សាខាផ្សារធំថ្មីរបស់ធនាគារ ABA កាន់តែធំ និង ប្រសើរជាងមុន

09/Mar/2021

សាខាផ្សារធំថ្មីរបស់ធនាគារ ABA កាន់តែធំ និង ប្រសើរជាងមុនសាខាផ្សារធំថ្មីរបស់ធនាគារ ABA កាន់តែធំ និង ប្រសើរជាងមុន

ថ្ងៃនេះ ធនាគារ ABA មានសេចក្តីសោមនស្សរីករាយសូមប្រកាសពីទីតាំងថ្មីរបស់សាខាផ្សារធំថ្មីដែលកាន់តែធំ និងប្រសើរជាងមុននៅក្នុងរាជធានីភ្នំពេញ។ សាខាថ្មីនេះផ្តល់ជូនអតិថិជននូវទីតាំងស្វ័យសេវាធនាគារកាន់តែធំ ចំណតនិងកន្លែងរង់ចាំទូលាយ និងមានបញ្ជរបម្រើអតិថិជនច្រើនជាងមុនសម្រាប់ផ្តល់សេវាគុណភាពខ្ពស់ប្រកបដោយផាសុកភាព និងឯកជនភាព។

បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងជួយដល់អតិថិជនដែលមានចម្ងល់នានាពីផលិតផល និងសេវាកម្មរបស់ធនាគារ ដូចជា សេវាប្រាក់បញ្ញើ កម្ចី សេវាផ្ទេរប្រាក់ និងសេវាធនាគារអនឡាញ។

ទីតាំងថ្មីរបស់សាខាផ្សារធំថ្មី ស្ថិតនៅចម្ងាយខុសគ្នាតែមួយផ្លូវ ពីទីតាំងចាស់ប៉ុណ្ណោះ ទីតាំងថ្មីនេះស្ថិតនៅអគារលេខ #234 ផ្លូវលេខ 53 កែងផ្លូវលេខ 130 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាខានេះបើកបម្រើសេវាជូនអតិថិជនចាប់ពីម៉ោង 8 ព្រឹក ដល់ 4 រសៀល ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ  និងពីម៉ោង 8 ព្រឹក ដល់ 11 ព្រឹក នៅរាល់ថ្ងៃសៅរ៍។ អ្នកអាចស្វែងរកទីតាំងនេះនៅលើផែនទី ត្រង់នេះ ឬទាក់ទងតាមទូរស័ព្ទលេខ 023 203 979 ។

គិតត្រឹមខែមីនា ឆ្នាំ 2021 ធនាគារ ABA មានសាខាសរុបចំនួន 79 សាខា និងទីតាំងស្វ័យសេវា ABA 24/7 ចំនួន 6 ម៉ាស៊ីនស្វ័យសេវា ជាង 280+ និងម៉ាស៊ីនអេធីអឹម ជាង 470+ ទូទាំងប្រទេស។