ធនាគារ​ ABA​ ចូលរួម​ជាមួយ​ប្រព័ន្ធ​បាគង​ ដើម្បី​លើកកម្ពស់​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​រូបិយប័ណ្ណ​ក្នុងស្រុក​

11/Sep/2020

aba bakong transfers khaba bakong transfers kh

ABA​ ជា​ធនាគារពាណិជ្ជ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់​កម្ពុជា​ ថ្ងៃនេះ​ក្លាយជា​សមាជិក​នៃ​ ‘​ប្រព័ន្ធ​បាគង​’​ ជា​មធ្យោបាយ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ប្រើ​បច្ចេកវិទ្យា​ blockchain-based​ ដែល​ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ ដើម្បី​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ការ​ប្រើប្រាស់​រូបិយ​ប័​ណ្ឌ​ជាតិ​នៅ​ប្រទេស​កម្ពុជា​។

សមាជិកភាព​នេះ​ អនុញ្ញាត​ឱ្យ​អតិថិជន​ ABA​ ធ្វើការ​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ស្រួល​ រវាង​គណនី​ ABA​ ជាមួយ​ កាបូប​បាគង​ តាម​ ABA​ Mobile​ និង​ Bakong​ Mobile​។​

លើស​ពី​នេះ​ អ្នក​ប្រើប្រាស់​ បាគង​ អាច​អញ្ជើញ​មក​កាន់​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្ដាល​ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ប្រាក់​ចូល​ឬ​ដក​ប្រាក់​បាគង​ wallet​។

នៅដំណាក់កាលបន្ទាប់នៃសមាជិកភាព អ្នកប្រើកម្មវិធីបាគងនឹងអាចស្កេនលេខកូដបាគង QR ដើម្បីបង់ប្រាក់សម្រាប់ផលិតផលនិងសេវាកម្មដោយមិនចាំបាច់ប្រើសាច់ប្រាក់នៅតាមពាណិជ្ជករ ABA ដែលចូលរួម។

​ដឹង​បន្ថែម​អី​ពី​សេវាកម្ម​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ផ្ទេរ​ពី​ ABA​ ទៅ​បាគង​។​