​សាខា​ទួល​គោក​ ឥឡូវ​បើក​ 12​ម៉ោង​/​ស​ប្តា​ហ៍​ហើយ​

06/Aug/2018

​សាខា​ទួល​គោក​ ឥឡូវ​បើក​ 12​ម៉ោង​/​ស​ប្តា​ហ៍​ហើយ​

អតិថិជន​ទួល​គោក​ និង​សែន​សុខ​ជាទី​គោរព​,

ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ និង​ជម្រើស​ពេលវេលា​កាន់តែ​បត់បែន​សម្រាប់​អតិថិជន​ យើងខ្ញុំ​នឹង​បន្ថែម​ម៉ោង​បម្រើសេវា​នៅ​សាខា​ទួល​គោក​។​

សាខា​ដែល​មា​នទី​តាំងនៅ​ត្រង់​ប្រសព្វ​ផ្លូវ​លេខ​289​ និង​ផ្លូវ​លេខ​516​ ឥឡូវនេះ​នឹង​បើក​ដំណើរការ​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 8​យប់​ ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃអាទិត្យ​ (​លើកលែងតែ​ថ្ងៃ​បុណ្យ​ជាតិ​)​។​

​លោក​អ្នក​អាច​អញ្ជើញ​មក​កាន់​សាខា​យើងខ្ញុំ​ នៅ​ក្រោយ​ម៉ោង​ការងារ​របស់​លោក​អ្នក​ ឬ​ក៏​នៅ​ចុង​ស​ប្តា​ហ៍​ ដើម្បី​រីករាយ​ជាមួយ​សេវា​ធនាគារ​ដែល​មានគុណ​ភាព​ខ្ពស់​ និង​ចំណត​យានយន្ត​ធំ​ទូលាយ​នៅ​ធនាគារ​ ABA​ សាខា​ទួល​គោក​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ម៉ោង​ធ្វើការ​របស់​យើងខ្ញុំ​ សូម​ទូរស័ព្ទ​មក​កាន់​សេវា​បម្រើ​អតិថិជន​ 24​ ម៉ោង​តាម​លេខ​ 023​ 225​ 333​ ឬ​ទាក់ទង​ទៅ​កាន់​សាខា​ទួល​គោក​ដោយ​ផ្ទាល់​តាម​លេខ​ 098​ 203​ 858/859​។​

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!