​សាខា​ ABA​ ដំបូង​នៅ​ឧត្តរមានជ័យ​ ត្រូវ​បាន​បើក​ជា​ផ្លូវការ​

17/Jan/2022

aba Oddar Meanchey 1 khaba Oddar Meanchey 1 kh
aba Oddar Meanchey 2 khaba Oddar Meanchey 2 kh
aba Oddar Meanchey 3 khaba Oddar Meanchey 3 kh
aba Oddar Meanchey 4 khaba Oddar Meanchey 4 kh
aba Oddar Meanchey 5 khaba Oddar Meanchey 5 kh

​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ ធនាគារ​ ABA​ ស្វាគមន៍​សាខា​ដំបូង​នៅ​ឧត្តរមានជ័យ​ ជា​ខេត្ត​ដែល​ស្ថិត​នៅ​ទិស​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។​ សាខា​ដែល​បម្រើ​សេវាកម្ម​ពេញលេញ​នេះ​ មាន​គោលបំណង​នាំ​យក​នូវ​ផលិតផល​ និង​សេវា​ធនាគារ​ទំនើប​ជូន​ដល់​អតិថិជន​កាន់តែ​ច្រើន​ រួម​មានការ​បើក​និង​រក្សា​គណនី​,​ ការ​ផ្ដល់​ជូន​កម្ចី​អាជីវកម្ម​,​ ការ​ចេញ​កាត​ទូទាត់​,​ ការ​ផ្ទេរ​ប្រាក់​,​ ការ​ចេញ​មូល​ប្ប​ទា​នប​ត្រ​ និង​សេវា​សំខាន់ៗ​ជា​ច្រើន​ទៀត​។​

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង​ សាខា​ឧត្តរមានជ័យ​ មាន​ចំណត​ធំ​ទូលាយ​ បញ្ជរ​បម្រើសេវា​ និង​កន្លែង​រង់ចាំ​ប្រកបដោយ​ផាសុកភាព​។​ ឧបករណ៍​ និង​បរិក្ខារ​ស្វ័​យ​សេវា​ ដូច​ជា​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ ក៏​ត្រូវ​បាន​ដាក់​ជូន​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើប្រាស់​របស់​អតិថិជន​។​

​លោក​ ឆុ​ម​ សុខុម​ ប្រធាន​សាខា​ខេត្តឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ “​ខេត្តឧត្តរមានជ័យ​ដែល​ស្ថិត​នៅ​កៀក​ប្រទេស​ថៃ​ នាំ​មក​នូវ​ឱកាស​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ ដូច្នេះ​ ទើប​មាន​តម្រូវការ​ច្រើន​ លើ​សេវា​ហិរញ្ញវត្ថុ​ទំនើប​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​។​ បន្ថែម​លើ​នេះ​ទៀត​ ខេត្ត​នេះ​ គ្របដណ្ដប់​ដោយ​សកម្មភាព​ផលិតកម្ម​ផ្នែក​កសិកម្ម​។​ ហេតុនេះ​ហើយ​ ទើប​ ABA​ សម្រេចចិត្ត​បើក​សាខា​នៅ​ទី​នេះ​ ហើយ​យើងខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្ដល់​សេវា​ធនាគារ​ទំនើប​ និង​គួរ​ជាទី​ទុកចិត្ត​ដល់​អតិថិជន​ជា​បុគ្គល​ និង​អាជីវកម្ម​”។

​ចាប់ពី​ថ្ងៃនេះ​តទៅ​ អតិថិជន​អាច​អញ្ជើញ​មក​កាន់​សាខា​ថ្មី​នេះ​ ដើម្បី​បំពេញតម្រូវការ​សេវា​ធនាគារ​ និង​ប្រឹក្សា​យោបល់​ជាមួយ​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង​ ចាប់ពី​ថ្ងៃ​ចន្ទ​ ដល់​សុក្រ​ នៅ​រៀង​រាល់​ម៉ោង​ 8​ព្រឹក​ ដល់​ 4​រសៀល​។​

​សាខា​ ABA​ ឧត្តរមានជ័យ​ មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ​ 68​ ភូមិ​ដូន​កែន​ សង្កាត់​សំរោង​ ក្រុង​សំរោង (មើលផែនទី)​​។​ ដើម្បី​ទាក់ទង​មក​កាន់​សាខា​ សូម​ទូរស័ព្ទ​មក​លេខ​ 081​ 204​ 693​។​

​គិត​មក​ដល់​ថ្ងៃនេះ​ ABA​ ធ្វើ​ប្រតិបត្តិការ​សរុប​ 81​សាខា​ និង​ ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 14​ទីតាំង​ ជាមួយ​ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 810​ ទូ​ទាំង​ប្រទេស​។​