ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ សាទរ​ ABA​ ក្នុង​នាម​ជា​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ របស់​ប្រទេស​កម្ពុជា​ ជា​លើក​ទី​ 6

05/Dec/2023

aba the banker 2023 dt-kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ និង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ ទទួល​បាន​ពាន​ "​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2023​ របស់​ប្រទេស​កម្ពុជា​"​ ពី​គ្រឹះស្ថានបោះពុម្ពផ្សាយ​ហិរញ្ញវត្ថុ​ដ៏​មាន​កិត្យានុភាព​ The​ Banker​ ដែល​ជា​ពានរង្វាន់​លើក​ទី​ 6​ ពី​គ្រឹះស្ថាន​ទស្សនាវដ្ដី​កម្រិត​កំពូល​នេះ​។​ ការ​ប្រកាស​ម្ចាស់​ជ័យ​លា​ភី​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​របស់​ The​ Banker​ នៅ​ទីក្រុង​ឡុ​ង​ដ៏​។

​ABA​ ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វឌ្ឍនភាព​ពេញលេញ​នៃ​សេវា​ធនាគារ​របស់​ខ្លួន​ និង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ដែល​ផ្ដោត​លើ​បច្ចេកវិទ្យា​ទំនើប​ និង​ផលិតផល​/​សេវាកម្ម​ឌី​ជី​ថ​ល​។​ ​ក្នុង​ឆ្នាំ​ 2022​ ធនាគារ​ ABA​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​រាក​រេ​ក្នុង​ការ​បង្កើន​សមត្ថភាព​សេវា​ធនាគារ​ ដើម្បី​ពង្រឹង​កេរ្ដិ៍ឈ្មោះ​របស់​ខ្លួន​ ក្នុង​នាម​ជា​ស្ថាប័ន​នាំមុខ​គេ​នៅ​ក្នុង​វិស័យ​ធនាគារ​។​ ការ​ទទួលស្គាល់​ដោយ​ The​ Banker​ គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ដបន្ទាប់​របស់​ ABA​ ក្នុង​ការ​ផ្ដល់​នូវ​សេវា​ធនាគារ​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​អតិថិជន​របស់​ខ្លួន​។​ ​

ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ឧត្តមភាព​ ធនាគារ​ ABA​ បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ន​វា​នុ​វត្ត​ និង​បាន​ពង្រីក​សេវាកម្ម​ជា​ច្រើន​។​ ជាក់ស្ដែង​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​គណនី​ ABA​ Junior​ សម្រាប់​កុមារ​ ឬ​ក្មេង​ជំទង់​អាយុ​ចាប់ពី​ 10​ ឆ្នាំ​ឡើង​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ ABA​ ក្នុង​ការ​ជំរុញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បរិ​យា​បន្ន​នៅ​ក្នុង​សង្គម​។

​ធនាគារ​ក៏​បាន​សម្រេច​នូវ​សមិទ្ធិ​ផល​សំខាន់​មួយ​ ក្នុង​នាម​ជា​ធនាគារ​ដំបូង​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ដាក់​ដំណើរការ​ ម៉ាស៊ីន​បើក​កាត​។​ ម៉ាស៊ីន​នេះ​ សម្រួល​ដល់​ការ​បើក​កាត​របស់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ដោយ​អតិថិជន​អាច​បើក​បាន​ដោយ​ខ្លួនឯង​ ដោយ​ប្រើ​ពេល​មិន​ដល់​ពីរ​នាទី​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ពី​បុគ្គលិក​សាខា​ឡើយ​។​ ​

នៅ​ពាក់កណ្ដាល​ឆ្នាំ​ 2023​ ធនាគារ​បាន​កែប្រែ​រូបរាង​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល​ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​។​ ​អេប​ជំនាន់​ថ្មី​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​រៀបចំ​កម្មវិធី​របស់​ពួក​គេ​ តាម​ការ​ពេញចិត្ត​ ជាមួយនឹង​ជម្រើស​ផ្ទាំង​វិចិត្រ​ ផ្ទៃ​ខាងក្រោយ​ និង​ប្រភេទ​ប៊ូ​តុង​,​ ប្ដូរ​ទំហំ​អក្សរ​ ដែល​ងាយស្រួល​មើល​,​ និង​ប្តូរ​ទៅ​មក​ រវាង​ផ្ទៃ​ភ្លឺ​ និង​ងងឹត​។​ ​

លើស​ពី​នេះ​ទៅ​ទៀត​ ABA​ បាន​ពង្រីក​បណ្ដាញ​រូប​វន្ដ​របស់​ខ្លួន​ ដោយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ពេញលេញ​ចំនួន​ 4​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 16​ ដែល​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​លទ្ធភាព​ចូល​ប្រើប្រាស់​គ្រប់ពេលវេលា​ ប្រកបដោយ​ភាព​ងាយស្រួល​របស់​អតិថិជន​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ ធនាគារ​ឆ្នើម​បំផុត​ ប្រចាំឆ្នាំ​ 2023​ របស់​ប្រទេស​កម្ពុជា​ ជា​លើក​ទី​ 6​។​ ពាន​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​របស់​ក្រុមការងារ​យើង​ទាំងមូល​ ហើយ​យើង​ប្ដេជ្ញា​បន្ដ​ផ្ដល់​សេវា​ធនាគារ​ដ៏​ល្អ​បំផុត​ជូន​អតិថិជន​”​។​ ​

លោក​ Joy​ Macknight​ និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ បាន​អបអរ​ធនាគារ​ ABA​ ចំពោះ​សមិទ្ធផល​នេះ​ថា​ “​សូម​អបអរសាទរ​ធនាគារ​ ABA​ ដែល​បាន​ឈ្នះ​ពានរង្វាន់​ ធនាគារ​ឆ្នើម​បំផុត​ ប្រចាំឆ្នាំ​ 2023​ របស់​ប្រទេស​កម្ពុជា​។​ ធនាគារ​ ABA​ បាន​បង្កើត​មាគ៌ា​សម្រាប់​អនាគត​របស់​ខ្លួន​យ៉ាង​ច្បាស់លាស់​ ទាំង​ផ្នែក​ផលិតផល​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​បច្ចេកវិទ្យា​។​ ការ​ដាក់​ដំណើរការ​អេប​ជំនាន់​ថ្មី​ ABA​ Mobile​ 5.0​ បាន​បង្កើន​មុខងារ​ និង​ភាព​ដាច់​ដោយឡែក​ផ្ទាល់ខ្លួន​កាន់តែ​ប្រសើរ​។​ ធនាគារ​ ABA​ បាន​ពង្រីក​បញ្ជី​សេវាកម្ម​ និង​មុខងារ​ជា​ច្រើន​នៅ​ក្នុង​ ABA​ Mobile​ ព្រមទាំង​លទ្ធភាព​សម្រាប់​អតិថិជន​ក្មេងៗ​វ័យ​ជំទង់​ ក្នុង​ការ​បើក​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ជាមួយ​គណនី​ ABA​ Junior​ ថ្មី​”​។

​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ គឺជា​ស្ដង់ដា​គំរូ​នៃ​ពានរង្វាន់​ធនាគារ​ឆ្នើម​ដទៃ​ទៀត​ ដែល​ ABA​ ទទួល​បាន​រយៈពេល​ពេញ​មួយ​ឆ្នាំ​ពី​គ្រឹះស្ថាន​បោះ​ពុ​ម្ភ​អន្ដរជាតិ​លំដាប់​ពិភពលោក​ មាន​ដូច​ជា​ទស្សនាវដ្តី​ Euromoney,​ Asiamoney,​ International​ Finance,​ Asian​ Banking​ and​ Finance​ និង​ Global​ Finance​។​ ​

ធនាគារ​ ABA​ នៅ​តែ​ប្ដេជ្ញា​បន្ដ​ផ្ដល់​ជូន​ដំណោះស្រាយ​សេវា​ធនាគារ​នវានុវត្តន៍​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​អតិថិជន​ ព្រមទាំង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​នៃ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​កម្ពុជា​។

​​អំពី​ទស្សនាវដ្ដី​ The​ Banker
The​ Banker​ គឺជា​ធនធាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ពិភពលោក​របស់​ក្រុមហ៊ុន​ Financial​ Times​ Group​។​ ចាប់ផ្តើម​បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ​ 1929​ ទស្សនាវដ្តី​បាន​ក្លាយជា​ប្រភព​ព័ត៌មាន​អំពី​វិស័យ​ធនាគារ​ដ៏​មាន​ទំនុកចិត្ត​ និង​អាន​ដោយ​នាយក​ប្រតិបត្តិ​ នាយក​ហិរញ្ញវត្ថុ​ ហេរញ្ញិក​របស់​សាជីវកម្ម​ ទេស​ភិ​បាល​ធនាគារកណ្តាល​ និង​និយតករ​ហិរញ្ញវត្ថុ​នៅ​ជាង​ 180​ ប្រទេស​ ទូ​ទាំង​ពិភពលោក​។​
The​ Banker​ គឺជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ និង​ការ​វិភាគ​សម្រាប់​វិស័យ​ធនាគារ​។​ ចំណាត់ថ្នាក់​ធនាគារពិភពលោក​ កំពូលៗ​ ចំនួន​1,000​ របស់​ The​ Banker​ ត្រូវ​បាន​ប្រើប្រាស់​ជា​ស្ដង់ដា​តាំងពី​ឆ្នាំ​ 1970​ ដោយ​ផ្ដល់​ការ​ព័ត៌មាន​ទាក់ទង​នឹង​ទ្រព្យ​ សម្បត្តិ​ និង​ស្ថានភាព​នៃ​ វិស័យ​ធនាគារ​គ្រប់​ជ្រុងជ្រោយ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ www.thebanker.com/top1000​។​ The​ Banker​ គឺជា​សេវាកម្ម​មួយ​របស់​ the​ Financial​ Times​។​