​សេវា​ប្រមូល​ពន្ធ​ មាននៅ​លើ​កម្មវិធី ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ហើយ​

28/Dec/2021

Tax​ collection​ becomes​ available​ kh

ធនាគារ​ ABA​ បើក​ដំណើរការ​សេវា​ប្រមូល​ពន្ធ​ នៅ​លើ​សេវា​ធនាគារ​អន​ឡាញ​ សម្រាប់​អាជីវកម្ម​ ដើម្បី​កែសម្រួល​បន្ថែម​លើ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​ក្រុមហ៊ុន​ធុន​តុ​ច​ មធ្យម​ និង​ក្រុមហ៊ុន​ធំៗ​។​

មុខងារ​ប្រមូល​ពន្ធ​ នៅ​ក្នុង​ ABA​ IBB​ ជួយ​លុប​បំបាត់​បញ្ហា​លំបាក​ក្នុង​ការ​អញ្ជើញ​ទៅ​បង់ពន្ធ​ផ្ទាល់​នៅ​សាខា​ពន្ធដារ​ ឬ​សាខា​ធនាគារ​ ដែល​មាន​ឯកសារ​ក្រដាស​ស្នាម​ច្រើន​។​ ជាមួយ​ការ​ពង្រឹងសមត្ថភាព​បន្ថែម​នៅ​លើ​ ABA​ IBB​ ម្ចាស់​ក្រុមហ៊ុន​ និង​សហគ្រាស​នានា​ អាច​ចំណេញ​ពេលវេលា​ច្រើន​សម្រាប់​កិច្ចការ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​របស់​ខ្លួន​ ខណៈ​ដែល​ពួក​គេ​អាច​បំពេញ​កាត​ព្វ​ពន្ធ​ប្រចាំខែ​ និង​ប្រចាំឆ្នាំ​បាន​យ៉ាង​ស្រួល​ពី​ការិយាល័យ​ ឬ​ក្រុមហ៊ុន​របស់​ខ្លួន​។​

ឥឡូវនេះ​ អតិថិជន​ ABA​ IBB​ អាច​បង់ពន្ធ​សហគ្រាស​ (Enterprise​ Tax),​ រួម​មាន​ពន្ធ​អាករ​ប្រចាំខែ​ (​ពន្ធ​បៀវត្ស​ ពន្ធ​កាត់​ទុក​ ប្រាក់​រំដោះ​ពន្ធ​ ពន្ធ​អាករ​លើ​តម្លៃបន្ថែម​។​ល​។​)​ និង​ពន្ធ​ប្រចាំឆ្នាំ​ (​ពន្ធ​ប្រាក់​ចំណូល​ពន្ធ​ប៉ាតង់​។​ល​។​)​ តាម​រយៈ​កម្មវិធី​នេះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ពន្ធ​អចលនទ្រព្យ​ នឹង​មាននៅ​ពេល​ខាង​មុខ​។​

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​អំពី​សេវា​នេះ​ សូម​ចូល​ទៅ​​ ​ទំព័រសេវា​ប្រមូល​ពន្ធ​ IBB នៅ​លើ​វិ​ប​សាយ​របស់​យើងខ្ញុំ​។​

​ជាមួយ​ ABA​ IBB​ ក្រុមហ៊ុន​តូច​ធំ​នានា​ អាច​ទទួល​បាន​មធ្យោបាយ​កាន់តែ​ប្រសើរ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​ 24/7​ តាម​រយៈ​មុខងារ​ពេញលេញ​ ដូច​ជា​ការ​ពិនិត្យ​តាមដាន​សមតុល្យ​គណនី​ភ្លាមៗ​ សេវា​បើក​បៀវត្ស​ ការ​ធ្វើ​ប្រតិបត្តិការ​ជា​សំណុំ​ ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ (Host-to-Host)​ និង​មុខងារ​ចាំបាច់​ជា​ច្រើន​ទៀត​។​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ ABA​ IBB​ សម្រាប់​ក្រុមហ៊ុន​របស់​អ្នក​នៅឡើយ​ ហើយ​ត្រូវការ​ជ្រាប​បន្ថែម​អំពី​កម្មវិធី​នេះ​ សូម​ទាក់ទង​មក​កាន់​ក្រុមការងារ​ IBB​ តាម​រយ​ digitalsupport@remove-this.ababank.com​​ ឬ​ ទូរស័ព្ទ​មក​កាន់​ 023​ 925​ 333​។​