សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការពារគណនីធនាគាររបស់លោកអ្នក!

24/Feb/2023

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងការពារគណនីធនាគាររបស់លោកអ្នក!

ជូនចំពោះអតិថិជនជាទីគោរព!

ថ្មីៗនេះ យើងខ្ញុំបានប្រទះឃើញគេហទំព័រ ឬវិបសាយមួយចំនួន ដែលប្រើប្រាស់អត្តសញ្ញាណ ផ្ទៃរចនា ឬអក្សរកាត់នានាស្រដៀងទៅនឹង ABA ហើយតម្រូវឲ្យអតិថិជន ផ្តល់ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់ពួកគាត់ដូចជា លេខទូរស័ព្ទ ពាក្យសម្ងាត់ ឈ្មោះពេញ លេខគណនីធនាគារ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។

ក្នុងន័យនេះ ABA សូមបញ្ជាក់ថា ធនាគារមិនមានទំនាក់ទំនង ឬពាក់ព័ន្ធអ្វីជាមួយគេហទំព័រ និង/ឬទំព័របណ្ដាញសង្គមទាំងនោះឡើយ។ យើងខ្ញុំក៏សូមណែនាំដល់អតិថិជនរបស់យើងទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានធនាគាររបស់លោកអ្នក ទៅឱ្យក្រុមដែលមកពីប្រភពទាំងនេះជាដាច់ខាត។

ខាងក្រោមនេះ គឺជាបណ្តាញផ្លូវការពិតប្រាកដរបស់ធនាគារ ABA ដែលលោកអ្នកគួរតែកត់ចំណាំ៖

យើងខ្ញុំនឹងបន្ថែមបណ្ដាញថ្មីៗ ទៅក្នុងបណ្តាញព័ត៌មានរបស់យើង ហើយនៅរាល់ពេលមានការបន្ថែមថ្មី យើងខ្ញុំប្រាកដជាជូនដំណឹងដល់អតិថិជនរបស់យើងទាំងអស់។ រាល់គេហទំព័រ និងទំព័របណ្ដាញសង្គមទាំងឡាយណា ដែលមិនបានរៀបរាប់ដូចខាងលើ មិនមែនជាកម្មសិទ្ធិរបស់ធនាគារ ABA ឡើយ ហើយលោកអ្នកមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានធនាគារដល់ពួកគេជាដាច់ខាត។

យើងខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នក ឲ្យចែកចាយបន្តនូវព័ត៌មាននេះ ទៅកាន់សមាជិកក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់លោកអ្នក ដើម្បីឲ្យពួកគាត់បានជ្រាប និងការពារកុំធ្លាក់ក្នុងអន្ទាក់ឆបោក។

ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉េល info@remove-this.ababank.com ឬទូរស័ព្ទមកលេខ 1 800 203 203 (ដោយឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា)។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ABA!