​ការពារខ្លួនអ្នកពីជនឆបោក

02/Jun/2023

ABA Scam alert june 23 dt kh

អតិថិជន​ជាទី​គោរព​! ​

យើងខ្ញុំ​សូម​រំលឹក​លោក​អ្នក​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សេវា​ធនាគារ​ផ្ទាល់ខ្លួន​របស់​អ្នក​។​ ដូច្នេះ​ មិន​ត្រូវ​ប្រាប់​ ឬ​ផ្តល់​ព័ត៌មាន​ទាំងនេះ​ ឲ្យ​ទៅ​បុគ្គល​ណា​ម្នាក់​ឡើយ​ រួម​ទាំង​គ្រួសារ​ និង​មិត្តភក្តិ​របស់​អ្នកផង​ដែរ​។​ ​

សូម​អាន​ការ​ណែនាំ​សំខាន់ៗ​ខាងក្រោម​ ដើម្បី​រក្សា​សុវត្ថិភាព​ពេល​ប្រើប្រាស់​សេវា​ធនាគារ​តាម​អន​ឡាញ​៖

  • កុំ​បង្ហាញ​ ឬ​ប្រាប់​ ឬ​ផ្តល់​ព័ត៌មាន​ចាំបាច់​នានា​ដែល​ប្រើ​សម្រាប់​ការ​ចុះ​ឈ្មោះ​ជាមួយ​ធនាគារ​ ABA​ ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឲ្យ​សោះ​
  • កុំ​ប្រាប់​ ឬ​ផ្ដល់​លេខ​កូដ​សុវត្ថិភាព​ដែល​ទទួល​បាន​ពី​ធនាគារ​ ABA​ តាម​រយៈ​សារ​ SMS​ ឬ​សារ​ជូនដំណឹង​ ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឲ្យ​សោះ​ ទោះបី​បុគ្គល​នោះ​អះអាង​ថា​ខ្លួន​គេ​ជា​បុគ្គលិក​ធនាគារ​ ABA​ ក៏​ដោយ​
  • កុំ​បង្ហាញ​លេខ​ទូរស័ព្ទ​ដែល​ប្រើ​ភ្ជាប់​ជាមួយ​ ABA​ Mobile​ ជា​សាធារណៈ​
  • ឧស្សាហ៍​ដូរ​លេខ​សម្ងាត់​ (PIN)​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ​
  • កុំ​ប្រាប់​ ឬ​បង្ហាញ​ ឬ​ផ្តល់​ពាក្យ​សម្ងាត់​ (Secret​ Word)​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឡើយ​ ​

ប្រសិនបើ​អ្នក​ ទទួល​រង​ការ​ក្លែងបន្លំ​ណាមួយ​ ឬ​មានការ​សង្ស័យ​ថា​ព័ត៌មាន​សេវា​ធនាគារ​របស់​អ្នក​អាច​ត្រូវ​បាន​បង្ហាញ​ ឬ​ធ្លាក់​ដល់​ដៃ​បុគ្គល​ណា​ម្នាក់​ សូម​រាយការណ៍​មក​យើងខ្ញុំ​តាម​អ៊ីមែល​ info@remove-this.ababank.com​ ឬ​ទាក់ទង​មក​លេខ​ 1​ 800​ 203​ 203​ (​សេវា​ឥត​គិតថ្លៃ​ក្នុង​ប្រទេស​កម្ពុជា​)​ និង​ 098​ 203​ 203​ (​សម្រាប់​ក្រៅ​ស្រុក​)​។

​​ចែករំលែក​ព័ត៌មាន​នេះ​ដល់​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ដើម្បី​ជួយ​ការពារ​ពួក​គេ​ពី​អំពើ​ឆបោក​!