ដើម្បី​លើកកម្ពស់​ការ​អប់រំ​សិល្បៈ​ដល់​យុវជន​កម្ពុជា​៖​ ABA​ បាន​គាំទ្រ​ការ​ប្រឡង​គំនូរ​កម្រិត​ថ្នាក់​ជាតិ​

24/Oct/2023

ABA support National​ Art​ Competition​ KHABA support National​ Art​ Competition​ KH
ABA support National​ Art​ Competition​ KH-1ABA support National​ Art​ Competition​ KH-1
ABA support National​ Art​ Competition​ KH-2ABA support National​ Art​ Competition​ KH-2
ABA support National​ Art​ Competition​ KH-3ABA support National​ Art​ Competition​ KH-3
ABA support National​ Art​ Competition​ KH-4ABA support National​ Art​ Competition​ KH-4

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​នៅ​កម្ពុជា​1 បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ (Diamond)​ នៃ​ការ​ប្រឡង​គំនូរ​កម្រិត​ថ្នាក់​ជាតិ​ ដែល​រៀបចំ​ដោយ​គ្លូ​ប​លអាត​ខេ​ម​បូ​ឌា​ (Global​ Art​ Cambodia)​។​ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ (CKCC)​ នៅ​ថ្ងៃ​ទី​ 22​ ខែតុលា​ ឆ្នាំ​ 2023​ និង​មានការ​ចូលរួម​ពី​វិចិត្រករវ័យក្មេងដែល​មាន​អាយុ​ពី​ 4-18​ ឆ្នាំ​។​ ឆ្នាំ​នេះ​ ប្រធានបទ​នៃ​ការ​ប្រកួតប្រជែង​ គឺ​ "​ផ្ទះ​របស់ខ្ញុំ​"​ ដែល​ប្អូនៗបាន​បង្ហាញ​ពី​ចក្ខុវិស័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​បំផុសគំនិត​អំពី​ផ្ទះ​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ​។​ ​

អ្នកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​-​ប្រធាន​គ្រប់គ្រង​តំបន់​ បាន​ចែករំលែក​សុន្ទរកថា​ស្វាគមន៍​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នេះ​។​ “​ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ច្នៃប្រឌិត​ និង​ទេព​កោសល្យ​របស់​វិចិត្រករវ័យក្មេង​ដែល​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​។​ ស្នាដៃ​សិល្បៈ​របស់​អ្នក​គឺជា​ការ​រំលឹក​ពី​សារៈសំខាន់​នៃ​ផ្ទះ​ និង​ឥទ្ធិពល​នៃ​ការ​ជួបជុំ​គ្នា​ក្នុង​សិល្បៈ​គំនូរ​នេះ​។​”

“​ធនាគារ​ ABA​ ពិត​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។​ យើង​ប្តេជ្ញា​ជួយ​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​ឈាន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​។​ សិល្បៈ​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ការ​បញ្ចេញ​គំនិត​ និង​ការ​ច្នៃប្រឌិត​ ថែម​ទាំង​អាច​ជួយ​យុវជន​អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​បញ្ហា​ និង​ជំនាញ​ក្នុង​ការ​គិត​បែប​ស៊ីជម្រៅ​ផង​ដែរ​»​។​ ​

ការ​ឧបត្ថម្ភ​របស់​ធនាគារ​ ABA​ ក្នុង​ការ​ប្រកួត​សិល្បៈ​ថ្នាក់​ជាតិ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សិល្បៈ​ និង​វប្បធម៌​នៅ​កម្ពុជា​។​ ធនាគារ​មាន​មោទនភាព​ក្នុង​ការ​លើកកម្ពស់​ភាព​ច្នៃប្រឌិត​ និង​ទេព​កោសល្យ​របស់​យុវជន​កម្ពុជា​។

​អ្នកស្រី​ យឹ​ម​ រ៉ា​ដេ​ត​ នាយក​គ្រប់គ្រង​នៅ​ Global​ Art​ Cambodia​ មាន​ប្រសាសន៍​ថា​ “​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​ ABA​ សម្រាប់​ការ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​សិល្បៈ​ថ្នាក់​ជាតិ​នេះ​។​ ដោយ​មានការ​គាំទ្រ​ពី​ធនាគារ​ ABA​ ទើប​យើង​អាច​ផ្តល់​វេទិកា​មួយ​សម្រាប់​វិចិត្រករវ័យក្មេង​ ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ​ និង​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​។​ យើង​ជឿជាក់​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​ទឹកចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយៗ​ទៀត​»​។​ ​

ការ​ប្រឡង​គំនូរ​កម្រិត​ថ្នាក់​ជាតិ​ គឺជា​វេទិកា​មួយ​សម្រាប់​វិចិត្រករវ័យក្មេង​បង្ហាញ​ពី​ទេព​កោសល្យ​របស់​ពួក​គេ​ និង​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​ និង​បានការ​ទទួលស្គាល់​សមត្ថភាព​។​ អ្នក​បាន​ទទួល​ពាន​ រង្វាន់​របស់​ Global​ Art​ នឹង​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ការ​ប្រឡង​គំនូរ​អន្តរជាតិ​ នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​ ក្នុង​ខែធ្នូ​ឆ្នាំ​នេះ​។​ ​

អំពី​គ្លូ​ប​លអាត​ខេ​ម​បូ​ឌា​
​គ្លូ​ប​លអាត​ខេ​ម​បូ​ឌា​ គឺជា​សាលារៀន​សិល្បៈ​ស្តង់ដារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ជូន​នូវ​ កម្មវិធី​លើកកម្ពស់​សិល្បៈ​ដល់​កុមារ​។​ គ្លូ​ប​លអាត​ខេ​ម​បូ​ឌា​នៅ​ទី​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​គំនិត​ ច្នៃប្រឌិត​របស់​កុមារ​តាម​រយៈ​ការ​នាំ​យក​សិល្បៈ​ទៅ​ក្នុង​ជីវិត​របស់​កុមារ​ទាំងនោះ​។​ គ្លូ​ប​លអាត​ ខេ​ម​បូ​ឌា​នឹង​ជួយ​អ្នក​សិក្សា​ទាំងអស់​ឲ្យ​រៀនសូត្រ​ រីក​ចម្រើន​ និង​អភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​បរិយាកាស​រៀនសូត្រ​ដ៏​អំណោយផល​ និង​មានការ​លើកទឹកចិត្ត​ខ្ពស់​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​