ការចូលរួមក្នុងកម្មវិធី ABA Point របស់រោងភាពយន្ត Platinum Cineplex

06/Nov/2013

ធនាគារ ABA យើងខ្ញុំយល់ថាភាពជាដៃគូជោគជ័យជាមួយស្ថាប័នផ្សេងៗនឹងធ្វើឲ្យទស្សនវិស្ស័យរបស់យើងខ្ញុំក្លាយជាការពិត។ ដូច្នេះហើយទើបយើងស្វែងរកមធ្យោបាយប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ និងព្យាយាមស្វែងរកដំណោះស្រាយចំពោះគ្រប់តម្រូវការសេវាធនាគារ។

ឥឡូវនេះ យើងខ្ញុំមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសអំពីភាពជាដៃគូរបស់យើងជាមួយរោងភាពយន្ត Platinum Cineplex ដែលមានទីតាំងនៅផ្សារទំនើបសូរិយាជាន់ទី៥ រាជធានីភ្នំពេញ! ចាប់ពីថ្ងៃនេះតទៅ អ្នកកាន់ប័ណ្ណរបស់ធនាគារ ABA ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃ 10% ពីរោងភាពយន្ត Cineplex ដោយគ្រាន់តែបង្ហាញ ឬប្រើប្រាស់ប័ណ្ណធនាគារ ABA សម្រាប់ការទូទាត់ប៉ុណ្ណោះ។
ធ្វើឲ្យជីវិតកាន់តែងាយស្រួលជាមួយធនាគារ ABA!