​បើក​កាត​ ABA​ SEA​ Games​ រចនា​ពិសេស​ ដើម្បី​អបអរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ជាមួយ​ ABA!

21/Apr/2023

ABA Sea Game Special Edition Card DT-KHABA Sea Game Special Edition Card DT-KH
ABA Sea Game Special Edition Card DT2-KHABA Sea Game Special Edition Card DT2-KH
ABA Sea Game Special Edition Card DT3-KHABA Sea Game Special Edition Card DT3-KH
ABA Sea Game Special Edition Card DT4-KHABA Sea Game Special Edition Card DT4-KH

ធនាគារ​ ABA​ មាន​សេចក្ដី​រីករាយ​ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កាត​រចនា​ពិសេស​ ABA​ SEA​ Games​ (Special​ Edition)​ ដើម្បី​អបអរ​ និង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​ –​ នោះ​គឺ​ ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​ 32​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​12​។​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ដ៏​ធំ​នេះ​ នឹង​រៀបចំ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ខែឧសភា​ និង​ខែមិថុនា​ ឆ្នាំ​ 2023​ នេះ​។​ ​

ធនាគារ​ ABA​ សូម​ណែនាំ​កាត​រចនា​ពិសេស​ សម្រាប់​ជម្រើស​ Classic​ និង​ Platinum​ ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ទូទាត់​ចំនួន​ 3​ រួម​មាន​ Visa,​ Mastercard​ និង​ UnionPay​ International​។​ អតិថិជន​ ABA​ អាច​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន​ចំពោះ​ជាតិ​ ក៏​ដូច​ជា​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​ តាម​រយៈ​ការ​ប្រើប្រាស់​កាត​ទាំងនេះ​ ហើយ​អ្នក​ប្រើ​ ABA​ Mobile​ អាច​បើក​បាន​ដោយ​ចាយ​ពេល​ត្រឹម​ 2​ នាទី​ នៅ​លើ​ស្មា​ត​ហ្វូ​ន​។​ ​ដើម្បី​បើក​កាត​ប្លា​ស្ទិ​ក​រចនា​ពិសេស​នេះ​ តាម​ ABA​ Mobile​ អ្នក​ត្រូវ​៖

  • ចុច​ប៊ូ​តុង​ កាត​ នៅ​ក្នុង​កម្មវិធី​ ហើយ​ចុច​លើ​ រង្វង់​មូល​ពណ៌​ក្រហម​ ផ្នែក​ខាងក្រោម​នៃ​អេ​ក្រង់​;
  • ​ចុច​ បើក​កាត​ប្លា​ស្ទិ​ក​ ហើយ​ជ្រើសរើស​ប្រភេទ​កាត​;
  • ​ជ្រើសរើស​គណនី​ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​ថ្មី​របស់​អ្នក​;
  • ​នៅ​ក្នុង​ “​មធ្យោបាយ​ទទួល​កាត​”​ សូម​ជ្រើសរើស​ “​ទទួល​ភ្លាមៗ​ពី​ម៉ាស៊ីន​កាត​”​ ជ្រើសរើស​ទីតាំង​ យក​កាត​ រួច​ចុច​ បញ្ជាក់​;
  • ​ទៅ​សាខា​ ឬ​ ទីតាំង​ស្វ័​យ​សេវា​ 24/7​ ដែល​អ្នក​ជ្រើសរើស​ខាងលើ​ ដើម្បី​បើក​កាត​ថ្មី​ពី​ មា​ស៊ី​ន​បើក​កាត​ ABA​។

​អតិថិជន​ក៏​អាច​ស្នើ​បើក​កាត​ពី​បញ្ជរ​ផ្ទាល់​នៅ​គ្រប់​សាខា​ ABA​ ផង​ដែរ​។​ ​

សូម​ចូលរួម​អបអរ​ពេលវេលា​ដ៏​រីករាយ​នេះ​ និង​ចូលរួម​ចំណែក​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​ ដោយ​ប្រើប្រាស់​កាត​ SEA​ Games​ រចនា​ពិសេស​ របស់​ធនាគារ​ ABA​។​ បង្ហាញ​ការ​គាំទ្រ​របស់​អ្នក​ ជាមួយ​ការ​រចនា​ដ៏​ពិសេស​នេះ​ ហើយ​ទទួលយក​អត្ថប្រយោជន៍​ពី​ការ​ផ្ដល់​ជូន​ ដែល​មាន​កំណត់​មួយ​នេះ​!