ទស្សនាវដ្តី EUROMONEY ឧទ្ទេសនាមធនាគារ ABA ជាធនាគារល្អប្រសើរបំផុតនៅកម្ពុជា

18/Jul/2014

ទីក្រុងហុងកុង ថ្ងៃទី១៨ ខែកក្ដដា – ទស្សនាវដ្ដី ហិរញ្ញវត្ថុដ៏ល្បីល្បាញមួយឈ្មោះ Euromoney បានឧទ្ទេសនាមធនាគារ ABA ជាធនាគារល្អប្រសើរ បំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤ ហើយនេះគឺជាពាន រង្វាន់ដំបូងគេបង្អស់ដែល ទស្សនាវដ្ដី Euromoney បានផ្ដល់ឲ្យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីអបអរសាទរអ្នកទទួលបានពានរង្វាន់ ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ត្រូវបាន រៀបចំឡើងនៅក្នុងសណ្ឋាគារ ប្រណីត Shangri-La Hotel កាលពីយប់មិញ ដែលជា ផ្នែកមួយនៃរាត្រីស្រមោលសរ ទទួលពានរង្វាន់ ឧត្តមភាព ប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុន ទស្សនាវដ្តីនេះ។

ការទទួលស្គាល់ធនាគារ ABA របស់ទស្សនាវដ្តី Euromoney គឺអាស្រ័យលើភាពខ្លាំងនៃការឈរលើទីផ្សាររបស់ធនាគារនេះ និងការរីកចម្រើនលើស គេលើបណ្តាញសាខារបស់ខ្លួនកាលពីឆ្នាំមុននេះ ក៏ដូចជាអាស្រ័យលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គុណភាពសេវាកម្ម និងការប្រើប្រាស់ដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាថ្មីបំផុត។ ជាមួយគ្នានេះដែរ កត្តាទាំងនេះធ្វើឲ្យធនាគារនេះអាចផ្តល់សេវាកម្មជូនអតិថិជនចម្រុះ និងបន្តពង្រីក មូលដ្ឋានអតិថិជន បានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធផល។ ការទទួលបានពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងអំពីការផ្តល់ជូនដ៏ សមស្របមួយនូវផលិតផលប្រកបដោយបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ និងសេវាអតិថិជនដ៏ល្អវិសេសរបស់ធនាគារនេះ។ លក្ខណៈវិនិច្ឆ័យទាំងនេះ គឺគិតក្នុងរយៈពេល ១២ខែ មុនខែមីនា ឆ្នាំ២០១៤ និងត្រូវបានដាក់ជូនដោយធនាគារទាំងនេះនៅ ក្នុងប្រទេស/តំបន់នីមួយៗ។ ទស្សនាវដ្តី Euromoney ប្រើប្រាស់ព័ត៌មាននេះ ដើម្បីធ្វើការជម្រុះ ធនាគារឈានមុខគេចំនួនបីប្រចាំប្រទេសនីមួយៗ និងក្រុមវិនិច្ឆ័យត្រួតពិនិត្យ បន្ទាប់មកជ្រើសរើស យកអ្នកទទួលបានជ័យលាភី។

លោក Askhat Azhikhanov អគ្គនាយករបស់ធនាគារ ABA បានមានប្រសាសន៍ថា “នេះគឺជាស្នាដៃ ដ៏អស្ចារ្យ សម្រាប់ធនាគាររបស់យើង។ យើងមានក្តីសោមន្សរីករាយណាស់ដែលទទួលបានការ ទទួលស្គាល់ដ៏សំខាន់នេះ ពីទស្សនាវដ្តីឈានមុខគេនៅក្នុងពិភពលោកក្នុងវិស័យបោះពុម្ព ផ្សាយ ផ្នែកហិរញ្ញវត្ថុ ដែលជាការសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើងក្នុងការ ក្លាយជា ធនាគារល្អប្រសើរបំផុតប្រចាំប្រទេស។ ការទទួលស្គាល់នេះ គឺជាការបញ្ជាក់ថា យើងកំពុង ដឹកនាំទៅកាន់ទិសដៅដ៏ត្រឹមត្រូវ ហើយការជឿជាក់របស់អតិថិជន មកលើធនាគារយើងខ្ញុំ មានន័យថាពានរង្វាន់នេះគឺជារបស់អតិថិជនរបស់ធនាគារយើងផងដែរ”។

លោក Azhikhanov មានប្រសាសន៍បន្ថែមទៀតថា “កិត្តិយសនេះគឺជាភស្ដុតាងបង្ហាញអំពីចំណុចខ្លាំង និងបញ្ជាក់ជាថ្មីម្ដងទៀតថា យើងមានជំនាញ និងសមត្ថភាពដែលចាំបាច់សម្រាប់ផ្ដល់សេវា ហិរញ្ញ វត្ថុប្រកបដោយគុណភាពខ្ពស់ដល់ប្រជាជនទូទាំងប្រទេស ដែលអាចធ្វើឲ្យយើងសម្រេចបាន នូវ មហិច្ឆតារបស់យើងដោយមានការគាំទ្រសមស្រប”។

Marcus H. Langston, ប្រធានទស្សនាវដ្តី Euromoney ប្រចាំតំបន់អាស៊ីមានប្រសាសន៍ថា “ធនាគារ ABA បានទទួលពានរង្វាន់ក្លាយជាធនាគារល្អប្រសើរបំផុតនៅកម្ពុជា។ ចំណេញសុទ្ធរបស់ធនាគារ បាន កើនឡើងស្ទើរតែប្រាំដង ខណៈដែលចំណូលសរុបបានកើនឡើងមួយភាគបួន។ ចំណេញប្រតិបត្តិការ បានកើនឡើងរហូតដល់ចំនួន ៤០% ចំណែកចំណេញមុនកាត់ពន្ធក៏កើនឡើង ២៨% ផងដែរ។ មាន ធនាគារពាណិជ្ជកម្មចំនួន ៣៥ កំពុងប្រកួតប្រជែងយកអតិថិជនឲ្យបានកាន់តែច្រើន។  ធនាគារ ABA បានធ្វើកិច្ចការជាច្រើនដើម្បីលើកកម្ពស់សាខានៅក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន ហើយក៏កំពុងបំពាក់បច្ចេកវិទ្យា រចនាវែបសាយត៍ជាថ្មី ព្រមទាំងបង្កើនសន្តិសុខដល់ម្ចាស់ប័ណ្ណ ម៉ាស៊ីនដាក់សាច់ប្រាក់ និងកត្តាផ្សេងៗទៀតដែលមានសារៈសំខាន់ចំពោះការបង្កើនគុណភាព សេវាធនាគារនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរ។ ចំចំពោះតួនាទីរបស់ខ្លួនក្នុងការដឹកនាំ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ ABA បានទទួលពានរង្វាន់ក្លាយជាធនាគារ ល្អប្រសើរបំផុត”។

ពានរង្វាន់ “ធនាគារល្អប្រសើរបំផុតនៅកម្ពុជា” បានផ្តល់ឲ្យដោយទស្សនាវដ្ដី Euromoney គឺជាការបន្ត ការទទួលស្គាល់ដ៏មានតម្លៃរបស់ស្ថាប័ន និងឯកសារបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិ ផ្សេងទៀត ដែលបានលើកសរសើរធនាគារ ABA ចំពោះជំនាញ បទពិសោធន៍ និងការប្ដេជ្ញាចិត្តជាប្រចាំ ក្នុងការច្នៃ ប្រឌិត របស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១០ ធនាគារ ABA បានទទួលបានរង្វាន់ពី ស្ថាប័នចំនួន ប្រាំដែលសក្តិ សមនឹងការទទួលស្គាល់ចំណាត់ថ្នាក់នៅក្នុងទីផ្សារដ៏រឹ ងមាំរបស់ខ្លួននៅក្នុងវិស័យធនាគារ ក៏ដូចជាស្នា ដៃ លេចធ្លោរបស់ខ្លួនផងដែរ។

អំពីទស្សនាវដ្ដី Euromoney ៖

Euromoney គឺជាទស្សនាវដ្ដីល្បីល្បាញ និងប្រចាំខែគួរឲ្យទុកចិត្តបំផុតមួយដែលផ្តោតលើអាជីវកម្ម និង ហិរញ្ញវត្ថុ។ ការបោះពុម្ពផ្សាយដំបូងបង្អស់នៅក្នុងឆ្នាំ១៩៦៩ ទស្សនាវដ្តីនេះមានវិសាលភាព លើការ លេចឡើងជាថ្មីនៃទីផ្សារមូលធនឆ្លងដែនអន្តរជាតិ។ Euromarket គឺជាឈ្មោះពីមុនរបស់ទស្សនាវដ្ដីនេះ នៅក្នុងទីផ្សារមូលធនសកលបញ្ជ្រាបក្នុងពេលបច្ចុប្បន្ន។ ទស្សនាវដ្ដី Euromoney បានរាយការណ៍ និងនាំមុខគេនៅក្នុងទីផ្សារនេះ ព្រមទាំងការរីកចម្រើនរបស់ខ្លួននៅក្នុង ដំណើរការក្លាយជាទស្សនា វដ្ដីនាំមុខគេមួយនៅក្នុងពិភពហិរញ្ញវត្ថុលក់ដុំ ស្ថាប័ន និងអ្នកប្រើប្រាស់របស់ខ្លួន។