​ឥឡូវ​អគ្គិសនី​កម្ពុជា​សាខា​ស្វាយ​រៀង អាច​ទទួល​ទូទាត់​តាម​ ABA​ Mobile បានហើយ!

30/Mar/2022

aba edc svay rieng dt kh

ABA​ មាន​សេចក្ដី​សោមនស្សរីករាយ​ សូម​ប្រកាស​ថា​ ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ ឥឡូវ​ អាច​បង់​វិក្កយបត្រ​ភ្លើង​ជូន​ អគ្គិសនី​កម្ពុជា​សាខា​បា​វិត​,​ ជី​ភូ​ និង​កំពង់​រោ​ទិ៍​ បាន​យ៉ាង​ងាយស្រួល​តាម​កម្មវិធី​ ABA​ Mobile​។

​​អ្នក​ប្រើ​ ABA​ Mobile​ អាច​ទូទាត់​វិក្កយបត្រ​ភ្លើង​ប្រចាំខែ​ជា​ប្រាក់​រៀល​/​ដុល្លារ​ ឥត​គិតថ្លៃ​សេវា​ ដោយ​មិន​ចាំបាច់​ ចំណាយពេល​ធ្វើ​ដំណើរ​ ឬ​តម្រង់​ជួរ​នៅ​ការិយាល័យ​អគ្គិសនី​កម្ពុជា​ទៀត​ឡើយ​។​ ​វិក្កយបត្រ​អាច​បង់​បាន​ ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​តែ​ប៉ុណ្ណោះ​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​ប៊ូ​តុង​ ទូទាត់​ប្រាក់​;
  • ​​ចុច​ប៊ូតុង​ ទឹក​ភ្លើង​ &​ សំរាម​ ហើយ​ជ្រើសរើស​ អគ្គិសនី​កម្ពុជា​ EDC;
  • ​​ជ្រើសរើស​ ខេត្ត​ឬ​ក្រុង​,​ បញ្ចូល​លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​,​ ចំនួន​ទឹកប្រាក់​1​ ហើយ​ចុច​ បង់​ឥឡូវ​ ជា​ការ​ស្រេច​។​

1​ យើង​សូម​ណែនាំ​ឲ្យ​បង្កើត​គំរូ​សម្រាប់​ការ​ទូទាត់​លើក​ក្រោយ​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​លើ​ផ្ទាំង​អេ​ក្រង់​ ទូទាត់​ប្រាក់​។​ ​

ដើម្បី​ដឹង​បន្ថែម​អំពី​សេវា​ទូទាត់​វិក្កយបត្រ​ក្នុង​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ទំព័រ ទូទាត់វិក្កយបត្រ​។

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ នោះ​ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ហើយ​បើក​ គណនី​រហ័ស​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​មក​សាខា​ ABA​ ជិត​អ្នក​បំផុត​ថ្ងៃនេះ​!