ការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជា

01/Jul/2016

ការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជាការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជា
ការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជាការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជា
ការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជាការបន្តគាំទ្រចំពោះសហព័ន្ធយូដូកម្ពុជា

ដោយរក្សាការប្ដេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការលើកកម្ពស់សង្គមកម្ពុជាឲ្យមានការរីកចម្រើន ធនាគារ ABA មានមោទនភាពដែលបានធ្វើជាម្ចាស់ឧបត្ថម្ភផ្លូវការ សម្រាប់សហព័ន្ធយូដូកម្ពុជា នៅក្នុងក្របខណ្ឌការប្រកួតជម្រើសជើងឯក យូដូថ្នាក់ជាតិឆ្នាំ2016។

កម្មវិធីប្រកួតត្រូវបានរៀបចំឡើង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងបានប្រមូលផ្ដុំអ្នកចូលរួមប្រកួតប្រមាណ 200នាក់មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលតំណាងឲ្យ ក្លឹបយូដូល្បីឈ្មោះនៅតាមមូលដ្ឋាន ដូចជា ក្លឹបយូដូខេត្តសៀមរាប ក្លឹបយូដូអូឡាំពិក និងក្លឹបយូដូរាជសី ព្រមទាំងក្លឹបយូដូផ្សេងៗទៀតផងដែរ។

កម្មវិធីបិទការប្រកួតត្រូវបានរៀបចំឡើង នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2016 និងក្រោមអធិបតីភាព តំណាងជាន់ខ្ពស់មកពី ក្រសួងអប់រំ យុវជន និងកីឡា។ តំណាងថ្នាក់គ្រប់គ្រងនៃធនាគារ ABA ក៏បានចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សម្រាប់ការប្រកួតនេះផងដែរ។

ការគាំទ្រសកម្មភាពទាំងនេះគឺ ជាការបង្ហាញយ៉ាងប្រត្យក្ស អំពីចូលរួមចំណែកសកម្មភាព សង្គមរបស់ធនាគារ ក្នុងគោលបំណងជួយជំរុញដល់ ការអភិវឌ្ឍវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមចំណែកនេះ ពិតជាបានជួយអភិវឌ្ឍ ដល់ការអប់រំកាយសម្បទា និងសុខភាព របស់យុវជននៅ​ ក្នុងប្រទេសជាតិទាំងមូល។