គំនិត​ផ្ដួចផ្ដើម​ សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ ABA​ ត្រូវ​បាន​សាទរ​ដោយ​ពានរង្វាន់​ យុទ្ធនាការ​ទីផ្សារ​ប្រចាំឆ្នាំ​ និង​មាតិកា​ទីផ្សារ​ប្រចាំឆ្នាំ​

21/Dec/2023

ABA CMO asia awards 2023 - detail KH

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ បាន​ឈ្នះ​ពានរង្វាន់​ យុទ្ធនាការ​ទីផ្សារ​ប្រចាំឆ្នាំ​ សម្រាប់​គំនិត​ផ្ដួចផ្ដើម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ 2023​ និង​ពានរង្វាន់​មាតិកា​ទីផ្សារ​ សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ​ សារ​ជូនដំណឹង​ពី​ការ​បោក​បញ្ឆោត​ នៅ​ក្នុង​កម្មវិធី​ ពានរង្វាន់​ឧត្តមភាព​ទីផ្សារ​សកល​ ដែល​រៀបចំ​ឡើង​ដោយ​ CMO​ Asia​។​ ​

ការ​ទទួលស្គាល់​ផ្ទួនៗ​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​ជំរុញ​សហគមន៍​ឲ្យ​មាន​ភាព​រស់​រវើក​ និង​សាទរ​កេរដំណែល​ដែល​ជា​មរតក​រួម​របស់​ប្រទេស​កម្ពុជា​ លើស​ពី​ការ​ផ្ដល់​សេវា​ធនាគារ​តែ​មួយ​មុខ​។​ ​

ជ័យជម្នះ​ដ៏​មោ​ទ​នៈ​ ៖​ ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ សម្រាប់​ ABA

​ភាព​ជា​ដៃគូ​ឧបត្ថម្ភ​ផ្ដាច់មុខ​របស់​ធនាគារ​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​ 32​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​ 12​ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ ABA​ ចំពោះ​ស្មារតី​កីឡា​។​ វា​ក៏​បាន​បង្ហាញ​ពី​យុទ្ធសាស្ដ្រ​ទីផ្សារ​ ដែល​ទាញអារម្មណ៍​អតិថិជន​ឲ្យ​ដក់​ជាប់​ក្នុង​ការ​ចង​ចាំ​។​ គំនិត​ផ្ដួចផ្ដើម​នេះ​ បាន​បញ្ចេញ​នូវ​មាតិកា​ និង​ការ​ផ្សព្វផ្សាយ​ដ៏​ទាក់ទាញ​ ដោយ​បាន​រំលេច​នូវ​ដំណើរ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ ដែល​បង្កើន​នូវ​ទំនាក់ទំនង​ និង​ចាក់​ដោត​អារម្មណ៍​របស់​ទស្សនិកជន​ទៅ​នឹង​មាតិកា​ទាំងនោះ​។​ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ បាន​ឈាន​ទៅ​កម្រិត​ថ្មី​មួយទៀត​ តាម​រយៈ​ការ​បង្កើត​(​កាត​រចនា​ពិសេស​សម្រាប់​ស៊ី​ហ្គេ​ម​ 2023)​ ដែល​លទ្ធផល​ ទទួល​បាន​កំណើន​ 39%​ សម្រាប់​ផ្នែក​បើក​កាត​។​ ​

ក្រៅពី​កាត​ទូទាត់​ ABA​ បាន​ផលិត​ (​វី​ដេ​អូ​បំផុសគំនិត​សម្រាប់​ស៊ី​ហ្គេ​ម​ 2023)​ ដើម្បី​អបអរ​ និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ ព្រមទាំង​ពង្រឹង​ចំណង​ជិត​ស្និទ្ធ​ រវាង​ធនាគារ​ អតិថិជន​ និង​អត្ត​ព​លិ​ក​ដែល​ពួក​គេ​គាំទ្រ​ដោយ​មោទនភាព​។​ វិធីសាស្ត្រ​ចម្រុះ​នេះ​ ទទួល​បាន​កំណើន​ 15%​ សម្រាប់​ផ្នែក​ បើក​គណនី​រហ័ស​ អំឡុង​ពេល​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម​ឆ្នាំ​ 2023​ ដែល​ជា​ជំហាន​ជោគជ័យ​ដ៏​សំខាន់​នៅ​ក្នុង​ទីផ្សារ​។​ ​

ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​ឌី​ជី​ថ​ល​៖​ កិច្ចការ​ផ្សព្វផ្សាយ​ អំពី​ការ​ជូនដំណឹង​ពី​ការ​បោក​បញ្ឆោត​របស់​ ABA

ពានរង្វាន់​ទី​ 2​ មាតិកា​ទីផ្សារ​ប្រចាំឆ្នាំ​ ផ្ដោត​លើ​សារ​គន្លឹះ​សំខាន់ៗ​នៃ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​។​ បេសកកម្ម​ស្នូល​របស់​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពន្យល់​/​ណែនាំ​ អតិថិជន​ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​អំពី​ (​ការ​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​ព័ត៌មាន​គណនី​ធនាគារ​)​ ដែល​ផ្ដោត​សំខាន់​លើ​គោលការណ៍​ មិន​ចែករំលែក​ព័ត៌មាន​ណាមួយ​ជាមួយ​អ្នក​ណា​ម្នាក់​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​ ​

គោលការណ៍​ទាំងនេះ​ ដើរតួ​ជា​ការ​ក្រើនរំលឹក​ចំពោះ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្ញើ​ប្រាក់​ឌី​ជី​ថ​ល​។​ លើស​ពី​ការ​អប់រំ​ ABA​ មាន​បំណង​ពង្រឹងសមត្ថភាព​របស់​អតិថិជន​គ្រប់​រូប​ ជាមួយនឹង​ចំណេះដឹង​ និង​ជំនាញ​ចាំបាច់​ ដែល​មាន​ភាព​ជាក់ស្ដែង​ ក្នុង​ការ​កំណត់សម្គាល់​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​បោក​បញ្ឆោត​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ CSR​ របស់​ធនាគារ​ ABA​ បាន​អធិប្បាយ​នា​ឱកាស​នោះ​ថា​ “​ការ​ទទួលស្គាល់​នេះ​ គូសបញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​លើកកម្ពស់​សហគមន៍​ និង​មោទនភាព​ជាតិ​ ព្រមទាំង​ពង្រឹង​ការ​ដឹកនាំ​របស់​យើង​ ក្នុង​ការ​សន្យា​ការពារ​អតិថិជន​ពី​ការ​បោក​បញ្ឆោត​តាម​អន​ឡាញ​ នៅ​ក្នុង​សម័យ​ទំនើប​នេះ​”​។

​លោក​បណ្ឌិត​ Aalok​ Pandit​ អភិបាល​ប្រតិបត្តិ​របស់​ CMO​ Asia​ បាន​អបអរសាទរ​ ABA​ សម្រាប់​យុទ្ធសាស្ដ្រ​ទីផ្សារ​ដ៏​ល្អ​ឯក​ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​។​ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា​ “​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ 2023​ របស់​ធនាគារ​ ABA​ បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ទស្សនិកជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រកបដោយ​ភាព​ច្នៃ​ ប្រឌិត​ ដែល​បង្ហាញ​នូវ​អនុភាព​រួម​នៃ​កីឡា​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ​ក្រុមហ៊ុន​។​ ស្រ​ដៀង​គ្នា​នេះ​ដែរ​ យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ធនាគារ​ប្រឆាំង​នឹង​ការ​បោក​បញ្ឆោត​តាម​អន​ឡាញ​ បាន​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ចំពោះ​ទំនួល​ខុស​ត្រូវ​សង្គម​ ក៏​ដូច​ជា​សុខុមាលភាព​របស់​អតិថិជន​”​។​ ​

លោក​បាន​បន្ថែម​ថា​ “​ពានរង្វាន់​ទាំងនេះ​ ទទួលស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​គួរ​ឲ្យ​កត់សម្គាល់​របស់​ធនាគារ​ ABA​ ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ការ​យល់​ដឹង​របស់​ពួក​គេ​យ៉ាង​ស៊ីជម្រៅ​អំពី​អតិថិជន​ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សហគមន៍​ដែល​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ គឺ​ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​”​។​