ABA​ ឧបត្ថម្ភ​ពិធី​បដិសណ្ឋារកិច្ច​ ទំនាក់ទំនង​ធុរកិច្ច​កា​ណា​ដា​-​កម្ពុជា​ នៅ​ខេត្តសៀមរាប​

22/Sep/2022

ABA Canada-ASEAN​ Business​ Council​-KHABA Canada-ASEAN​ Business​ Council​-KH
ABA Canada-ASEAN​ Business​ Council​-KH-2ABA Canada-ASEAN​ Business​ Council​-KH-2
ABA Canada-ASEAN​ Business​ Council​-KH-3ABA Canada-ASEAN​ Business​ Council​-KH-3
ABA Canada-ASEAN​ Business​ Council​-KH-4ABA Canada-ASEAN​ Business​ Council​-KH-4
ABA Canada-ASEAN​ Business​ Council​-KH-5ABA Canada-ASEAN​ Business​ Council​-KH-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា1​ និង​ជា​បុត្រ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ពិធី​បដិសណ្ឋារកិច្ច​ទំនាក់ទំនង​ធុរកិច្ច​កា​ណា​ដា​-​កម្ពុជា​ ដែល​រៀបចំ​ដោយ​ ក្រុមប្រឹក្សា​ធុរកិច្ច​កា​ណា​ដា​-​កម្ពុជា​ (Canada-ASEAN​ Business​ Council​ ហៅ​កាត់​ថា​ CABC)​ កាលពី​ថ្ងៃ​ទី​17​ ខែកញ្ញា​ ឆ្នាំ​2022​។​ ពិធី​បដិសណ្ឋារកិច្ច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងជា​ផ្នែក​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​54​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ក្នុង​ខេត្តសៀមរាប​។​ ​

ពិធី​នេះ​ មាន​វត្តមាន​ចូលរួម​ពី​លោកស្រី​ Mary​ Ng​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​ ជំរុញ​ការ​នាំ​ចេញ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ធុរកិច្ច​ធុន​តូច​នៃ​កា​ណា​ដា​,​ លោក​ជំទាវ​កិត្តិ​បណ្ឌិត​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ នៃ​កម្ពុជា​,​ ភ្ញៀវ​កិត្តិយស​ និង​តំណាង​ធុរកិច្ច​ជា​ច្រើន​ទៀត​។​ ​

ពិធី​បដិសណ្ឋារកិច្ច​នេះ​ បាន​ជួយ​សម្របសម្រួល​ដល់​ទំនាក់ទំនង​ថ្មីៗ​ និង​ផ្ដល់​មូលដ្ឋាន​សម្រាប់​ភាព​ជា​ដៃគូ​បន្ថែម​ទៀត​ រវាង​កា​ណា​ដា​ កម្ពុជា​ និង​អាស៊ាន​ទាំងមូល​។​ ​

អំឡុង​ពិធី​នេះ​ លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​ នៅ​ធនាគារ​ ABA​ បាន​ថ្លែង​ពី​ការ​រួមចំណែក​សំខាន់ៗ​របស់​ ធនាគារ​ ABA​ នៅ​ក្នុង​វឌ្ឍនភាព​សេវា​ធនាគារ​ឌី​ជី​ថ​ល​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ ផ្អែក​លើ​ទ្រព្យសក្ម​សរុប​ ឥណទាន​ដុល​ បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​2011​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។