​ដើមទុន​របស់​ភាគ​ហ៊ុ​និក​ ABA​ កើន​ដល់​ 1.7​ ប៊ី​លាន​ដុល្លារ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ និង​ការ​ចូលរួម​ចំណែក​របស់​ធនាគារ​

20/Jul/2023

ABA Capital Increase KH

ធនាគារ​ ABA​ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការ​បង្កើន​ដើមទុន​ដែល​បាន​បង់​ ពី​ 660​ លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី​ 1​ ខែមករា​ ឆ្នាំ​ 2023​ ដល់​ 1.1​ ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃនេះ​ ដោយ​បាន​បន្ថែម​ដើមទុន​ពី​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ខ្លួន​។​ ការ​បន្ថែម​ដើមទុន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្មីៗ​នេះ​ ស្រប​តាម​ការ​អនុម័ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​ធនាគារកណ្ដាល​របស់​ប្រទេស​យើង​។

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​យ៉ាង​ក្រៃ​លែង​ ក្នុង​ការ​ប្រកាស​អំពី​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ដើមទុន​របស់​ខ្លួន​ ដល់​ 1.1​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ក្នុង​នោះ​ ទឹកប្រាក់​ចំនួន​ 250​ លាន​ដុល្លារ​ ជា​ប្រាក់​ចំណូល​រក្សា​ទុក​របស់​ធនាគារ​ ហើយ​ 190​ លាន​ដុល្លារ​ ជាដើម​ទុន​ថ្មី​។​ ជា​លទ្ធផល​ ដើមទុន​របស់​ភាគ​ហ៊ុ​និក​សរុប​ រួម​ជាមួយ​ទុនបម្រុង​កាតព្វកិច្ច​ និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ដល់​ 1.7​ ពាន់​លាន​ដុល្លារ​គិត​មក​ទល់​បច្ចុប្បន្ន​”​។​ ​

ការ​កើនឡើង​នៃ​ដើមទុន​នេះ​ បាន​គូសបញ្ជាក់​ពី​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ ABA​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​កំពុង​តែ​បន្ត​កើនឡើង​។​ ជាមួយនឹង​មូលដ្ឋាន​ដើមទុន​ដ៏​ធំ​ ធនាគារ​ ABA​ ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ពង្រីក​បន្ថែម​នូវ​ វិសាលភាព​នៃ​បណ្ដាញ​រូប​វន្ត​ តាម​រយៈ​ការ​បើក​សាខា​ថ្មី​ និង​ទីតាំង​ស្វ័​យ​សេវា​ ខណៈ​បន្ដ​ផ្ដល់​ជូន​ផលិតផល​ និង​ សេវា​ធនាគារ​ន​វា​នុ​វត្ត​ ប្រកបដោយ​ភាព​ងាយស្រួល​។

​លោក​បាន​បន្ថែម​ទៀត​ថា​ “​ការ​បង្កើន​ដើមទុន​ ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​។​ វា​ជួយ​ពង្រឹង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ​ជំរុញ​ផែនការ​ពង្រីក​បណ្ដាញ​រូប​វន្ដ​ និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​អនុលោម​ភាព​ផ្នែក​ច្បាប់​។​ វា​ក៏​គូសបញ្ជាក់​ផង​ដែរ​នូវ​ការ​បន្ត​គាំទ្រ​ របស់​ធនាគារជាតិ​នៃ​កា​ណា​ដា​ ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​យើង​។​ យើង​នៅ​តែ​ប្ដេជ្ញា​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​ដ៏​ល្អ​ប្រសើរ​ ហើយ​យើង​ក៏​មាន​សេចក្ដី​រីករាយ​ ចំពោះ​ឱកាស​នានា​ ដែល​ដើមទុន​បន្ថែម​នេះ​នឹង​ហុច​មក​ឲ្យ​យើង​ ដើម្បី​បម្រើសេវា​ជូន​អតិថិជន​របស់​យើង​កាន់តែ​ប្រសើរ​”​។​ ​

គួរ​ឲ្យ​សម្គាល់​ផង​ដែរ​ថា​ ធនាគារជាតិ​កា​ណា​ដា​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​កំណើន​ដ៏​រឹង​មាំ​របស់​ធនាគារ​ ABA​ ។​ លោក​ Madi​ Akmambet​ អភិបាល​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ "​បន្ថែម​ពីលើ​ការ​បន្ថែម​ដើមទុន​ដែល​បាន​បង់​ ភាគ​ហ៊ុ​និករ​បស់​យើង​រក្សា​ទុក​ប្រាក់​ចំណេញ​ទាំងអស់​នៅ​ធនាគារ​ ដើម្បី​ជា​ការ​វិនិយោគ​ ជា​យុទ្ធសាស្ត្រ​ និង​ផ្តល់​ដើមទុន​ក្នុង​ទម្រង់​ជា​បំណុល​បន្ទាប់បន្សំ​"​។​ ​

លោក​ Akmambet​ បាន​បន្ដ​ថា​ “​ចាប់តាំងពី​ឆ្នាំ​ 2014​ នៅ​ពេល​ដែល​ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ ABA​ ធនាគារ​បាន​នឹង​កំពុង​បង្កើន​មូលធន​របស់​ខ្លួន​ដល់​ 1.7​ ប៊ី​លាន​ដុល្លារ​ និង​ផ្តល់​ 185​ លាន​ដុល្លារ​ជា​បំណុល​បន្ទាប់បន្សំ​។​ ដើមទុន​ទាំង​អស់នេះ​ គាំទ្រ​ដល់​កំណើន​ និង​ការ​អភិវឌ្ឍ​របស់​ ABA​ ក្នុង​ទិស​ដៅ​បង្កើន​សមត្ថភាព​របស់​បុគ្គលិក​,​ បណ្ដាញ​សាខា​,​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ឌី​ជី​ថ​ល​"​ ។

​យោង​តាម​ របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ នៅ​ប្រទេស​កម្ពុជា​ ផ្អែក​លើ​ទ្រព្យសកម្ម​សរុប​,​ ប្រាក់​កម្ចី​,​ ប្រាក់​បញ្ញើ​,​ និង​ប្រាក់​ចំណេញ​។​ តាម​រយៈ​ជំហរ​ការងារ​បែប​ អតិថិជន​ជា​បង្គោល​,​ ផលិតផល​ធនាគារ​ទូលំទូលាយ​,​ និង​ទំនើប​កម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ធ្វើ​ឲ្យ​ធនាគារ​ពង្រីក​វិសាលភាព​បាន​ឆាប់រហ័ស​ និង​ទទួល​បានការ​សាទរ​យ៉ាង​ទូលំទូលាយ​។​ បច្ចុប្បន្ន​ ធនាគារ​ ABA​ បម្រើ​អតិថិជន​ចំនួន​ 3​ លាន​ ជាមួយ​មូលដ្ឋាន​បញ្ញើ​ 8.2​ ប៊ី​លាន​។​ ផលប​ត្រ​កម្ចី​របស់​ ABA​ គឺ​មាន​ 7.2​ ប៊ី​លាន​ ដែល​បញ្ចូល​យ៉ាង​ពេញលេញ​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ និង​មាន​អត្រា​ 22%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​កម្ពុជា​។​ ​

គណៈ​គ្រប់គ្រង​ធនាគារ​ ABA​ បាន​សាទរ​ និង​កោតស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ចំពោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​គោលនយោបាយ​ ក្នុង​ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។​

ABA​ ក៏​បាន​កោតសរសើរ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ រក្សា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៃ​ទីផ្សារ​ និង​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ នៅ​ក្នុង​វិស័យ​ធនាគារ​។​ ​

ជា​ចុង​ក្រោយ​ ធនាគារ​ ABA​ សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ ដែល​បន្ត​ផ្ដល់​ការ​ជឿ​ទុកចិត្ត​ និង​គាំទ្រ​ជា​រៀង​រហូត​មក​។​ ABA​ នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ​ ក្នុង​ការ​ផ្ដល់​សេវាកម្ម​ និង​ផលិតផល​ធនាគារ​ដ៏​ទំនើប​ ដើម្បី​បម្រើ​ប្រយោជន៍​ជូន​អតិថិជន​គ្រប់​រូប​ និង​អាជីវកម្ម​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​