​ធនាគារ​ ABA​ ចូលរួម​លើកកម្ពស់​ដំណោះស្រាយ​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដល់​គណនេយ្យករ​អាជីព​

21/Aug/2019

ABA​ promotes​ fintech 1ABA​ promotes​ fintech 1
ABA​ promotes​ fintech 2ABA​ promotes​ fintech 2
ABA​ promotes​ fintech 3ABA​ promotes​ fintech 3

ស្រប​តាម​គោលនយោបាយ​វិភាគទាន​សង្គម​ និង​ដើម្បី​ចូលរួម​លើកកម្ពស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ បាន​ឧបត្ថម្ភ​ក្នុង​នាម​ជា​ Gold​ Sponsor​ នៅ​ក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​លើក​ទី​4​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ ក្លឹ​ប​គណនេយ្យ​កម្ពុជា​ (CAC)​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ កាលពី​ថ្ងៃ​ទី​ 18​ ខែសីហា​ ឆ្នាំ​2019​។​

ក្រោម​ប្រធានបទ​ស្តី​ពី​ “Financial​ E-Services,​ The​ Accountants​ Should​ Know​ –​ Risks​ &​ Tax​ Treatment”​ សិក្ខាសាលា​មាន​គោលបំណង​ ផ្តល់​ជូន​គណនេយ្យករ​អាជីព​ទាំងអស់​ នូវ​បច្ចុប្បន្នភាព​ជំនាញ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​នឹង​យុគ្គសម័យ​រីក​ចម្រើន​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ​របស់​ពួក​គេ​ រៀបចំ​និង​គ្រប់គ្រង​ហានិភ័យ​ ក៏​ដូច​ជា​ធានា​បាន​នូវ​ការ​កត់ត្រា​ច្បាស់លាស់​ មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ ស្រប​តាម​ស្តង់ដារ​គណនេយ្យ​។​ លោក​ ឈ​ន​ ម៉​ង់​ឌី​ ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម​របស់​ធនាគារ​ ABA​ ក៏​បាន​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ នៅ​ក្នុង​សិក្ខាសាលា​ និង​បាន​ធ្វើការ​ចែករំលែក​ពី​ផលិតផល​ និង​សេវាកម្ម​ធនាគារ​បែប​ទំនើប​ ដែល​អាច​ជួយ​សម្រួល​ការងារ​ជូន​ដល់​គណនេយ្យករ​អាជីព​ផង​ដែរ​។

បន្ថែម​ពីលើ​នោះ​ទៀត​ ធនាគារ​ ABA​ បាន​បញ្ជូន​ក្រុមការងារ​ឯកទេស​ ដើម្បី​ផ្តល់​យោបល់​ផ្នែក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ និង​បើក​គណនី​ ជូន​ដល់​អ្នកចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ផង​ដែរ​។​ ហើយ​បុគ្គលិក​បើក​គណនី​របស់​ ABA​ បាន​ជួយ​ដល់​អ្នកចូលរួម​ ដែល​មាន​បំណង​បើក​គណនី​ ABA​ ដំបូង​របស់​ពួក​គេ​នៅ​នឹង​កន្លែង​បានជា​ច្រើន​នាក់​។​

សិក្ខាសាលា​បាន​ទាក់ទាញ​អ្នកចូលរួម​ចំនួន​ 450​ មក​ពី​វិស័យ​ផ្សេងៗ​ ដូច​ជា​ វិស័យ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ ធុរកិច្ច​ ក៏​ដូច​ជា​សិស្សានុសិស្ស​ និង​វិស័យ​ផ្សេងៗ​ទៀត​។​

ក្លឹ​ប​គណនេយ្យ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2015​ ដោយ​សវន​ករ​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ និង​អ្នក​ប្រឹក្សា​អាជីវកម្ម​មួយ​ក្រុម​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​។​ បច្ចុប្បន្ន​ក្លឹ​ប​មាន​សមាជិក​ជាង​ 360​ នាក់​ ហើយ​ក្លឹ​ប​ប្តេជ្ញា​ដឹកនាំ​និង​បណ្តុះបណ្តាល​សមាជិក​ ឱ្យ​ក្លាយជា​អ្នកគ្រប់គ្រង​គណនេយ្យ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។​