ABA​ ចាប់​ដៃគូ​ជាមួយ​ Caltex​ ដើម្បី​ដំណើរការ​កាត​ចាក់​ប្រេង​ ABA/Caltex​ Fleet​ Card

19/Oct/2023

ABA Caltex Fleet Card - KH4ABA Caltex Fleet Card - KH4
ABA Caltex Fleet Card - KHABA Caltex Fleet Card - KH
ABA Caltex Fleet Card - KH2ABA Caltex Fleet Card - KH2
ABA Caltex Fleet Card - KH3ABA Caltex Fleet Card - KH3
ABA Caltex Fleet Card - KH5ABA Caltex Fleet Card - KH5
ABA Caltex Fleet Card - KH7ABA Caltex Fleet Card - KH7
ABA Caltex Fleet Card - KH6ABA Caltex Fleet Card - KH6

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា ​សហការ​ជាមួយ​ Caltex​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​ ដើម្បី​ដាក់​ដំណើរការ​ កាត​ចាក់​ប្រេង​ ABA/Caltex​ Fleet​ Card​ ទៅ​ក្នុង​ទីផ្សារ​។​ ABA/Caltex​ Fleet​ Card​ គឺជា​ដំណោះស្រាយ​ទូទាត់​បែប​ឌី​ជី​ថ​ល​ ដែល​បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​ សម្រាប់​អតិថិជន​សាជីវកម្ម​។​

​ពិធី​ដាក់​ដំណើរការ​ ABA/Caltex​ Fleet​ Card​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ 18​ ខែតុលា​ 2023​ ក្រោម​វត្តមាន​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​លោក​ Pongtorn​ Tangmanuswong​ នាយក​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​ ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ ព្រមទាំង​អ្នកតំណាង​ជាន់ខ្ពស់​ពី​ ABA​ និង​ឈេ​ហ្វ​រ៉ុ​ន​ ជា​ច្រើន​រូប​ទៀត​។​

ABA/Caltex​ Fleet​ Card​ គឺជា​កាត​ទូទាត់​សាជីវកម្ម​ ដែល​អនុញ្ញាត​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ និង​អាជីវកម្ម​នានា​ ទិញ​ប្រេងឥន្ធនៈ​ពី​ស្ថានីយ៍​ កាល់​តិច​ តាម​រយៈ​ក្រេ​ឌី​ត​។​ កាត​ប្រភេទ​នេះ​ គឺជា​ដំណោះស្រាយ​ដែល​មាន​សុវត្ថិភាព​ ងាយស្រួល​ និង​មាន​តម្លៃ​សមរម្យ​ ដែល​អាច​ជួយ​ឲ្យ​អតិថិជន​សាជីវកម្ម​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ប្រេង​យ៉ាង​ងាយស្រួល​ និង​នាំ​មក​នូវ​ការ​គ្រប់គ្រង​បាន​ទាំងស្រុង​លើ​ការ​ចំណាយ​របស់​ពួក​គេ​។​

​កាត​មួយ​ សម្រាប់​រថយន្ត​មួយ​ អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​តាមដាន​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ កំណត់​ភូមិសាស្ត្រ​ កំណត់​ការ​ចំណាយ​ជា​មុន​ និង​បង្ក​កកាត​បាន​យ៉ាង​ងាយស្រួល​ ក្នុង​ករណី​សង្ស័យ​ថា​មានការ​ក្លែងបន្លំ​។​ របាយការណ៍​ប្រតិបត្តិការ​ត្រឹមត្រូវ​ ជួយ​កំណត់​ចំណុច​ដែល​ត្រូវការ​ការ​កែ​លម្អ​បន្ថែម​។​ ទាំង​អស់នេះ​ នឹង​រួមចំណែក​ដល់​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​អាជីវកម្ម​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​បណ្ដា​ក្រុមហ៊ុន​ និង​អាជីវកម្ម​នានា​ អាច​ស្នើ​សុំ​កាត​នេះ​តាម​អន​ឡាញ​ និង​ទទួល​បាន​កម្រិត​ក្រេ​ឌី​ត​ ស្រប​តាម​តម្រូវការ​របស់​ ខ្លួន​។​ កាត​ ABA/Caltex​ Fleet​ Card​ អាច​ប្រើ​សម្រាប់​ទិញ​ប្រេងឥន្ធនៈ​នៅ​ស្ថានីយ៍​កាល់​តិច​ទាំង​ 64​ ទីតាំង​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ថ្លៃ​បើក​កាត​ ឬ​សេវា​ថែទាំ​កាត​ប្រចាំឆ្នាំ​ មិន​មាន​គិតថ្លៃ​នោះ​ទេ​ ហើយ​មាន​សុពលភាព​រយៈពេល​ 5​ ឆ្នាំ​។​

ABA/Caltex​ Fleet​ Card​ ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​របស់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ដោយ​លុប​ចោល​នូវ​តម្រូវការ​ក្នុង​ការ​កាន់​សាច់ប្រាក់​ផ្ទាល់​ដើម្បី​ចាក់​ប្រេង​។​ ជំនួស​មក​វិញ​ ពួក​គេ​អាច​ឆូត​កាត​ ABA/Caltex​ Fleet​ Card​ របស់​ខ្លួន​នៅ​តាម​ស្ថានីយ៍​ កាល់​តិច​ ហើយ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការ​ចាក់​ប្រេង​នោះ​ នឹង​កាត់​ដោយ​ស្វ័យប្រវត្តិ​ពី​គណនី​របស់​ពួក​គេ​។​ ការ​ទូទាត់​ជាមួយ​កាត​ ABA/Caltex​ Fleet​ គឺ​មាន​សុវត្ថិភាព​ ព្រោះថា​ កាត​នីមួយៗ​មាន​លេខ​កូដ​ PIN​ ដែល​ការពារ​ពី​ការ​លួច​ចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​ “ABA/Caltex​ Fleet​ Card​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ការ​ចំណាយ​ថ្លៃ​ប្រេង​ សម្រាប់​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​។​ វា​ជា​ដំណោះស្រាយ​បែប​ឌី​ជី​ថ​ល​មិន​ប្រើ​សាច់ប្រាក់​ មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ផ្ដល់​នូវ​ភាព​បត់បែន​ក្នុង​ការ​ទិញ​ប្រេង​នៅ​លើ​ក្រេ​ឌី​ត​ និង​ជាមួយ​កម្រិត​ក្រេ​ឌី​ត​ដែល​ផ្ដល់​ជូន​ ស្រប​តាម​តម្រូវការ​របស់​អាជីវកម្ម​នីមួយៗ​”​។​

​លោក​បាន​បន្ថែម​ថា​ “​យើងខ្ញុំ​ជឿជាក់​ថា​ បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ស្វែង​យល់​អំពី​អត្ថប្រយោជន៍​នៃ​ដំណោះស្រាយ​មួយ​នេះ​ ព្រោះថា​ កាត​ប្រេងឥន្ធនៈ​របស់​យើង​ ផ្ដល់​នូវ​ភាព​ងាយស្រួល​ សុវត្ថិភាព​ ប្រសិទ្ធិ​ភាព​ និង​សន្សំ​សំចៃ​”​។​

​លោក​ Pongtorn​ Tangmanuswong​ នាយក​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​ ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​មិន​ត្រឹមតែ​ការ​ទូទាត់​ប្រកបដោយ​សុវត្ថិភាព​ ភាព​ងាយស្រួល​ និង​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ប្រេង​ប៉ុណ្ណោះ​ទេ​ អតិថិជន​កាត​ ABA/Caltex​ Fleet​ Card​ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពិសេស​នៃ​ប្រេងឥន្ធនៈ​ កាល់​ទិច​ កម្រិត​ព្រី​មៀម​ ជាមួយនឹង​បច្ចេកវិទ្យា​ ថេ​ក​ក្រ​ន​ ដែល​ជួយ​សម្អាត​ម៉ាស៊ីន​ផង​ដែរ​ ដែល​បច្ចេកវិទ្យា​ម៉ាស៊ីន​យានយន្ដ​ដំណើរការ​យ៉ាង​រលូន​ និង​បើកបរ​បាន​កាន់តែ​ឆ្ងាយ​”​។​

​លោក​បាន​បន្ថែម​ថា​ “​ឥឡូវនេះ​ ទាំង​អតិថិជន​ជា​រូបវន្ដបុគ្គល​ និង​សាជីវកម្ម​ អាច​ទទួល​បាន​បទ​ពិសោធ​ដ៏​ប្រសើរ​ដូច​គ្នា​ នៅ​តាម​ស្ថានីយ៍​កាល់​តិច​ចំនួន​ 64​ ទីតាំង​របស់​យើង​។​ យើង​កំពុង​ពង្រីក​បណ្តាញ​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​ ហើយនឹង​មាន​ស្ថានីយ៍​ប្រមាណ​ជាង​ 70​ នៅ​ចុងឆ្នាំ​នេះ​ ខណៈ​កំណត់​គោលដៅ​ដល់​ 100​ ស្ថានីយ៍​ នៅ​ឆ្នាំ​ 2025”​។​

​ដើម្បី​ដឹង​បន្ថែម​អំពី​ ABA/Caltex​ Fleet​ Card​ សូម​ទាក់ទង​មក​លេខ​ 017​ 444​ 908​ (​តំណាង​ កាល់​ទិច​),​ 1​ 800​ 203​ 203​ (​សេវា​បម្រើ​អតិថិជន​ ABA​ ដែល​អាច​ធ្វើការ​ហៅ​ចេញ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​អាន​លម្អិត​ ABA/Caltex​ Fleet​ Card​។​

អំពី​ ឈេ​ហ្វ​រ៉ុ​ន​ (​ខេ​ម​បូ​ឌា​)
​នៅ​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ បាន​ធ្វើ​ទីផ្សារ​ម៉ាក​ CaltexTM​ ដែល​ជា​ម៉ាក​ដែល​ផ្តល់​បទ​ពិសោធន៍​ល្អ​របស់​អតិថិជន​ Chevron​និយម​ប្រើប្រាស់​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​ផ្នែក​ខ្លះ​នៃ​មជ្ឈិមបូព៌ា​។​ មាន​ស្ថានីយ៍​សេវាកម្ម​កាល់​តិច​ចំនួន​ 64​ កន្លែង​ ហាង​លក់ទំនិញ​ Star​ Marts®​ ចំនួន​ 18​ និង​ហាង​កាហ្វេ​ឆ្ងាញ់ៗ​ចំនួន​ 61​ Coffee​ Plus™​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ផលិតផល​ឥន្ធនៈ​ដូច​ជា​ Caltex​ with​ Techron®​ petrol,​ Caltex​ Diesel​ with​ Techron®​ D,​ និង​ប្រេងរំអិល​ដូច​ជា​ Havoline®​ និង​ Delo®​ ក៏​មាននៅ​គ្រប់​ស្ថានីយ៍​សេវាកម្ម​ Caltex​ ផង​ដែរ​។​ www.caltex.com/kh

​អំពី​ ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 85,​ ទីតាំង​ស្វ័​យ​សេវា​ 43,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1500+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​ដល់​ 3​ លាន​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​។​ ភាគ​ទុ​និក​ដ៏​ធំ​របស់​ ABA​ គឺជា​ ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​ដ៏​ធំ​លំដាប់​ទី​ 6​ នៅ​កា​ណា​ដា​ និង​នាំមុខ​គេ​នៅ​ខេត្ត​កេ​ប៊ិ​ច​។​