ABA​ ផ្ដល់​មធ្យោបាយ​ងាយស្រួល​សម្រាប់​ ទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -​ ក្រុងព្រះសីហនុ​

16/Nov/2022

ABA PPSHV Expressway detail khABA PPSHV Expressway detail kh

អតិថិជន​ជាទី​គោរព​!​

ABA​ សូម​ណែនាំ​មធ្យោបាយ​ទូទាត់​ងាយស្រួល​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ ចំណេញ​ពេល​ច្រើន​ពី​ការ​រង់ចាំ​បង់ប្រាក់​ផ្ទាល់​តាម​លេខ​រៀង​នៅ​បញ្ជរ​ទាំង​នៅ​ច្រកចេញ​ និង​ច្រកចូល​ ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -​ ក្រុងព្រះសីហនុ​។

​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ទាំងអស់​ អាច​បញ្ចូល​សមតុល្យ​ទៅ​ក្នុង​ផ្លា​ក​លេខ​សម្គាល់​យានយន្ដ​ជា​មុន​បាន​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​។​ ដើម្បី​បញ្ចូល​៖

  1. ចុច​ប៊ូ​តុង​ ទូទាត់​ប្រាក់​ នៅ​លើ​អេ​ក្រង់​ដើម​នៃ​កម្មវិធី​
  2. ចុច​ សេវា​សាធារណៈ​ ហើយ​ជ្រើសរើស​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ -​ ក្រុងព្រះសីហនុ​
  3. បញ្ចូល​ព័ត៌មាន​ផ្លា​ក​លេខ​របស់​អ្នក​ រួច​ដាក់​ចំនួន​ទឹកប្រាក់​។​ ​

ជម្រើស​ផ្សេង​ពី​នេះ​ អ្នក​អាច​ចូល​ទៅ​កាន់​អេ​ក្រង់​ទូទាត់​ផ្ទាល់​ ដោយ​គ្រាន់តែ​ ​ចុច​ទី​នេះ​។

​​ទឹកប្រាក់​ទូទាត់​ នឹង​កាត់​ពី​សមតុល្យ​ផ្លា​ក​លេខ​យានយន្ដ​របស់​អ្នក​នៅ​ច្រកចេញ​ ផ្អែក​តាម​ចម្ងាយ​ដែល​អ្នក​ធ្វើ​ដំណើរ​ និង​ប្រភេទ​យានយន្ត​របស់​អ្នក​។​ អ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ចំនួន​ណា​ក៏​បាន​ រហូត​ដល់​ 1,000​ ដុល្លារ​ ដើម្បី​ប្រើ​សម្រាប់​ទូទាត់​ពេល​ជិះ​លើ​ផ្លូវ​ល្បឿន​លឿន​លើក​ក្រោយ​។​

សូម​ជម្រាប​ថា​ មធ្យោបាយ​ប្រមូល​ការ​ទូទាត់​នេះ​ មាន​តែ​នៅ​ច្រក​ខាងស្តាំ​ដៃ​បំផុត​នៃ​ស្ថានីយ​ភ្នំពេញ​ និង​ស្ថានីយ​ក្រុងព្រះសីហនុ​តែ​ប៉ុណ្ណោះ​។​ សេវាកម្ម​នេះ​នឹង​ដាក់​ដំណើរការ​នៅ​គន្លង​ផ្សេង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ ហើយ​យើងខ្ញុំ​នឹង​ជម្រាប​ជូន​អតិ​ថ​ជន​អំពី​ព័ត៌មាន​នេះ​តាម​ក្រោយ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ឆាត​មក​យើងខ្ញុំ​នៅ​លើ​វិ​ប​សាយ​ ឬ​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

មិន​ទាន់​មាន​គណនី​ ABA​ មែន​ទេ​?​ ដោ​ន​ឡូត​ ABA​ Mobile​ ឥឡូវ​ ហើយ​បើក​ គណនី​រហ័ស​(​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​