ABA​ ជា​ “​ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2023"​ ពី​ ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance

27/Jul/2023

aba asain banking award 2023 dt kh

ABA​ បាន​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ ជា​ “​ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2023”​ ពី​ ទស្សនាវដ្ដី​ Asian​ Banking​ and​ Finance​។​ នេះ​ជា​ការ​ទទួលស្គាល់​លើក​ទី​បី​ ក្នុង​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ ពី​ទស្សនាវដ្ដី​លំដាប់​កំពូល​មួយ​នេះ​។​ ​

ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ជាមួយនឹង​កិច្ច​ខិតខំ​របស់​ខ្លួន​ចំពោះ​នវានុវត្តន៍​ បាន​ធ្វើ​ឲ្យ​ ABA​ កាន់តែ​មាន​ជំហរ​យ៉ាង​រឹង​មាំ​ ក្នុង​ការ​បន្ត​ជា​គ្រឹះស្ថាន​ឈានមុខ​គេ​ ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គណៈវិនិច្ឆ័យ​របស់​ Asian​ Banking​ and​ Finance​ ក៏​បាន​ទទួលស្គាល់​ផង​ដែរ​ នូវ​ការ​ប្ដេជ្ញា​របស់​ ABA​ ក្នុង​ការ​បន្ត​បង្កើត​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ថ្មីៗ​របស់​ខ្លួន​ ក្នុងអំឡុងពេល​មាន​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​សកល​។​ ​

ជាក់ស្ដែង​ ទស្សនាវដ្ដី​បាន​លើក​ឡើង​អំពី​ការ​ពង្រឹងសមត្ថភាព​ជា​បន្ដបន្ទាប់​របស់​ ABA​ Mobile​ ដែល​ជា​ច​លករ​ដ៏​សំខាន់​នៃ​ជោគជ័យ​របស់​ ABA​ នៅ​ក្នុង​ផ្នែក​រូបវន្ដបុគ្គល​។​ ក្នុង​ឆ្នាំ​ 2022​ ធនាគារ​បាន​ដាក់​បញ្ចូល​សេវាកម្ម​ និង​មុខងារ​ថ្មីៗ​ ទៅ​ក្នុង​កម្មវិធី​ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​របស់​អតិថិជន​កាន់តែ​រលូន​ និង​ងាយស្រួល​។​ ​

ក្រៅពី​នេះ​ ធនាគារ​បាន​ពង្រីក​វត្តមាន​បណ្ដាញ​រូប​វន្ដ​របស់​ខ្លួន​ ដោយ​បាន​បើក​សាខា​ថ្មី​ចំនួន​ 4​ និង​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ចំនួន​ 16​ បន្ថែម​ទៀត​។

​ម៉ាស៊ីន​បើក​កាត​ ABA​ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដល់​ការ​រីក​ចម្រើន​របស់​ធនាគារ​ កាលពី​ឆ្នាំ​មុន​ផង​ដែរ​។​ ABA​ បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ស្វ័​យ​សេវា​ប្រភេទ​នេះ​ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​បើក​កាត​ប្លា​ស្ទិ​ក​ក្នុងស្រុក​ និង​អន្ដរជាតិ​ បាន​ដោយ​ខ្លួនឯង​ ដោយ​ចំណាយពេល​តិច​ជាង​ពីរ​នាទី​។

​​លើស​ពី​នេះ​ ABA​ បាន​ពង្រីក​សេវា​ទទួល​ទូទាត់​តាម​ QR​ របស់​ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​បច្ចុប្បន្ន​នេះ​ ពាណិជ្ជករ​ជាង​ 600,000​ ទាំង​អន​ឡាញ​ និង​នៅ​តាម​ហាង​ ទទួល​ប្រាក់​ទូទាត់​តាម​ ABA​។​ កម្មវិធី​ ABA​ Merchant​ app​ ដែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​ សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​ ក្នុង​ការ​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​ និង​គ្រប់គ្រង​អាជីវកម្ម​ បាន​យ៉ាង​ងាយស្រួល​ ក៏​ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​សកម្ម​កើនឡើង​ ដល់​ទៅ​ 59%​ ក្នុងឆ្នាំនេះ​ផង​ដែរ​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង​ ដែល​បាន​ក្លាយជា​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2023​ ជា​ថ្មី​ម្ដងទៀត​។​ ការ​កើនឡើង​នៃ​ការ​ទទួលយក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​រយៈ​ ABA​ Mobile​ ដើម្បី​ធ្វើ​ជា​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​របស់​ពួក​គាត់​ បាន​ជំរុញ​ឲ្យ​យើងខ្ញុំ​បន្ដ​ប្តេជ្ញា​ ផ្តល់​បទ​ពិសោធ​បម្រើសេវា​អតិថិជន​ដ៏​ល្អ​ប្រសើរ​”​។​ ​

លោក​បាន​បន្ដ​ថា​ “​ការ​ទទួលស្គាល់​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​គ្រប់​រូប​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន​ ប្រកបដោយ​ភាព​ងាយស្រួល​ ហើយ​យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ ជូន​ចំពោះ​អតិថិជន​យើង​ផង​ដែរ​”​។

​ក្នុង​ឆ្នាំ​ 2022​ ធនាគារ​ ABA​ បាន​បង្ហាញ​ពី​សមិទ្ធផល​ដ៏​លេចធ្លោ​ នៅ​គ្រប់​ផ្នែក​និង​កម្រិត​ (​ម៉ែ​ត​ទ្រី​ក​)​ ទាំងអស់​។​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើន​ដល់​ 15%​ ធៀប​នឹង​ឆ្នាំ​មុន​ ដែល​សម្រេច​ឈាន​ដល់​ 9​ ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់​ ឆ្នាំ​ 2022​។​ លើស​ពី​នេះ​ ផលប​ត្រ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ 17%​ សម្រេច​ឈាន​ដល់​ 7.3​ ប៊ី​លាន​ ដុល្លារ​អា​មេ​រិ​ក​ រីឯ​ប្រាក់​កម្ចី​សរុប​បាន​កើនឡើង​ 22%​ ចាប់តាំងពី​ចុងឆ្នាំ​ 2021​ ដែល​សរុប​ជា​ទឹកប្រាក់​ 6.5​ ប៊ី​លាន​ដុល្លារ​។​ ​

នៅ​ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ​ ABA​ នា​ឆ្នាំ​នេះ​ ទស្សនាវដ្តី​ បាន​អធិប្បាយ​ថា​ "​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ របស់​ធនាគារ​ ABA​ ចំពោះ​នវានុវត្តន៍​,​ ដំណោះស្រាយ​ផ្តោត​លើ​អ្នក​ប្រើប្រាស់​ជា​បង្គោល​ និង​ឧត្តមភាព​គ្មាន​គូ​ប្រៀប​ បាន​ធ្វើ​ ឲ្យ​ធនាគារ​នេះ​ក្លាយជា​ ធនាគារ​បម្រើសេវា​រូបវន្ដបុគ្គល​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ក្នុង​កម្មវិធី​ ABF​ Retail​ Banking​ Awards​ 2023​។​ សមិទ្ធផល​ជោគជ័យ​ទាំងនេះ​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ ជំហរ​របស់​ធនាគារ​ ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​ប្រចាំ​ ប្រទេស​កម្ពុជា​ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​ដំណោះស្រាយ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ងាយស្រួល​ដល់​អតិថិជន​របស់​ ខ្លួន​”​។

​ជាមួយនឹង​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ និង​ការ​បន្ដ​យកចិត្តទុកដាក់​លើ​ដំណោះស្រាយ​ឌី​ជី​ថ​ល​ ដែល​ផ្តោត​លើ​អតិថិជន​ជា​ចម្បង​ ធនាគារ​ ABA​ នៅ​តែ​ស្ថិត​ក្នុង​ដំណែង​ឈានមុខ​គេ​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​ ​

ខណៈ​ដែល​ខ្លួន​បន្ត​ពង្រីក​ និង​បង្កើត​សេវា​ធនាគារ​ថ្មីៗ​ ធនាគារ​ ABA​ ត្រៀមលក្ខណៈ​រួចរាល់​ ក្នុង​ការ​ពង្រឹង​អនាគត​នៃ​ សេវា​ធនាគារ​បម្រើ​រូបវន្ដបុគ្គល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​កំណត់​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ឧត្តមភាព​ក្នុង​វិស័យ​នេះ​។​