ABA ចូលរួមពង្រឹងសមត្ថភាពដល់ធុរកិច្ចថ្មី តាមរយៈការគាំទ្រកម្មវិធី SprintX

25/Aug/2023

ABA sponsorship of SAP KHABA sponsorship of SAP KH
ABA sponsorship of SAP KH-1ABA sponsorship of SAP KH-1
ABA sponsorship of SAP KH-2ABA sponsorship of SAP KH-2
ABA sponsorship of SAP KH-6ABA sponsorship of SAP KH-6
ABA sponsorship of SAP KH-3ABA sponsorship of SAP KH-3
ABA sponsorship of SAP KH-4ABA sponsorship of SAP KH-4
ABA sponsorship of SAP KH-5ABA sponsorship of SAP KH-5
ABA sponsorship of SAP KH-7ABA sponsorship of SAP KH-7

ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតរបស់កម្ពុជា និងជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថលឈានមុខគេ បានឧបត្ថម្ភដល់កម្មវិធីពន្លឿនធុរកិច្ចថ្មី SprintX ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ដើម្បីជំរុញកំណើនធុរកិច្ចបច្ចេកវិទ្យាថ្មីៗក្នុងស្រុក ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលប្រើប្រាស់បច្ចេកវិទ្យា។

កម្មវិធីនេះបង្កើតឡើងដោយក្រុមហ៊ុន Prestige Consulting និងសហគ្រិនខ្មែរ (Khmer Enterprise) ហើយបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2023។ ការគាំទ្រកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ABA ចំពោះនវានុវត្តន៍, ការទទួលយកបច្ចេកវិទ្យា, និងឌីជីថលនីយកម្ម នៃសហគមន៍ធុរកិច្ចរបស់កម្ពុជា។

តាមរយៈការគាំទ្ររបស់ខ្លួន ធនាគារ ABA នឹងអាចជួយគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ដែលប្រើប្រាស់បច្ចេកវិទ្យា រួមមានការបណ្តុះបណ្តាលពីការត្រៀមខ្លួនក្នុងការវិនិយោគ. ការណែនាំ, និងការប្រឹក្សាអំពីកិច្ចព្រមព្រៀងវិនិយោគជាដើម។ កម្មវិធីនេះនឹងជួយអ្នកចូលរួម ស្វែងរកឱកាសធ្វើអាជីកម្ម ក្នុងពិភពដ៏ស្មុគស្មាញនៃការអភិវឌ្ឍអាជីវកម្ម ព្រមទាំងធានាឲ្យមាននូវការវិនិយោគសំខាន់ៗ ដែលជំរុញពួកគេឲ្យអនុវត្តចេញពីគំនិតអាជីរកម្ម ឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព ។

លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី និងជាប្រធានប្រចាំតំបន់នៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្មុំមានសេចក្តីរីករាយក្រៃលែង ក្នុងការគាំទ្រកម្មវិធីពន្លឿនអាជីវកម្ម SprintX ដែលជាចំណែកមួយនៃការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជំរុញឲ្យមាននវានុវត្តន៍ និងភាពរីកចម្រើននៅក្នុងសហគមន៍ធុរកិច្ចថ្មីរបស់កម្ពុជា។ “តាមរយៈការគាំទ្រនេះ ធនាគារ ABA មានគោលបំណងពង្រឹងសមត្ថភាពដល់អាជីវកម្មដែលកំពុងរីកផុសឡើង ដោយមានការផ្ដល់ជូននូវធនធាន ក៏ដូចជាជំនួយនានា ដែលពួកគាត់ត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម នាយុគសម័យឌីជីថលនេះ"។

កម្មវិធីពន្លឿនអាជីវកម្ម SprintX គឺជាកម្មវិធីដ៏មានតម្លៃ សម្រាប់ធុរកិច្ចបច្ចេកវិទ្យាថ្មីៗរបស់កម្ពុជា។ ការបណ្តុះបណ្តាល ការណែនាំ និងការផ្តល់ប្រឹក្សាពីការវិនិយោគរបស់កម្មវិធី នឹងជួយឲ្យធុរកិច្ចថ្មីៗបង្កើតផែនការអាជីវកម្មរបស់ពួកគេ បង្កើនដើមទុន និងស្វែងរកឱកាសធ្វើអាជីកម្ម ក្នុងពិភពដ៏ស្មុគស្មាញនៃការអភិវឌ្ឍអាជីវកម្ម។

ការឧបត្ថម្ភរបស់ធនាគារ ABA ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការរីកចម្រើនផ្នែកឌីជីថល ដូចដែលបានចែងនៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ 2021-2035។

កម្មវិធីពន្លឿនអាជីវកម្ម SprintX បើកចំហសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមផ្នែកបច្ចេកវិទ្យា ដែលមានទម្រង់អាជីវកម្មផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះមានរយៈពេល 12 សប្តាហ៍ ហើយបញ្ចប់ទៅវិញនៅថ្ងៃសិក្ខាកាមធ្វើការបង្ហាញសាកល្បង ដែលពួកគាត់នឹងផ្សព្វផ្សាយអាជីវកម្មទៅកាន់ក្រុមអ្នកវិនិយោគ៕