សញ្ញា​បណ្ណ​ ABA​ បាន​ទូទាត់​ទឹកប្រាក់​ដោយ​ជោគជ័យ​ ដែល​បញ្ជាក់​ពី​ភាពរឹងមាំ​របស់​ធនាគារ​

17/Aug/2022

ABA​ Bond​ successfully​ paid​ out,​ confirming​ the​ Bank's​ solidity KHABA​ Bond​ successfully​ paid​ out,​ confirming​ the​ Bank's​ solidity KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​លេខ​មួយ​នៅ​កម្ពុជា​ បាន​ទូទាត់​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ សម្រាប់​ឆ្នាំ​ចុង​ក្រោយ​ នៃ​ សញ្ញា​បណ្ណ​សាជីវកម្ម​ របស់​ខ្លួន​ (សញ្ញា​បណ្ណ​ ABA)​ ជូន​វិនិយោគិន​ កាលពី​ថ្ងៃ​ ទី​12​ ខែសីហា​ ឆ្នាំ​2022​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ខែសីហា​ ឆ្នាំ​2019​ ធនាគារ​ បាន​បោះផ្សាយ​សញ្ញា​បណ្ណ​ ABA​ ក្នុង​ទំហំ​ ទឹកប្រាក់​សរុប​ចំនួន​ 84.821​ ពាន់​លាន​រៀល​ (​ប្រមាណ​ 21​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ជាមួយនឹង​ការ​ផ្សាយ​លក់​ក្នុង​តម្លៃ​ 100,000​ រៀល​ ក្នុង​មួយ​ឯក​តា​សញ្ញា​បណ្ណ​សាជីវកម្ម​ និង​មាន​ឥណប្រតិទាន​រយៈពេល​ 3​ ឆ្នាំ​។​ អត្រា​គូ​ប៉ុង​គឺ​ 7.75%​ ក្នុង​មួយ​ឆ្នាំ​ ជាមួយ​ការ​ទូទាត់​រៀង​រាល់​ឆមាស​។​ ក្នុង​រយៈពេល​ 3​ ឆ្នាំ​ ABA​ បាន​ទូទាត់​ការ​ប្រាក់​សរុប​ចំនួន​ 19.69​ ពាន់​លាន​រៀល​ ជូន​ដល់​វិនិយោគិន​។​

សញ្ញា​បណ្ណ​ ABA​ បាន​ក្លាយជា​សញ្ញាបណ្ណ​សាជីវកម្ម​ដំបូង​គេ​ ដែល​ផ្ដល់​ជូន​ទាំង​វិនិយោគិន​ស្ថាប័ន​ និង​រូបវន្ដបុគ្គល​។​ សញ្ញា​បណ្ណ​នេះ​ក៏​ជា​មូល​ប​ត្រ​បំណុល​លើក​ដំបូង​ ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ពាណិជ្ជ​នៅ​ក្ន​ង​ប្រទេស​ ហើយ​ជា​សញ្ញា​បណ្ណ​កម្ពុជា​ដំបូង​គេ​ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លទ្ធភាព​ សង​ កម្រិត​ “B”​ ពី​ភ្នាក់ងារ​វាយតម្លៃ​ S&P​ Global​។​ ក្នុង​ចំណោម​វិនិយោគិន​ទាំងអស់​ វិនិយោគិន​ភាគច្រើន​គឺជា​រូបវន្ដបុគ្គល​ និង​ជា​ប្រជាជន​កម្ពុជា​។​ នេះ​ បាន​បង្ហាញ​ពី​ទំនុកចិត្ត​ របស់​ប្រជាជន​ ចំពោះ​រូបិយប័ណ្ណ​ជាតិ​ និង​បង្ហាញ​អំពី​ឆន្ទៈ​របស់​ពួក​គាត់​ក្នុង​ការ​វិនិយោគ​ប្រាក់​រៀល​។​ សញ្ញា​បណ្ណ​ ABA​ បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​កម្ពុជា​ ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​ទទួល​ បាន​ទំនុកចិត្ត​ពី​បណ្ដា​វិនិយោគិន​ទាំង​ស្ថាប័ន​ និង​រូបវន្ដបុគ្គល​។

​ក្នុង​ឆ្នាំ​ 2022​ ABA​ បន្ដ​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​ទីផ្សារ​យ៉ាង​រឹង​មាំ​ និង​នៅ​តែ​រក្សា​ដំណែង​ជា​ធនាគារ​ ពាណិជ្ជ​ក្នុងស្រុក​ធំ​បំផុត​ ដោយ​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ និង​ប្រាក់​ចំណេញ​សុទ្ធ​ ចាប់តាំងពី​ឆ្នាំ​ 2021​ មក​។​ ជាក់ស្ដែង​ ទ្រព្យសកម្ម​សរុប​របស់​ ABA​ សម្រេច​ឈាន​ដល់​ 8.5​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ផលប​ត្រ​ប្រាក់​បញ្ញើ​កើនឡើង​ដល់​ 6.9​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ចុង​ ត្រីមាស​ទី​ 2​។​ ធនាគារ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ 130.6​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​រយៈពេល​ 6​ ខែ​ នៃ​ឆ្នាំ​2022​។​ ​

សូម​ស្វែងរក​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​សវន​កម្ម​រួច​សម្រាប់​ 6​ ខែ​ចុង​ក្រោយ​ ​ទី​នេះ​​