សេវាកម្ម​ Escrow​ របស់​ធនាគារ​ ABA​ បង្កើន​ទំនុកចិត្ត​សម្រាប់​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​

11/Oct/2023

ABA Escrow Service KH-DT

ក្នុង​ដំណើរ​កសាង​ទំនុកចិត្ត​កាន់តែ​ប្រសើរ​ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ នៅ​ក្នុង​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ ធនាគារ​ ABA​ ដែល​ត្រូវ​បាន​កត់​សម្គាល់ថា​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ប្រចាំ​ប្រទេស​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021​ និង​ឆ្នាំ​ 2022​ បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករបរ​ធន​បាល​ ពី​និយ័ត​ករបរ​ធន​បាល​កិច្ច​។​ ​

អាជ្ញាប័ណ្ណ​នេះ​អនុញ្ញាត​ឲ្យ​ធនាគារ​ផ្តល់​ជូន​នូវ​សេវាកម្ម​ escrow​ នាំមុខ​គេ​នៅ​លើ​ទីផ្សារ​ ដោយ​បន្ថែម​សុវត្ថិភាព​ និង​តម្លាភាព​ដល់​ប្រតិបត្តិការ​ច្រើន​ប្រភេទ​ ដូច​ជា​ ការ​ទិញ​-​លក់​អចលនទ្រព្យ​ ការ​ជួញដូរ​ភាគហ៊ុន​ និង​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

សេវាកម្ម​ escrow​ មាន​អាជ្ញាប័ណ្ណ​ ដែល​បម្រើ​ជូន​ដោយ​ធនាគារ​ ABA​ បង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​លើ​ការ​អនុវត្ត​កន្លង​ទៅ​ ដែល​ប្រើប្រាស់​គណនី​មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ជាក់លាក់​ ហើយ​ជា​រឿយៗ​តែងតែមាន​កង្វះខាត​ផ្នែក​សុវត្ថិភាព​ និង​រចនា​សម្ពន្ធ​ផ្លូវការ​។

​​សេវាកម្ម​នេះ​ ពិតជា​មាន​សារៈសំខាន់​ ពិសេស​សម្រាប់​ភាគី​អន្តរជាតិ​ដែល​មិនសូវ​យល់​ច្បាស់​អំពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​ នៅ​ពេល​សេវាកម្ម​នេះ​ ផ្ដល់​ជូន​ដោយ​ស្ថាប័ន​ដ៏​រឹង​មាំ​ និង​ល្បីឈ្មោះ​ដូច​ ABA​ ប្រសិទ្ធភាព​នៃ​សេវាកម្ម​ក៏​កាន់តែ​ប្រសើរ​ផង​ដែរ​។​ ​

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ ដែល​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ និយ័ត​ករបរ​ធន​បាល​កិច្ច​ សេវា​ escrow​ របស់​ធនាគារ​ ABA​ ផ្ដល់​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​តម្លាភាព​ ដែល​អាច​បង្ការ​ពី​បញ្ហា​ និង​ហានិភ័យ​ប្រតិបត្តិការ​ផ្សេងៗ​។​ ​

សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​
ខណៈ​ទីផ្សារ​កម្ពុជា​ពង្រីក​ និង​ធ្វើ​ពិពិធ​កម្ម​ តម្រូវការ​សម្រាប់​យន្តការ​ហិរញ្ញវត្ថុ​ដែល​មាន​សុវត្ថិភាព​ និង​ផ្លូវការ​ ដូច​ជា​សេវាកម្ម​ escrow​ កាន់តែ​មាន​សារៈសំខាន់​។​ ABA​ Escrow​ រក្សា​ទុក​ទឹកប្រាក់​ទូទាត់​របស់​អ្នកទិញ​នៅ​ក្នុង​គណនី​ធនាគារ​ពិសេស​មួយ​ រហូត​ដល់​ភាគី​ទាំង​ពីរ​បំពេញតម្រូវការ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ការ​ព្រមព្រៀង​។​ ​

នៅ​ពេល​ភាគី​ទាំង​ពីរ​បញ្ជាក់​ថា​ លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​ត្រូវ​បាន​បំពេញ​ចប់​សព្វគ្រប់​ នោះ​ប្រាក់​ទូទាត់​នឹង​បញ្ចេញ​ពី​គណនី​ escrow​ ទៅ​ឲ្យ​អ្នកលក់​។​ ក្នុង​ការ​រៀបចំ​នេះ​ សេវាកម្ម​ escrow​ ដើរតួ​ជាទី​តាំង​មាន​សុវត្ថិភាព​មួយ​ សម្រាប់​រក្សា​ទុក​ប្រាក់​របស់​អ្នកទិញ​ ហើយ​បញ្ចេញ​ប្រាក់​នោះ​ ទាល់តែ​ប្លង់​រឹង​ត្រូវ​បាន​ផ្ទេរ​ ឬ​កាតព្វកិច្ច​ជាក់លាក់​ផ្សេង​ទៀត​ ត្រូវ​បាន​បំពេញ​ដោយ​ជោគជ័យ​ពី​ភាគី​អ្នកលក់​។​ ការណ៍​នេះ​ បង្កើន​ស្រទាប់​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ ដោយ​ធានា​នូវ​ដំណើរការ​ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​ ជូន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ ​

សម្រាប់​ប្រតិបត្តិការ​ដូច​ជា​ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​/​ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ គណនី​ escrow​ ក៏​ដើរតួ​ជា​យន្តការ​សុវត្ថិភាព​ផង​ដែរ​។​ គណនី​នេះ​ រក្សា​ទុក​ទឹកប្រាក់​របស់​អ្នកទិញ​ រហូត​ដល់​អ្នកលក់​បំពេញ​លក្ខខណ្ឌ​ចាំបាច់​រួចរាល់​ ដូច​ជា​ការ​ផ្ទេរ​ប្លង់​រឹង​ ឬ​កិច្ចសន្យា​ផ្សេងៗ​ដែល​បាន​ព្រមព្រៀង​។​ ការណ៍​នេះ​ អាច​កាត់​បន្ថយ​ហានិភ័យ​ និង​ធានា​ថា​ ប្រតិបត្តិការ​បញ្ចប់​តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​។

​​ក្រៅពី​នេះ​ ការ​ប្រើប្រាស់​សេវាកម្ម​ escrow​ របស់​ធនាគារ​ ABA​ អាច​ជួយ​សម្រួល​យ៉ាង​សំខាន់​ដល់​ដំណើរការ​លក់​ភាគហ៊ុន​ផង​ដែរ​។​ អ្នកលក់​ ដាក់​ឯកសារ​ភាគហ៊ុន​ក្រុមហ៊ុន​ទៅ​ក្នុង​គណនី​ escrow​ ខណៈ​អ្នកទិញ​ដាក់​ទឹកប្រាក់​ ដែល​បាន​ព្រមព្រៀង​ទៅ​ក្នុង​គណនី​នោះ​ដូច​គ្នា​។​ ទឹកប្រាក់​ និង​ភាគហ៊ុន​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​មករ​វាង​អ្នកលក់​ និង​អ្នកទិញ​ លុះត្រាតែ​ភាគី​ទាំង​ពីរ​បាន​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា​ ដូចដែល​បាន​បញ្ជាក់​ដោយ​ភ្នាក់ងារ​ escrow​។​ ការណ៍​នេះ​ ការពារ​ប្រតិបត្តិការ​,​ កាត់​បន្ថយ​ហានិភ័យ​ និង​ផ្តល់​នូវ​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​ភាគី​ពាក់ព័ន្ធ​។

កម្ពុជា​ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ និង​សារ​ព័ន្ធ
​សេវាកម្ម​ដែល​បាន​ពង្រីក​នេះ​ ក៏​ពង្រឹង​ជំហរ​ដ៏​លេចធ្លោ​បន្ថែម​របស់​ធនាគារ​ ABA​ នៅ​ក្នុង​ទិដ្ឋភាព​សេវា​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ​។​ ​យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​បង្ហាញ​ថា​ ស្ថាប័ន​នេះ​ ជា​ធនាគារ​នាំមុខ​គេ​ ផ្អែក​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​កម្ចី​ដុល​ ប្រាក់​បញ្ញើ​របស់​អតិថិជន​ និង​ប្រាក់​ចំណេញ​។​ ការ​ផ្តល់​សេវាកម្ម​ escrow​ ពង្រីក​ផលប​ត្រ​ផលិតផល​ហិរញ្ញវត្ថុ​របស់​ធនាគារ​ និង​បំពេញតម្រូវការ​ដ៏​សម្បូរ​បែប​ជូន​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​បន្ដ​កើនឡើង​។​ ​

ការ​ដាក់​ដំណើរការ​សេវាកម្ម​នេះ​ ណែនាំ​ចំ​ពេល​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​មិន​ត្រឹមតែ​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​កាន់តែ​ស្មុគស្មាញ​ជាមួយនឹង​ការ​កើនឡើង​នៃ​បទ​ប្បញ្ញត្តិ​អ្នក​ប្រើប្រាស់​ និង​បទដ្ឋាន​អាជីវកម្ម​។​ ​

យន្តការ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្លូវការ​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទិដ្ឋភាព​ធុរកិច្ច​ ដែល​ភាគី​ចូលរួម​ទាំង​រូបវន្ដបុគ្គល​ ទាំង​ស្ថាប័ន​ ត្រូវការ​ការ​ធានា​ និង​ទំនុក​ក​ចិត្ត​។​ សេវាកម្ម​ Escrow​ ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​បញ្ហា​នេះ​ ដោយ​បង្កើន​គុណភាព​ និង​សុវត្ថិភាព​ទាំងមូល​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​