​ធនាគារ​ ABA​ គាំទ្រ​កម្មវិធី​ធុរកិច្ច​ថ្មី​ និង​នវានុវត្តន៍​ ឆ្នាំ​ 2023

13/Apr/2023

aba support innovation festival 2023 KHaba support innovation festival 2023 KH
aba support innovation festival 2023 KH-2aba support innovation festival 2023 KH-2
aba support innovation festival 2023 KH-3aba support innovation festival 2023 KH-3
aba support innovation festival 2023 KH-4aba support innovation festival 2023 KH-4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​កម្ពុជា​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ នៃ​កម្មវិធី​ធុរកិច្ច​ថ្មី​ និង​នវានុវត្តន៍​ (Start-Up​ &​ Innovation​ Festival)​ ឆ្នាំ​ 2023​ ដែល​សហការ​រៀបចំ​ជា​លើក​ដំបូង​ ដោយ​ Rising​ Grants​ និង​ Cambodia​ Investment​ Review​ នៅ​ឯ​ FACTORY​ ភ្នំពេញ​ នា​ថ្ងៃ​ទី​ 8​ ខែមេសា​ ឆ្នាំ​ 2023​។​ ​

ក្នុង​កម្មវិធី​នេះ​ មាន​អ្នកចូលរួម​សកម្ម​ជាង​ 300​ នាក់​ ដែល​បាន​ចូលរួម​បង្ហាញ​ពី​វឌ្ឍនភាព​ និង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អេកូឡូស៊ី​ របស់​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​។

​​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ និង​ជា​លេខាធិការ​សាជីវកម្ម​របស់​ ABA​ បាន​មាន​ប្រសាសន៍​ថា​ "​យើង​មាន​មោទនភាព​ ដោយ​បាន​ឧបត្ថម្ភ​កម្មវិធី​ដែល​ទើបតែ​ត្រូវ​បាន​រៀបចំ​ជា​លើក​ទី​ 1​ នេះ​។​ កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ដ៏​ប្រពៃ​ សម្រាប់​នវានុវត្តជន​ (innovator)​ វ័យក្មេង​ ដើម្បី​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ និង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ធុរកិច្ច​ថ្មី​"​ ។

​​លោក​បាន​បន្ថែម​ថា​ “​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ យើងខ្ញុំ​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ចាំបាច់​ ដើម្បី​ជំរុញ​នវានុវត្តន៍​ និង​សហគ្រិនភាព​នៅ​កម្ពុជា​”​។​ ​

ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ ធនាគារ​ ABA​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​បច្ចេកវិទ្យា​ និង​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា​។

​​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ABA​ បាន​គាំទ្រ​កម្មវិធី​លើកកម្ពស់​ធុរកិច្ច​ថ្មី​ជា​ច្រើន​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួង​ និង​ដៃគូ​នានា​ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​សហគ្រិន​វ័យក្មេង​ នូវ​ដើមទុន​សម្រាប់​ធ្វើ​កំណែទម្រង់​ធុរកិច្ច​,​ កម្មវិធី​អភិវឌ្ឍន៍​ និង​ប្រឹក្សា​យោបល់​,​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គាត់​៕