​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​

11/Jun/2018

​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​
​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​
​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​​ធនាគារ​ ABA​ គាំទ្រ​អង្គការ​ ទឹកចិត្ត​ម្តាយ​ ដើម្បី​ជួយ​ស្ត្រី​ដែល​ងាយ​រង​គ្រោះ​

​ដើម្បី​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​វិភាគទាន​សង្គម​របស់​ខ្លួន​ និង​រួមចំណែក​ក្នុង​ការ​ពង្រឹងសមត្ថភាព​ស្ត្រី​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​សហការ​រៀបចំ​កម្មវិធី​ប្រមូល​ថវិកា​ដែល​មានឈ្មោះ​ថា​ “Heart​ of​ the​ Party”​ ជាមួយ​អង្គការ​ទឹកចិត្ត​ម្តាយ​កាលពី​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដើម្បី​គាំទ្រ​ដល់​ស្ត្រី​មេម៉ាយ​ដែល​ងាយ​រង​គ្រោះ​ និង​កូន​ដែល​ទើបនឹង​កើត​របស់​ពួក​គេ​។

​​កម្មវិធី​នេះ​មាន​គោលបំណង​ប្រមូល​ថវិកា​ឲ្យ​បាន​ចំនួន​ ៨,០០០​ ដុល្លារ​ ដែល​ចំនួន​នេះ​អាច​ជួយ​ឧបត្ថម្ភ​ដល់​ការ​ថែទាំ​ស្ត្រី​ចំនួន​១២​នាក់​ ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​ ដើម្បី​ធានា​ថា​ពួក​គេ​នឹង​ពពោះ​ដោយ​ជោគជ័យ​ សម្រាលកូន​ដោយ​សុវត្ថិភាព​ ក៏​ដូច​ជា​ការ​ថែទាំ​ក្រោយ​សម្រាល​ដល់​កូន​ដែល​ទើបនឹង​កើត​ថែម​ទៀត​ផង​។

​​ចូលរួម​មាន​មតិ​ក្នុង​កម្មវិធី​នេះ​ លោកស្រី​ ធៀ​ម​ រម​នី​ ប្រធាន​សាខា​ថ្នាក់​តំបន់​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​នាង​ខ្ញុំ​រីករាយ​មែនទែន​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ក្នុង​នាម​ជា​តំណាង​ឲ្យ​ធនាគារ​ ABA​ ដើម្បី​បុព្វហេតុ​ដ៏​ល្អ​មួយ​នេះ​ ហើយ​ ABA​ ក៏​មាន​កិត្តិយស​ដែល​បាន​រួមចំណែក​ក្នុង​ការ​ផ្តួចផ្តើម​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​ដែល​ជួប​ប្រទះ​ផលវិបាក​បែប​នេះ​”​។​ លោកស្រី​ក៏​បាន​បន្ត​ទៀត​ថា​ “​ក្នុង​នាម​ជា​មាតា​ម្នាក់​ដែរ​ ខ្ញុំ​ដឹង​ថា​ការ​ពពោះ​ និង​ការ​ធ្វើ​ជា​ម្តាយ​គេ​ វា​ពិបាក​យ៉ាងណា​។​ ដូច្នេះ​ ខ្ញុំ​សង្ឃឹមថា​ ថវិកា​ដែល​ប្រមូល​បាន​នេះ​ នឹង​អាច​បង្ក​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​ដែល​ស្ត្រី​ដែល​យើង​បាន​ជួយ​ ក្លាយទៅជា​បុគ្គល​ដែល​មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ពលរដ្ឋ​សកម្ម​នៅ​ថ្ងៃ​អនាគត​”​។​​

ជាមួយ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ កម្មវិធី​ “Heart​ of​ the​ Party”​ បាន​សម្រេច​លទ្ធផល​លើស​អ្វី​ដែល​ស្មាន​ទុក​ ដោយ​ប្រមូល​ថវិកា​បាន​ជាង​ ៨,០០០​ ដុល្លារ​ តាម​រយៈ​ការ​លក់​សំបុត្រ​ចូលរួម​កម្មវិធី​ ការ​ចាប់ឆ្នោត​ផ្សងសំណាង​ និង​ការ​ដេញថ្លៃ​ជា​សម្ងាត់​ ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ថ្ងៃអាទិត្យ​ ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​។​​

អំពី​អង្គការ​ទឹកចិត្ត​ម្តាយ​៖
​អង្គការ​ទឹកចិត្ត​ម្តាយ​ គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ធ្វើការ​ដើម្បី​ជួយ​ដល់​ស្ត្រី​មេម៉ាយ​ងាយ​រង​គ្រោះ​ ជា​ពិសេស​ស្ត្រីៗ​ដែល​មាន​វ័យក្មេង​ និង​ជា​ម្តាយ​លើក​ដំបូង​ ដើម្បី​ធានា​ឲ្យ​ពួក​គេ​មានការ​ពពោះ​ ការ​សម្រាលកូន​ និង​ការ​ថែទាំ​ក្រោយ​សម្រាល​ប្រកបដោយ​សុវត្ថិភាព​។​ អង្គការ​នេះ​ផ្តល់​ឲ្យ​ស្ត្រី​នូវ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ សន្ធានកម្ម​នៅ​តាម​សហគមន៍​ សេវា​ជំនួយ​នានា​ និង​ការ​ថែទាំ​វេជ្ជសាស្ត្រ​ក្នុងអំឡុងពេល​ពពោះ​ ព្រមទាំង​អប់រំ​ពួក​គេ​ជា​ជម្រើស​ទាំងឡាយ​ដែល​ពួក​គេ​អាច​ទទួល​បាន​។​ អង្គការ​ទឹកចិត្ត​ម្តាយ​បន្ត​គាំទ្រ​ស្ត្រីៗ​ងាយ​រង​គ្រោះ​ទាំងនោះ​រហូត​ដល់​ពួក​គេ​ឈាន​ដល់​ភាព​ជា​ម្តាយ​ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ដល់​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​ក្លាយជា​ជន​ឯករាជ្យ​ ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ និង​ផ្លូវ​ហិរញ្ញវត្ថុ​។​