ABA​ ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​2023​ ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​វឌ្ឍនភាព​សេវា​ធនាគារ​ឌី​ជី​ថ​ល​

01/Dec/2023

ABA CamTech 2023 KHABA CamTech 2023 KH
ABA CamTech 2023 KH_2ABA CamTech 2023 KH_2
ABA CamTech 2023 KH_3ABA CamTech 2023 KH_3
ABA CamTech 2023 KH_4ABA CamTech 2023 KH_4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ (Gold​ Sponsor)​ នៃ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ឆ្នាំ​2023​ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ ចំពោះ​វឌ្ឍនភាព​សេវា​ធនាគារ​ឌី​ជី​ថ​ល​ និង​ជំរុញ​នវានុវត្តន៍​ក្នុង​វិស័យ​ឯកជន​។​ វេទិកា​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 29​ និង​ 30​ ខែវិច្ឆិកា​ ឆ្នាំ​2023​ នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ រាជធានី​ភ្នំពេញ​។​ ​

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ក្រោម​ទស្សនាទាន​ “​ការ​បង្កើត​ទំនាក់ទំនង​៖​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​នវានុវត្តន៍​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ក្នុង​តំបន់​មេគង្គ​ និង​តំបន់​ផ្សេងៗ​”​ និង​មាន​គោលបំណង​ផ្តល់​ឱកាស​ដល់​ប្បញ្ញត្តិ​ករ​ អ្នក​រៀបចំ​គោលនយោបាយ​ ជំនាញការ​ និង​ភាគី​ពាក់ព័ន្ធ​ សិក្សា​ ព្រមទាំង​ចែករំលែក​ចំណេះដឹង​ បទ​ពិសោធ​ និង​ឧត្តមានុភាព​ស្តី​ពី​ ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

លោក​ជំទាវ​បណ្ឌិត​ ជា​ សេរី​ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​ ដោយ​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​ ធនាគារ​ ABA​ មាន​សេចក្ដី​សោមនស្ស​យ៉ាង​ខ្លាំង​ ចំពោះ​វេទិកា​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ ដែល​បង្ហាញ​ពី​កិច្ចសហការ​រួម​គ្នា​រវាង​វិស័យ​រដ្ឋ​ និង​ឯកជន​។​ ​

វេទិកា​នេះ​ បាន​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ឲ្យ​មានការ​ទូទាត់​ឌី​ជី​ថ​ល​ ដោយ​ផ្តោត​ជា​ពិសេស​ លើ​ភាព​ជោគជ័យ​ដ៏​លេចធ្លោ​របស់​ បាគង​ ដែល​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​របស់​ធនាគារ​ ABA​ ក្នុង​ការ​ជំរុញ​នវានុវត្តន៍​ឌី​ជី​ថ​ល​ នៅ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា​។​ ​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ និង​កិច្ច​ពិភាក្សា​នៅ​ឯ​វេទិកា​ លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​នៃ​ធនាគារ​ ABA​ បាន​បញ្ជាក់​ជា​ថ្មី​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​រាក​រេ​របស់​ធនាគារ​ ក្នុង​ការ​ជំរុញ​នវានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ក៏​ដូច​ជា​គូសបញ្ជាក់​ពី​ការ​ផ្សារ​ភ្ជាប់​របស់​ធន​គារ​ ទៅ​នឹង​គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ទាំងឡាយ​ណា​ ដែល​ជំរុញ​ឲ្យ​មាន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​លោក​បាន​បន្ថែម​ថា​ “​ខណៈ​ដែល​យើង​បានឃើញ​ពី​ទិដ្ឋភាព​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​ខ្លួន​ ក្នុង​ការ​ត្រួសត្រាយ​នវានុវត្តន៍​ និង​ពង្រឹង​បទ​ពិសោធ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

លោកបានបន្ថែមថា “ខណៈដែលយើងបានឃើញពីទិដ្ឋភាពវិវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ ABA នៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ក្នុងការត្រួសត្រាយនវានុវត្តន៍ និងពង្រឹងបទពិសោធក្នុងការផ្តល់សេវាធនាគារឌីជីថលនៅកម្ពុជា។” លោកបានបន្ថែមថា “វេទិកានេះ មិនត្រឹមតែជាវេទិកា សម្រាប់បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាប្រកបដោយថាមពលជំរុញដល់កិច្ចសហការប្រកបដោយអត្ថន័យ ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ។ យើងជឿជាក់ថាកិច្ចសហការនេះនឹងរួមចំណែកក្នុងការកំណត់អនាគត នៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅថ្នាក់តំបន់របស់កម្ពុជាយើងផងដែរ”៕