ABA​ ត្រូវ​បាន​ទទួលស្គាល់​ សម្រាប់​ការ​ចូលរួម​ចំណែក​ក្នុង​ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​

05/Feb/2024

aba nbc finlit program khaba nbc finlit program kh
aba nbc finlit program kh-1aba nbc finlit program kh-1
aba nbc finlit program kh-2aba nbc finlit program kh-2
aba nbc finlit program kh-3aba nbc finlit program kh-3

កាលពី​ថ្មីៗ​នេះ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ទទួលស្គាល់​ និង​កោតសរសើរ​ ចំពោះ​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​កម្មវិធី​ “​ការ​អនុវត្ត​គម្រោង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​”​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​

ការ​ទទួលស្គាល់​នេះ​ បង្ហាញ​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្ដល់​នូវ​ចំណេះដឹង​ និង​ជំនាញ​ចាំបាច់​ដែល​យុវជន​កម្ពុជា​ត្រូវការ​ សម្រាប់​ការ​គ្រប់គ្រង​ និង​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។​ ​

ដំណាក់កាល​ទី​3​ នៃ​កម្មវិធី​នេះ​ ត្រូវ​បាន​ដាក់​ដំណើរការ​ក្រោម​អធិបតីភាព​ លោក​ជំទាវ​បណ្ឌិត​ ជា​ សេរី​ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​1​ ខែកុម្ភៈ​ ឆ្នាំ​2024​ ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​ និង​ជំនាញ​ចាំបាច់​ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​5​ ដល់ទី​ 12​ សម្រាប់​ការ​គ្រប់គ្រង​ និង​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ដែល​កំពុង​វិ​វត្ត​។​ ដោយ​ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ការ​ពន្យល់​ណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព​ ដំណាក់កាល​នេះ​ ដាក់​បញ្ចូល​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ នោះ​គឺ​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ដោយ​លោកគ្រូ​ អ្នកគ្រូ​ នឹង​ទទួល​បាន​ចំណេះដឹង​ពេញលេញ​ ដើម្បី​ពង្រឹងសមត្ថភាព​ពួក​គាត់​ ក្នុង​ការ​ពន្យល់​ និង​ចែករំលែក​មេរៀន​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ ដោយ​ប្រសិទ្ធភាព​ជូន​ដល់​សិស្សានុសិស្ស​។

​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ​ និង​គ្រប់​ជ្រុងជ្រោយ​នេះ​ ទទួលស្គាល់​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​លើស​ពី​តួលេខ​ និង​ការ​គណនា​លេខ​។​ វា​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​ជំនាញ​សំខាន់ៗ​ផ្សេងៗ​ ដូច​ជា​ការ​រៀបចំ​កញ្ចប់​ថវិកា​ ការ​សន្សំ​ ការ​វិនិយោគ​ និង​ការ​ខ្ចីប្រាក់​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ ដែល​ទាំង​អស់នេះ​រួមចំណែក​ដល់​សុខុមាលភាព​ហិរញ្ញវត្ថុ​ទាំងមូល​។​ ​

កម្មវិធី​ "​ការ​អនុវត្ត​គម្រោង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​"​ តំណាង​ឲ្យ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​នៅ​កម្ពុជា​។​ ដំណាក់កាល​ពីរ​ដំបូង​នៃ​គម្រោង​នេះ​ ដែល​បាន​ដាក់​ដំណើរការ​នៅ​ឆ្នាំ​ 2017​ និង​ផ្ដោត​លើ​សិស្សានុសិស្ស​ថ្នាក់​ទី​1​ ដល់ទី​12​ បាន​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​ សម្រាប់​ផ្ដល់​ជូន​សិ​ស្សា​នុ​ សិស្ស​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់ៗ​ និង​ជំនាញ​គ្រប់គ្រង​លុយកាក់​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​។​ ​

លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ CSR​ របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ដែល​ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ការ​ចូលរួម​របស់​យើងខ្ញុំ​ ក្នុង​គម្រោង​ដ៏​សំខាន់​នេះ​។​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សុខុមាលភាព​បុគ្គល​ និង​សុខុមាលភាព​ជាតិ​ ហើយ​យើងខ្ញុំ​ប្តេជ្ញា​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​របស់​មនុស្ស​ជំនាន់​ក្រោយ​ជាមួយនឹង​ជំនាញ​ និង​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ពួក​គេ​ត្រូវការ​ ដើម្បី​ទទួល​បាន​ជោគជ័យ​” ​។​ ​

ក្រៅពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ខ្លួន​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ ABA​ ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ដោយ​បាន​បង្កើត​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​ 700​ នាក់​ នៅ​តាម​តំបន់​ដាច់​ស្រយាល​នៃ​ខេត្តរតនគិរី​ ចាប់តាំងពី​ឆ្នាំ​ 2022​។​ គោលបំណង​នៃ​ការ​បង្កើត​ថ្នាក់​ទាំងនេះ​ —​ ក្រៅពី​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ និង​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​ និង​ចាត់ចែង​ហិរញ្ញវត្ថុ​ ប្រកបដោយ​ទំនួល​ខុស​ត្រូវ​នៅ​កម្រិត​សហគមន៍​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​,​ ខ្វះ​ជំនាញ​ក្នុង​ការ​រៀបចំ​ផែនការ​រយៈពេល​វែង​ និង​ការ​បែង​ចែ​ញ​កញ្ចប់​ថវិកា​ក្នុង​គ្រួសារ​ជា​ ដើម​។​