ធនាគារ ABA ទទួលបានពានរង្វាន់ ដ៏មានតម្លៃសម្រាប់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏ទំនើប

12/Aug/2020

ABA​ Bank​ receives​ prestigious​ award 1ABA​ Bank​ receives​ prestigious​ award 1

ABA ដែលជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2020 របស់ទស្សនាវដ្តី Asian Banking and Finance។

ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងទំនើបកម្ម បន្ថែមគួរឲ្យកត់សម្គាល់ដែលខ្លួនបានដាក់ឲ្យប្រើក្នុង ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតមួយនៅក្នុងទីផ្សារ។

ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរនូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើនដែលឥឡូវនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP។ លើសពីនេះធនាគារបានដាក់ឲ្យប្រើប្រាស់ការបើកគណនីផ្ទាល់ពីក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរនៅក្នុងផលិតផលសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន។

ធនាគារ ABA ក៏ពង្រឹងសមត្ថភាពគួរកត់សម្គាល់នូវមុខងារទូទាត់តាមកូដ QR គឺ ABA PAY ដែលអនុញ្ញាតឲ្យមានការទូទាត់តាមកូដ QR ថេរជាប្រាក់ដុល្លារ និងរៀល។ ការទទួលទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង 20,000 ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមកម្មវិធី ABA Mobile ។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ “ពានរង្វាន់ដ៏មានតម្លៃនេះបញ្ជាក់ពីភាពសមស្របនៃយុទ្ធសាស្ត្រសេវាធនាគារតាមទូរស័ព្ទដែលធនាគារបានអនុម័តឲ្យប្រើប្រាស់កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថាប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសធនាគារ ABA ដោយសារតែកម្មវិធីទូរស័ព្ទនេះមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។

យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថាយើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប។”

ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា "ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួនដូចជាកម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញនិងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញមុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

លោកបានបន្ថែមទៀតថា “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័សនូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួនដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ។”

ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើមដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ដែលបង្ហាញឲ្យឃើញថាជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ។

អំពីទស្សនាវដ្តី Asian Banking and Finance
ពានរង្វាន់ ABF Retail Banking ត្រូវបានរៀបចំឡើងដោយទស្សនាវដ្តី Asian Banking & Finance។ ទស្សនាវដ្តី Asian Banking & Finance ជាទស្សនាវដ្តីឧស្សាហកម្មបម្រើឲ្យឧស្សាហកម្មសេវាហិរញ្ញវត្ថុថាមវន្តរបស់អាស៊ី។ច្បាប់បោះពុម្ពផ្សាយនីមួយៗមានអត្ថបទផ្សេងៗលាយគ្នាដែលទាក់ទាញនាយកកម្រិតប្រតិបត្តិនៃស្ថាប័នសេវាធនាគារនិងហិរញ្ញវត្ថុធំៗនៅអាស៊ី។
ទស្សនាវដ្តី Asian Banking and Finance បោះពុម្ពផ្សាយរាល់ត្រីមាសនិងចែកចាយជូនគណៈគ្រប់គ្រងជាន់ខ្ពស់នៅតាមស្ថាប័នសេវាហិរញ្ញវត្ថុអាស៊ីតាមរយៈសេវាបញ្ញើនិងច្បាប់បោះពុម្ពផ្សាយចំនួនច្រើនទៅកាន់ទីស្នាក់ការកណ្តាលនានា។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ asianbankingandfinance.net