ABA ចូលរួមកម្មវិធី ទិវាប្រាក់រៀល ដើម្បីគាំទ្ររូបិយប័ណ្ណជាតិ

07/Apr/2023

ABA Riel Day event 1 KHABA Riel Day event 1 KH
ABA Riel Day event 2 KHABA Riel Day event 2 KH
ABA Riel Day event 3 KHABA Riel Day event 3 KH
ABA Riel Day event 4 KHABA Riel Day event 4 KH
ABA Riel Day event 5 KHABA Riel Day event 5 KH
ABA Riel Day event 6 KHABA Riel Day event 6 KH

ធនាគារ ABA បានចូលរួមក្នុងកម្មវិធី ទិវាប្រាក់រៀល ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កាលពីថ្ងៃទី3 និងទី5 ខែមេសា ឆ្នាំ 2023។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ពិធីនេះមានការចូលរួមពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អមដំណើរជាមួយនឹងអភិបាលខេត្តទាំងពីរ។

ក្នុងកម្មវិធីនេះ បុគ្គលិក ABA បានចូលរួមផ្តល់ព័ត៌មាន និងបើកគណនីរហ័ស ព្រមទាំងផ្តល់រង្វាន់ជូនដល់អ្នកចូលរួមផងដែរ។

លោក ឯម សុផាន់ណា នាយកសាខាខេត្ត កំពង់ស្ពឺ បានថ្លែងក្នុងឱកាសនោះថា "ប្រាក់រៀល គឺជាអត្តសញ្ញាណជាតិមួយដ៏សំខាន់របស់យើង ហើយការប្រើប្រាស់ប្រាក់រៀលពិតជាមានសារៈសំខាន់ ចំពោះការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះយើងមានមោទនភាព ក្នុងការឧបត្ថម្ភកម្មវិធី ទិវាប្រាក់រៀល ក៏ដូចជាចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់ និងប្រវត្តិសាស្រ្តរបស់រូបិយប័ណ្ណជាតិយើង" ។

ធនាគារ ABA កំពុងខិតខំជំរុញការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់សេវាកម្ម និងផលិតផលដែលគាំទ្ររូបិយប័ណ្ណជាតិ។ ធនាគារ បានផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ 9% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើជាប្រាក់រៀល និងផ្តល់គណនីសន្សំតាមទូរស័ព្ទ ជាប្រាក់រៀល។ អតិថិជនថ្មីដែលបើកគណនីរហ័សជាមួយ ABA ទទួលបានគណនីជាប្រាក់រៀលដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យពួកគេធ្វើប្រតិបត្តិការ និងសន្សំប្រាក់ភ្លាមៗ។ លើសពីនេះ ម៉ាស៊ីនដាក់/ដក បា្រក់របស់ ABA អាចទទួល និងផ្តល់ជូនក្រដាសប្រាក់រៀលទៅតាមគ្រប់ទំហំទឹកប្រាក់ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ធនាគារ៕