ធនាគារ​ ABA​ បើក​សាខា​ចោម​ចៅ​ 2​ ដើម្បី​បម្រើ​អតិថិជន​ឲ្យ​ទាន់​តម្រូវការ​កើនឡើង​

25/Nov/2019

ABA​ Bank​ opens​ second​ Chaom​ Chau 1ABA​ Bank​ opens​ second​ Chaom​ Chau 1
ABA​ Bank​ opens​ second​ Chaom​ Chau 2ABA​ Bank​ opens​ second​ Chaom​ Chau 2
ABA​ Bank​ opens​ second​ Chaom​ Chau 3ABA​ Bank​ opens​ second​ Chaom​ Chau 3

ធនាគារ​ ABA​ ថ្ងៃនេះ​ សូម​ប្រកាស​បើក​សាខា​ចោម​ចៅ​ 2​ ដើម្បី​បម្រើសេវា​ជូន​អតិថិជន​ ដែល​មាន​ចំនួន​កើនឡើង​យ៉ាងច្រើន​នៅ​ក្នុង​តំបន់​។​ សាខា​ថ្មី​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ណែនណាន់តាន់តាប់​របស់​អតិថិជន​ ដែល​មក​ប្រើ​សេវា​នៅ​សាខា​ចោម​ចៅ​ដែល​មាន​ស្រាប់​។​

​ជាមួយនឹង​ការ​រចនា​ថ្មីស្រឡាង​ និង​បំពាក់​ដោយ​ឧបករណ៍​ថ្មីៗ​ សាខា​ចោម​ចៅ​ 2​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ស្វាគមន៍​អតិថិជន​។​ សាខា​ថ្មី​នេះ​មាន​កន្លែង​ចត​ធំ​ទូលាយ​ កន្លែង​រង​ចាំ​ប្រកបដោយ​ផាសុកភាព​ និង​បញ្ជរ​ទទួលភ្ញៀវ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​ជូន​ដល់​អតិថិជន​ដែល​មក​ប្រើប្រាស់​សេវា​នៅ​ទី​នេះ​។​ បុគ្គលិក​អាជីព​របស់​យើង​ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាំ​ទទួល​អតិថិជន​ ក៏​ដូច​ជា​ឆ្លើយ​សំណួរ​ផ្សេងៗ​ទាក់ទង​នឹង​ផលិតផល​ និង​សេវា​របស់​ធនាគារ​ ដែល​រួម​មាន​សេវា​បញ្ញើ​ កម្ចី​ ផ្ទេរ​ប្រាក់​ និង​សេវា​ធនាគារ​អន​ឡាញ​ជាដើម​។​

សាខា​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ស្វ័​យ​ធនាគារ​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATMs​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​ដក​ប្រាក់​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​ អាច​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​បាន​ 24​ម៉ោង​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ផង​ដែរ​។​

ធនាគារ​ ABA​ ចោម​ចៅ​ 2​ បើកទ្វា​របម្រើ​អតិថិជន​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 4​ល្ងាច​ រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ និង​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 11​ព្រឹក​រៀងរាល់ថ្ងៃ​សៅ​រិ៍​។​

សាខា​មាន​ទីតាំង​នៅផ្ទះ​លេខ​ 01,​ 02,​ 03​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង​4​ សង្កាត់​ចោម​ចៅ​ទី​1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សាខា​ 081​ 204​ 420​។​

គិត​មក​ត្រឹម​ថ្ងៃ​ទី​25​ ខែវិច្ឆិកា​ ឆ្នាំ​2019​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​ 74​ ដែល​បើក​ដំណើរការ​ទូ​ទាំង​ប្រទេស​ ជាមួយនឹង​គម្រោង​បើក​ថ្មី​បន្ថែមចំនួន​ 3​សាខា​ទៀត​ ត្រឹម​បំណាច់​ឆ្នាំ​នេះ​។​