​ធនាគារ​ ABA​ ឥឡូវ​ ដំណើរការ​ជាមួយ​ KHQR​ សម្រាប់​ភាព​ងាយស្រួល​ដ៏​ប្រសើរ​នៃ​សេវា​ទូទាត់​ QR​ របស់​ខ្លួន​

09/Mar/2022

ABA KHQR DT KH

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​របស់​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ សូម​ប្រកាស​ថា​ KHQR​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ សំដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៃ​សេវា​ទូទាត់​ តាម​ទូរស័ព្ទ​ ឥឡូវនេះ​ដំណើរការ​ពេញលេញ​ក្នុង​ប្រព័ន្ធ​ទូទាត់​ ABA​ PAY​ យើងខ្ញុំ​ហើយ​។​

តាម​រយៈ​ការ​អភិវឌ្ឍ​នេះ​ អ្នក​ប្រើ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​របស់​សមាជិក​បាគង​ទាំងអស់​នឹង​អាច​ទូទាត់​ដោយ​ស្គែ​ន​ កូដ​ QR​ ABA​ PAY​ ជាមួយ​អាជីវករ​ ABA​ ជាង​ 150,000​ ទូ​ទាំង​ប្រទេស​។​ សេវា​ទូទាត់​ KHQR​ ក្នុង​ ABA​ PAY​ មាន​គោលបំណង​នាំ​យក​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​សម្រាប់​ទាំង​អ្នក​ផ្ញើ​ និង​អ្នក​ទទួល​ការ​ទូទាត់​ តាម​រយៈ​កូដ​ QR​ ដែល​អាច​ស្គែ​ន​បាន​តាម​កម្មវិធី​ ABA​ Mobile,​ Bakong​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​របស់​សមាជិក​បាគង​ និង​កាបូប​អេ​ឡិ​ក​ត្រ​និក​ដទៃ​ទៀត​។​

​ប្រសិនបើ​អ្នកជា​ ពាណិជ្ជករ​ ឬ​ម្ចាស់​អាជីវកម្ម​ ហើយ​ចង់​ទទួលយក​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ពី​អតិថិជន​នៃ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​តាម​រយៈ​កូដ​ QR​ តែ​មួយ​ សូម​ទាញ​យក​ PayWay​ Mobile​ ពី​ Apple​ App​ Store​ ឬ​ Google​ Play​ Store​ នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ ស្នើ​សុំ​តាម​អន​ឡាញ​ ​សម្រាប់​ ABA​ PAY​ KHQR​ ជា​ប្រភេទ​ព្រី​ន​បាន​ ​នៅ​លើ​ទំព័រ​ ​សេវា​ទូទាត់​ប្រាក់​​ របស់​យើង​ ឬ​ប្រើ​ ABA​ ID​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​

​លោក​ Sanzhar​ Abdullayev​ នាយក​ផ្នែក​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ ABA​ មាន​ប្រសាសន៍​ថា​៖​ "​យើងខ្ញុំ​មាន​សេចក្ដី​សោម​ន្ស​រីករាយ​ សូម​ប្រកាស​ជា​ផ្លូវការ​សេវា​ទូទាត់​ ABA​ KHQR​ ដែល​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដោយ​ប្រើ​កូដ​ QR​។​ បន្ថែម​ពីលើ​ភាព​ងាយស្រួល​ដែល​យើងខ្ញុំ​ផ្ដល់​ជូន​អាជីវករ​ និង​ម្ចាស់​ អាជីវកម្ម​នានា​ អ្នក​ប្រើ​ ABA​ Mobile​ ក៏​អាច​ធ្វើការ​ទូទាត់​ QR​ ងាយស្រួល​ ដោយ​មិន​ចាំបាច់​បារម្ភ​ថា​តើ​ហាង​ /​អាជីវកម្ម​នោះ​មាន​កូដ​ QR​ ABA​ ឬ​អត់​។​ ជាមួយនឹង​ការ​ដំណើរការ​ជាមួយ​ KHQR​ របស់​ធនាគារ​ភាគច្រើន​ក្នុង​ ប្រទេស​ កម្មវិធី​ធនាគារ​ទូរស័ព្ទ​តែ​មួយ​គត់​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ ABA​ Mobile​ ដែល​អ្នក​អាច​ទូទាត់​បាន​ស្ទើរតែ​ គ្រប់​ហាង​,​ ភោជនីយដ្ឋាន​,​ កន្លែង​លក់ដូរ​ និង​អាជីវកម្ម​នានា​ក្នុងស្រុក​។​''

KHQR​ ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​គម្រោង​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​និង​ផ្ទេរ​ប្រាក់​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ blockchain​ ។​ សេវា​ទូទាត់​នេះ​ ផ្ដល់​ជូន​ឧបករណ៍​ទូទាត់​អន្ដរ​ប្រតិបត្តិការ​នៅ​រវាង​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ក្នុង​គម្រោង​បាគង​។​

ការ​បញ្ចូល​ស្ដង់ដារ​ KHQR​ ពង្រឹង​បន្ថែម​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ធនាគារជាតិ​ នៃ​កម្ពុជា​ សំដៅ​លើកកម្ពស់​ន​វា​នុ​វត្ត​ប្រព័ន្ធ​ទូទាត់​,​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​,​ និង​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​ ប្រទេស​។​