ABA​ និង​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដាក់​ដំណើរការ​ផ្លែ​ត​ហ្វ​ម​ទិញ​ឈ្មោះ​ដែន​ជាតិ​តាម​ ABA​ Mobile

08/Dec/2023

ABA Domain KH Zone-detail

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​មួយ​នៅ​កម្ពុជា​ សហការ​ជាមួយ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (DGC)​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដើម្បី​ណែនាំ​ ABA​ Mobile​ ជា​ផ្លែ​ត​ហ្វ​ម​សម្រាប់​ទិញ​ឈ្មោះ​ដែន​ជាតិ​។

​អ្នក​ប្រើប្រាស់​ ABA​ Mobile​ អាច​ទិញ​ឈ្មោះ​ដែន​ជាតិ​សម្រាប់​ម៉ាក​,​ សហគ្រាស​ពាណិជ្ជកម្ម​ ឬ​អង្គការ​របស់​ខ្លួន​បាន​តាម​រយៈ​ ស្មា​ត​ហ្វូ​ន​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ប៉ុណ្ណោះ​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​កម្មវិធី​ ABA​ Mobile​ ។

​ភាព​ជា​ដៃគូ​នេះ​ ផ្ដល់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ឈ្មោះ​ដែន​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ដែល​គោរព​តាម​បទដ្ឋាន​អន្ដរជាតិ​ និង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ដែន​ជាតិ​ .kh​ សម្រាប់​បណ្ដា​ក្រុមហ៊ុន​,​ សហគ្រាស​ពាណិជ្ជកម្ម​,​ អង្គការ​,​ គ្រឹះស្ថាន​អប់រំ​ និង​ស្ថាប័នរដ្ឋ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

ម្ចាស់​ដែន​ជាតិ​ដែល​មាន​ស្រាប់​ ក៏​អាច​ប្រើប្រាស់​សេវាកម្ម​នេះ​បាន​ផង​ដែរ​ ដើម្បី​បន្ត​សុពលភាព​នៃ​ដែន​ជាតិ​ .kh​ របស់​ពួក​គេ​ ដើម្បី​ធានា​ថា​ដែន​ជាតិ​នោះ​នៅ​ដំណើរការ​ធម្មតា​ ។

​ដើម្បី​ទិញ​ដែន​ជាតិ​ .kh​ តាម​ ABA​ Mobile​ អតិថិជន​ត្រូវធ្វើ​តាម​ជំហាន​ងាយៗ​ខាងក្រោម​៖​

  • បើក​កម្មវិធី​ ABA​ Mobile,​ ចុច​ Domain​ .kh​ ក្រោម​ផ្ទាំង​ រក​មើល​សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម
  • ​បង្កើត​គណនី​ Domain​ .kh
  • ស្វែងរក​ឈ្មោះ​ដែន​ជាតិ​ដែល​អ្នក​ពេញចិត្ត​ រួច​បញ្ជូន​ព័ត៌មាន​ និង​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ទទួល​បានការ​អនុម័ត​
  • បន្ទាប់​ពី​បានការ​អនុម័ត​តាម​អ៊ីមែល​ពី​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​,​ សូម​បើក​ចូល​សេវាកម្ម​ Domain​ .kh​ នៅ​ក្នុង​ ABA​ Mobile,​ ចុច​ ដែន​ជាតិ​ ហើយ​ចូល​ទៅ​ ដែន​ជាតិ​របស់ខ្ញុំ​
  • ​ជ្រើសរើស​ស្ថានភាព​ "​ការ​បង់ប្រាក់​មិន​ទាន់​សម្រេច​",​ ជ្រើសរើស​រយៈពេល​,​ រួច​ទូទាត់​ជាមួយ​គណនី​ ABA​ របស់​អ្នក​។​ ​

សម្រាប់​អ្នក​ដែល​ចង់​បន្ដ​សុពលភាព​នៃ​ដែន​ជាតិ​ .kh​ របស់​ខ្លួន​ សូម​ធ្វើ​តាម​ជំហាន​ខាងក្រោម​៖

  • បើក​កម្មវិធី​ ABA​ Mobile,​ ចុច​ Domain​ .kh​ ក្រោម​ផ្ទាំង​ រក​មើល​សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម
  • ​បើក​ចូល​សេវាកម្ម​ Domain​ .kh​ នៅ​ក្នុង​ ABA​ Mobile
  • ជ្រើសរើស​ដែន​ជាតិ​មាន​សម្រាប់​ ដែល​ត្រូវ​បន្ដ​សុពលភាព​,​ ចុច​ ដែន​ជាតិ​ រួច​ចូល​ទៅ​ ដែន​ជាតិ​របស់ខ្ញុំ
  • ​​ជ្រើសរើស​ស្ថានភាព​ "​ការ​បង់ប្រាក់​មិន​ទាន់​សម្រេច​"​ ជ្រើសរើស​រយៈពេល​ រួច​ទូទាត់​ជាមួយ​គណនី​ ABA​ របស់​អ្នក​។​ ​

អ្នក​នាង​ Malypoeur​ Plong​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ផលិតផល​ឌី​ជី​ថ​ល​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​ភាព​ជា​ដៃគូ​នេះ​ថា​ “​យើង​មាន​សេចក្ដី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្នុង​ការ​ដាក់​ដំណើរការ​សេវាកម្ម​ថ្មី​នេះ​។​ យើង​ជឿជាក់​ថា​ សេវាកម្ម​ថ្មី​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ សម្រាប់​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុង​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​លើ​អ៊ីនធឺណិត​ និង​ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ​ដល់​កម្រិត​សកល​ ព្រមទាំង​មោទនភាព​ក្នុង​ការ​ប្រើប្រាស់​ .kh​ នៅ​ក្នុង​ឈ្មោះ​ដែន​ជាតិ​របស់​ពួក​គាត់​ផង​ដែរ​ ” ABA​ បន្ដ​បង្កើត​ និង​ពង្រីក​ដំណោះស្រាយ​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។​ ​

ប្រសិនបើ​អ្នក​មិន​ទាន់​មានកម្ម​វិធី​ ABA​ Mobile​ អ្នក​អាច​ដោ​ន​ឡូត​ ទី​នេះ​ យ៉ាង​ងាយស្រួល​ទៅ​ក្នុង​ស្មា​ត​ហ្វូ​ន​ ហើយ​រីករាយ​ជាមួយ​ភាព​ងាយស្រួល​នៃ​ផលិតផល​ និង​សេវាកម្ម​របស់​យើងខ្ញុំ​។​ ការ​បើក​ គណនី​រហ័ស​ ABA​ ចាយ​ពេល​តែ​ពីរ​នាទី​ប៉ុណ្ណោះ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព​)​ ពេល​នោះ​គណនី​ ABA​ ដំបូង​របស់​អ្នក​ នឹង​អាច​ប្រើ​បាន​ភ្លាមៗ​បន្ទាប់​ពី​បើក​រួច​។​

1​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ ផ្អែក​លើ​ទ្រព្យសកម្ម​ ប្រាក់​បញ្ញើ​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021,​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។