​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ មាននៅ​ផ្សារ​ K​ Ground​ ហើយ​!

13/Nov/2023

ABA 24/7 K Ground Mall KH-1ABA 24/7 K Ground Mall KH-1
ABA 24/7 K Ground Mall KH-2ABA 24/7 K Ground Mall KH-2
ABA 24/7 K Ground Mall KH-3ABA 24/7 K Ground Mall KH-3
ABA 24/7 K Ground Mall KH-4ABA 24/7 K Ground Mall KH-4
ABA 24/7 K Ground Mall KH-5ABA 24/7 K Ground Mall KH-5

ABA​ ពង្រឹង​បណ្តាញ​ស្វ័​យ​សេវា​ 24/7​ ដោយ​បើក​ទីតាំង​ថ្មី​នៅ​ផ្សារ​ K​ Ground​ Mall​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ធនាគារ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​អតិថិជន​។​ ​

នៅ​ទីតាំង​ថ្មី​ ABA​ 24/7​ នេះ​ អតិថិជន​អាច​ដាក់​/​ដក​ប្រាក់​ ពី​គណនី​ ABA​ ណាមួយ​ បើក​កាត​ប្លា​ស​ស្ទិ​ក​ក្នុងស្រុក​ និង​អន្តជាតិ​តាម​ ម៉ាស៊ីន​បើក​កាត​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​ធនាគារ​នានា​ ដែល​អតិថិជន​មិន​ចាំបាច់​រង់​ជួរ​នៅ​សាខា​ធនាគារ​ឡើយ​។​ សេវាកម្ម​នៅ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ទាំងអស់​ គឺ​មិន​ត្រូវ​បាន​គិត​កំរៃ​ទេ​។​ ​

ឥឡូវនេះ​ អតិថិជន​របស់​សាខា​អាច​សន្សំ​ពេលវេលា​ជាមួយ​ទីតាំង​ស្វ័​យ​សេវា​ថ្មី​ ហើយ​រីករាយ​ជាមួយ​ចំណត​សមរម្យ​ និង​សន្ដិសុខ​ប្រចាំការ​ 24/7​។​ ​ទីតាំង​ ABA​ 24/7​ ផ្សារ​ K​ Ground​ ស្ថិត​នៅ​ក្នុង​ផ្សារ​ K​ Ground​ លើ​ផ្លូវ​លេខ​ 598​ រាជធានី​ភ្នំពេញ​។​ អ្នក​អាច​មើល​ទីតាំង​របស់​វា​នៅ​លើ​ផែនទី​នៅ ​ទី​នេះ​។

​ជាមួយនឹង​ទីតាំង​បន្ថែម​ថ្មី​នៅ​ K​ Ground​ Mall​ ឥឡូវនេះ​ ABA​បាន​ពង្រីក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ បាន​ចំនួន​ ៤៤​ កន្លែង​ហើយ​ នៅ​ទូ​ទាំង​ប្រទេស​។

​សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ គេហទំព័រ​ ABA​ 24/7​ ។​