ទីតាំងស្វ័យសេវា ABA 24/7 បើកនៅតំបន់ ផ្សារលើ

16/Sep/2022

ABA 24/7 Phsar Leu - front KHABA 24/7 Phsar Leu - front KH
ABA 24/7 Phsar Leu - front2 KHABA 24/7 Phsar Leu - front2 KH
ABA 24/7 Phsar Leu - interior KHABA 24/7 Phsar Leu - interior KH
ABA 24/7 Phsar Leu - interior2 KHABA 24/7 Phsar Leu - interior2 KH
ABA 24/7 Phsar Leu - interior3 KHABA 24/7 Phsar Leu - interior3 KH

ABA បន្ដពង្រីកបណ្ដាញស្វ័យសេវារបស់ខ្លួន ដោយបន្ថែមទីតាំង ABA 24/7 ថ្មីមួយទៀតនៅតំបន់ផ្សារលើ ក្នុង ខេត្តព្រះសីហនុ ដើម្បីផ្ដល់សេវាធនាគារដ៏ទំនើបជូនអតិថិជន។

នៅទីតាំង ABA 24/7 ផ្សារលើ អតិថិជននឹងចំណេញពេលវេលាច្រើនតាមរយៈការធ្វើប្រតិបត្តិការស្វ័យសេវា ដែលអាចប្រើបានគ្រប់ពេល ជាមួយចំណតសមរម្យ និងសន្ដិសុខប្រចាំការ 24/7។

ទីតាំងស្វ័យសេវាផ្សារលើ មានចម្ងាយប្រហែល 50 ម៉ែត្រ ពីផ្សារលើ កែងផ្លូវ213 និង ផ្លូវ7មករា, ភូមិ 1, សង្កាត់ 2, ខណ្ឌមិត្តភាព, ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សូមស្វែងរកទីតាំង ទីនេះ

អតិថិជនប្រចាំខេត្តព្រះសីហនុ និងតំបន់ផ្សារលើ អាចធ្វើប្រតិបត្តិការដូចជា ដាក់/ដកប្រាក់ បើកកាតតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រដែលចេញធនាគារនានា ឥតគិតថ្លៃសេវា ដោយមិនចាំបាច់អញ្ជើញទៅសាខា ABA ចាំតាមលេខរៀងទៀតឡើយ។

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅទំព័រវិបសាយ 24/7

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!