ទីតាំងស្វ័យសេវា ABA 24/7 បើកហើយនៅតំបន់ផ្សារថ្មី!

18/Aug/2023

ABA Phsar Thmey - KHABA Phsar Thmey - KH
ABA Phsar Thmey - KH2ABA Phsar Thmey - KH2
ABA Phsar Thmey - KH3ABA Phsar Thmey - KH3
ABA Phsar Thmey - KH4ABA Phsar Thmey - KH4

ដំណឹងល្អ សម្រាប់អតិថិជននៅតំបន់ផ្សារថ្មី! ទីតាំងស្វ័យសេវា ABA 24/7 ត្រូវបានបើកឲ្យដំណើរការ ដើម្បីផ្ដល់សេវាធនាគារកាន់តែទូលំទូលាយដល់ជូនអតិថិជន។

នៅទីតាំងស្វ័យសេវា 24/7 ថ្មីនេះ អតិថិជនអាច ដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ចាំនៅសាខាធនាគារ ABA ឡើយ។ សេវាកម្មនៅទីតាំងស្វ័យសេវា 24/7 ទាំងអស់ គឺមិនមានគិតថ្លៃអ្វីឡើយ។

ឥឡូវនេះ អតិថិជនដែលនៅជិតទីតាំងស្វ័យសេវានេះ កាន់តែចំណេញពេលវេលា ក្នុងការចូលប្រើសេវាធនាគារនៅទីតាំងស្វ័យសេវា ABA 24/7 ថ្មី ដែលមានចំណតធំទូលាយ និងមានសន្តិសុខប្រចាំការ 24/7 ។

ទីតាំងស្វ័យសេវា ABA 24/7 ផ្សារថ្មី ស្ថិតនៅផ្ទះលេខ ១៩៤Eo មហាវិថីព្រះមុនីវង្ស កែងនឹងវិថីហ្សាដឺហ្គោល ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ

គិតត្រឹមថ្ងៃនេះ ABA បានពង្រីកទីតាំងស្វ័យសេវា 24/7 បានចំនួន ៤០ កន្លែងហើយ នៅទូទាំងប្រទេស។ ធនាគារគ្រោងនឹងពង្រីកទីតាំងស្វ័យសេវា 24/7 បែបនេះ បន្ថែមទៀត ត្រឹមបំណាច់ឆ្នាំ ២០២៣។

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ ក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!