ផ្ទេរពី ABA ទៅ Wing

​ធនាគារ​ ABA​ និង​ធនាគារ​ឯកទេស​ Wing​ ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ងាយស្រួល​រវាង​គណនី​ ABA​ និង​កាបូប​ Wing​ គ្រាន់តែ​ចុច​ពីរ​បី​គ្លី​ក​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​ Wing​ Money​ ។​ ជាមួយ​ថ្លៃ​សេវា​ដ៏សមរម្យ​ លោក​អ្នក​អាច​ផ្ញើ​ប្រាក់​រវាង​កម្មវិធី​ទូរស័ព្ទ​ទាំង​ពីរ​បាន​ដោយ​ងាយស្រួល​។​

សូម​ចុច​រូប​ Store​ ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

    

​សេវា​ផ្ទេរ​ប្រាក់​រវាង​ Wing​ និង​ ABA​ គឺ​សេវា​ផ្ទេរ​ប្រាក់​រួម​បញ្ចូល​គ្នា​រវាង​ធនាគារ​ ABA​ និង​ Wing​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើការ​ផ្ទេរ​ប្រាក់​រវាង​គណនី​ ABA​ និង​កាបូប​ឌី​ជី​ថ​ល​ Wing​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​ កម្មវិធី​ Wing​ Money​ ។​
លោក​អ្នក​បើក​កម្មវិធី​ Wing​ Money​ នៅ​លើ​ទូរស័ព្ទ​លោក​អ្នក​ ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ ជ្រើសរើស​ធនាគារ​ ABA​ ហើយ​បំពេញ​ព័ត៌មាន​ចាំបាច់​តាម​ការ​ណែនាំ​របស់​កម្មវិធី​។​ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​អំពី​ជំហាន​ងាយៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ពី​កម្មវិធី​ Wing​ Money​ ទៅ​កម្មវិធី​ ABA​ Mobile​ ដូច​មាន​បង្ហាញ​ខាងលើ​។​
​ប្រ​សិន​បញ្ហា​នេះ​កើតឡើង​ លោក​អ្នក​ត្រូវ​ជូនដំណឹង​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ABA​ ជា​បន្ទាប់​ តាម​រយៈ​លេខ​ 023​ 225​ 333​ ដើម្បី​ឲ្យ​ក្រុមការងារ​របស់​យើង​ចាត់វិធានការ​បន្ត​ដើម្បី​ផ្ទេរ​ប្រាក់​នោះ​ចូល​ក្នុង​គណនី​របស់​លោក​អ្នក​វិញ​។​ ចំណា​៖​ ដើម្បី​ជៀសវាង​ស្ថានភាព​បែប​នេះ​ ត្រូវ​ផ្ទៀងផ្ទាត់​ឈ្មោះ​ និង​ ID​ របស់​អ្នក​ប្រើ​ Wing​ ក្នុង​កម្មវិធី​ មុន​ពេល​បញ្ជាក់​ការ​ផ្ទេរ​ប្រាក់​។​
សូម​ថត​ (screenshot)​ វិក្កយបត្រ​លើ​អេ​ក្រង់​ទូរស័ព្ទ​ ឬ​របាយការណ៍​ប្រតិបត្តិការ​ ហើយ​ផ្ញើ​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ABA​ តាម​រយៈ​ប្រអប់​សារ​ (Messenger)​ នៃ​ទំព័រ​ Facebook​ ផ្លូវការ​របស់​ធនាគារ​ ឬ​ ឆាត​តាម​វិ​ប​សាយ​ ឬ​អ៊ីមែល​ទៅ​ [email protected]​ ដើម្បី​យើងខ្ញុំ​ស្វែងរក​ដំណោះស្រាយ​ជូន​។​ ក្រៅពី​នេះ​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​លេខ​ 023​ 225​ 333​ ដែល​ជា​ផ្នែក​ទំនាក់ទំនង​អតិថិជន​ 24/7​។​
​លោក​អ្នក​ត្រូវ​បើក​កម្ម​ ABA​ Mobile​ ឡើង​វិញ​ ហើយ​ចូល​មើល​របាយការណ៍​ប្រតិបត្តិការ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ប្រតិបត្តិការ​មុន​នេះ​ ធ្វើ​បាន​រួចរាល់​ឬ​នៅ​។​ ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ សូម​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ 24/7​ តាម​រយៈ​លេខ​ 023​ 225​ 333​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​
បាទ​/​ចាស​ លោក​អ្នក​នឹង​ទទួល​បាន​សារ​លោត​ជូនដំណឹង​ភ្លាម​ នៅ​ពេល​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​គណនី​របស់​លោក​អ្នក​។​
ព័ត៌មាន​លម្អិត​សម្រាប់​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​រវាង​ ABA​ និង​ Wing​ ៖
ចំនួនថ្លៃសេវាចំនួន​/ថ្ងៃ
ដុល្លារ 0.01 – 50
រៀល 1 – 200,000
0.5 ដុល្លារ
ឬ 2,000 រៀល
1,000 ដុល្លារ 
ឬ 4លានរៀល
ដុល្លារ 50.01 – 100
រៀល 200,001 – 400,000
0.60 ដុល្លារ
ឬ 2,400 រៀល
ដុល្លារ 100.01 – 500
រៀល 400,001 – 2លាន
1.00 ដុល្លារ
ឬ 4,000 រៀល
ដុល្លារ 500.01 – 1,000
រៀល 2000,001 – 4លាន
1.50 ដុល្លារ
ឬ 6,000 រៀល
បាទ​/​ចាស​ លោក​អ្នក​អាច​ផ្ទេរ​បាន​ច្រើន​លើក​។​ រាល់​ការ​ផ្ទេរ​មួយ​លើកៗ​ ត្រូវ​គិតថ្លៃ​សេវា​ធម្មតា​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ឆែក​មើល​តារាង​ ចំនួន​ទឹកប្រាក់​ផ្ទេរ​ និង​ថ្លៃ​សេវា​។​