ភ្នាក់ងារ TrueMoney

ធនាគារ​ ABA​ បាន​ចាប់​ដៃគូ​ជាមួយ​ TrueMoney​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ក្នុង​ការ​បង់ប្រាក់​កម្ចី​ ឬ​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​របស់​ខ្លួន​។​ ជាមួយ​ថ្លៃ​សេវា​ទាប​ចាប់ពី​ 2,000​ រៀល​ ឬ​ 0.50​ដុល្លារ​ លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ របស់​ខ្លួន​បាន​យ៉ាង​ស្រួល​នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ជាង​ 7000​កន្លែង​ ដែល​នៅ​ជិត​ផ្ទះ​ ឬ​កន្លែងធ្វើការ​របស់​អ្នក​ជាង​សាខា​ ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ ABA​។​

​រីករាយ​ជាមួយនឹង​ការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ យ៉ាង​ងាយស្រួល​ និង​លឿន​រហ័ស​តាម​រយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​TrueMoney​។​

​ជំហាន​ងាយៗ​ក្នុង​ការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney

  1. ​អញ្ជើញ​ទៅ​កាន់​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ដែល​នៅ​ជិត​បំផុត​(​ដើម្បី​ដឹង​ថា​ភ្នាក់ងារ​ណា​នៅ​ជិត​ជាងគេ​ សូម​តេ​មក​ TrueMoney​ តាម​រយៈ​លេខ​ 023​ 999​ 639)
  2. ប្រាប់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​ លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ និង​ប្រគល់​សាច់ប្រាក់​ជា​ខ្មែរ​រៀល​ឬ​ជា​ដុល្លារ​តាម​ចំនួន​ដែល​ត្រូវ​ដាក់​ និង​ថ្លៃ​សេវា​ដល់​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​។​
  3. ​ហើយ​ស្រេច​!​ អ្នក​នឹង​ទទួល​បាន​វិក្កយបត្រ​ដាក់​ប្រាក់​ពី​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ជាមួយនឹង​សារ​ជូនដំណឹង​ដែល​បញ្ជាក់​ពី​ការ​ដាក់​ប្រាក់​បាន​ជោគជ័យ​។​

ថ្លៃ​សេវា​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ តាម​រយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ត្រូវ​បាន​គិត​ជា​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដូច​ខាងក្រោម​៖​

ប្រាក់ដុល្លារ
ចំនួន ថ្លៃសេវា
1 – 500 0.5
500.01 – 1,000 0.75
1,000.01 – 2,500 1.25
ប្រាក់រៀល
ចំនួន ថ្លៃសេវា
4,000 – 2,000,000 2,000
2,000,100 – 4,000,000 3,000
4,000,100 –10,000,000 5,000

*​ក្នុង​មួយ​ប្រតិបត្តិការ​ អាច​ដាក់​បាន​ច្រើន​បំផុត​ 2500​ដុល្លារ​ ឬ​ 10,000,000​ រៀល​ ដោយ​អាច​ដាក់​ប៉ុន្មាន​លើក​ក៏​បាន​ក្នុង​មួយ​ថ្ងៃ​។​

​វា​គឺជា​សេវា​ភ្ជាប់​ឬ​បញ្ចូល​គ្នា​រវាង​ធនាគារ​ ABA​ និង​ TrueMoney​ ដែល​អតិថិជន​ ABA​ អាច​បង់ប្រាក់​កម្ចី​របស់​ខ្លួន​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ TrueMoney​ ទូ​ទាំង​ប្រទេស​។​
អ្នក​អាច​ដាក់​ប្រាក់​តាម​ចំនួន​ដែល​ត្រូវ​ដាក់​នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ TrueMoney​ ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ​ ឬ​កន្លែង​ការងារ​របស់​អ្នក​។​ ក្រោយ​ដាក់​ប្រាក់​រួច​ ទឹកប្រាក់​នោះ​នឹង​ចូល​ទៅ​ក្នុង​គណនី​ដែល​ត្រូវ​បង់​កម្ចី​នៅ​ធនាគារ​ ABA​ ភ្លាមៗ​។​
អ្នក​ត្រូវ​ផ្តល់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​,​ លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​,​ និង​ចំនួន​សាច់ប្រាក់​ (​ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​)​ រួម​ទាំង​ថ្លៃ​សេវា​ទៅ​ឲ្យ​ភ្នាក់ងារ​ TrueMoney​ ជា​ការ​ស្រេច​។​
ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ភ្នាក់ងារ​ TrueMoney​ សូម​ទូរស័ព្ទ​ទៅ​កាន់​ផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ តាម​រយៈ​លេខ​ 023​ 999​ 639​។​
អ្នក​ត្រូវ​ប្រាប់​ភ្នាក់ងារ​ភ្លាមៗ​ ដើម្បី​ឲ្យ​គាត់​អាច​ទាក់​ទងទៅផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេលា​។​​ចំណាំ​៖​ រាល់ពេល​ដាក់​ប្រាក់​ ភ្នាក់ងារ​ TrueMoney​ តែងតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ជាមួយ​អ្នក​ដើម្បី​បញ្ជាក់​ថា​ច្បាស់លាស់​ជា​មុន​សិន​ មុន​ធ្វើ​ប្រ​តិ​បត្ត​ការ​។​ ដូច្នេះ​សូម​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​ស្នើ​ឲ្យ​ភ្នាក់ងារ​កែតម្រូវ​លេខ​គណនី​របស់​អ្នក​ភ្លាមៗ​ ប្រសិនបើ​អ្នក​យល់​ថា​វា​ខុស​។​ សូម​រក្សា​ទុក​បង្កាន់ដៃ​ ដែល​ទទួល​បាន​ពី​ភ្នាក់ងារ​ដើម្បី​ទុកជា​ឯកសារយោង​ ឬ​ភ័ស្តុតាង​។​
អ្នកអាច​ឲ្យ​សាច់ញាតិ​ដាក់​ជំនួស​បាន​។​ សូម​ប្រាកដ​ថា​សាច់ញាតិ​របស់​អ្នក​ស្គាល់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​ របស់​អ្នក​បាន​ត្រឹមត្រូវ​ ហើយ​ផ្តល់​នូវ​ចំនួន​សាច់ប្រាក់​ត្រឹមត្រូវ​ (​ជា​ដុល្លារ​ ឬ​រៀល​)​ រួម​ទាំង​កម្រៃ​សេវា​ទៅ​ឲ្យ​ភ្នាក់ងារ​ TrueMoney​។​
​ក្នុង​ករណី​បែប​នេះ​ សូម​ផ្ញើ​រូបថត​បង្កាន់ដៃ​របស់​អ្នក​ ទៅ​មន្ត្រី​ឥណទាន​របស់​ធនាគារ​ ABA​ តាម​រយៈ​បណ្តាញ​សង្គម​ សម្រាប់​ជា​ឯកសារយោង​ ឬ​ជា​ភ័ស្តុតាង​។​ ឬ​ក៏​អ្នក​អាច​តេ​មក​ផ្នែក​ផ្ដល់​ព័ត៌មាន​ TrueMoney​ តាម​លេខ​ 023​ 999​ 639​ សម្រាប់​ជំនួយ​។​
តម្លៃ​សេវា​ គឺ​អាស្រ័យ​លើ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​បង់​។​ សូម​ពិនិត្យ​មើល​តារាង​តម្លៃ​សេវា​ដាក់​ប្រាក់​លំអិត​។​​ចំណាំ​៖​​ ថ្លៃ​សេវា​ត្រូវ​បង់​ដោយឡែក​ពី​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ដាក់​ទៅ​គណនី​ធនាគារ​ ABA​ របស់​អ្នក​។​
អ្នក​អាច​ដាក់​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។​ រាល់​ប្រតិបត្តិការ​ថ្មី​ទាំងអស់​ ត្រូវ​បង់ថ្លៃ​សេវា​ថ្មី​។​ សម្រាប់​ព័ត៌មាន​លំអិត​ សូម​ពិនិត្យ​មើល​តារាង​កម្រៃ​សេវា​ដាក់​ប្រាក់​។​

ជីវិត​កាន់តែ​ងាយស្រួល​ជាមួយ​ ABA​ Mobile​ app!

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ App​ Store​ ឬ​ Play​ Store​។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!