លក្ខខណ្ឌក្នុងការប្រើ Free Wifi
លោកអ្នកចាំបាច់ត្រូវអានព័ត៌មានដែលនិយាយអំពីសេវាអុីនធឺណិត WiFi (“សេវា”) ខាងក្រោមនេះ។ ការដែលអ្នកប្រើប្រាស់សេវានេះ មានន័យថាអ្នកបានយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់រួចហើយ។
- ធនាគារ ABA (“យើង”) ជាអ្នកផ្ដល់សេវានេះដល់អ្នកដោយមិនគិតថ្លៃ។
- យើងមិនមានកាតព្វកិច្ចក្នុងការផ្ដល់សេវានេះជូនអ្នក ឬ យើងមិនទទួលខុសចំពោះអ្នក (ឬភាគីទីបី) ក្នុងករណីដែលសេវានេះមិនមានដំណើរការសម្រាប់ប្រើប្រាស់។
- យើងមិនទទួលខុសត្រូវចំពោះសេវាដែលមានឬមិនមាន ឬសេវារអាក់រអួល ឬដើរយឺតឡើយ។
- យើងអាចនឹងលុបការផ្ដល់ជូនសេវានេះ ដោយមិនជម្រាបជូនដំណឹងជាមុន និងតាមឆន្ទានុសិទ្ធិរបស់យើង។
- អ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះហានិភ័យនានាដែលកើតឡើងពីការប្រើប្រាស់សេវានេះ ហើយយើងនឹងមិនទទួលត្រូវលើរាល់ការបាត់បង់ ឬខូចខាតណាមួយឡើយ។
- ចំពោះឧបករណ៍ប្រើប្រាស់របស់អ្នកដែលមិនអាចភ្ជាប់សេវានេះបាន នោះមិនមែនជាការទទួលខុសត្រូវរបស់យើងឡើយ។
- យើងសូមឲ្យអ្នកដំឡើង និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់នូវកម្មវិធីប្រឆាំងមេរោគ និងកម្មវិធីការពារទៅក្នុងឧបករណ៍ដែលអាចភ្ជាប់អុីនធឺណិតបាន ដើម្បីបិទកុំឲ្យមេរោគ ឬឯកសារគ្រោះថ្នាក់ឆ្លងចូលមក។
- ដើម្បីកាត់បន្ថយការឆ្លងចូលមេរោគ ឬឯកសារមិនល្អ យើងបានបិទវិបសាយ និងកន្លែងសារឆ្លងឆ្លើយ ដោយប្រើកម្មវិធីសម្រាំងឯកសារ។
- ដោយប្រើប្រាស់សេវានេះ មានន័យថាអ្នកបានដឹងឮ និងទទួលស្គាល់ថា ការប្រើប្រាស់នេះអាចប្រឈមនឹងហានិយភ័យផ្នែកសុវត្ថិភាព ព័ត៌មានសម្ងាត់ ដោយសារបានចម្លង ឬបានឆ្លងព័ត៌មានតាមអុីនធឺណិត មិនថាអ្នកភ្ជាប់ដោយប្រើខ្សែ ឬដោយឥតខ្សែឡើយ។
- ប្រសិនបើយើងរកឃើញថាអ្នកប្រើប្រាស់ខុសពីធម្មតា, ដោយខុសខ្បាប់, ឬដោយបំពាន ដែលរួមមានការទាញប្រើលើសកំណត់ នោះយើងរក្សាសិទ្ធិក្នុងការផ្ដាច់ការប្រើប្រាស់របស់អ្នកជាបណ្ដោះអាសន្នពីបណ្ដាញឥតខ្សែនេះ។
- ការប្រើប្រាស់បណ្ដាញអុីនធឺណិតឥតខ្សែ ត្រូវអនុវត្តតាមបម្រាមដូចខាងក្រោម។
- អ្នកមិនត្រូវប្រើប្រាស់សេវានេះដើម្បីផ្ញើអុីមែល spam ឬការផ្សព្វផ្សាយពាណិជ្ជ ឬឯកសារប្រូម៉ូសិនឡើយ។
- អ្នកមិនត្រូវប្រើសេវាអ៊ីនធឺណិតនេះ ដើម្បីផ្ញើអុីមែល ឬផ្ញើសារ, បង្ហោះព័ត៌មានតាម blog, ចុះផ្សាយឯកសារ ឬទាញយកឯកសារក្នុងគោលបំណងក្លែងបន្លំ, រំលោភសិទ្ធិចម្លង ឬកម្មសិទ្ធិបញ្ញា, បំពាននឹងសេចក្ដីទុកចិត្ត, ព័ត៌មានឯកជន ឬសិទ្ធិផ្សេងៗ ឬ ធ្វើឡើងពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្ម ឬភេរវកម្មឡើយ។
- អ្នកមិនត្រូវមានបំណងលួចចូល ឬចូលប្រើកុំព្យូទ័រ, គណនី, បរិក្ខារ, បណ្ដាញ ឬព័ត៌មាននៅលើពាក្យសំងាត់ (passwords) ឬ ទិន្នន័យដែលជាកម្មសិទ្ធិរបស់ភាគីណាមួយផ្សេងទៀតឡើយ។
- អ្នកមិនត្រូវមានចេតនាស្វែងរកឯកសារ ឬរូបភាពអាសអាភាស និងរូបអាក្រាតរបស់កុមារ, អាសគ្រាម, ហិង្សា ឬឯកសាររើសអើង, ឬការប្រើពាក្យស្វែងរកដែលត្រូវបានចាត់ទុកថាជាអាសគ្រាម, រើសអើង ឬវាយប្រហារផ្លូវចិត្ត, ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬមិនស្របច្បាប់នៃប្រទេសកម្ពុជាឡើយ។
- អ្នកមិនត្រូវប្រើល្បឿនហួសកម្រិត ដូចជាផ្ទេរឯកសារធំៗ និងការចែករំលែកវីដេអូជាមួយកម្មវិធីមួយចំនួន (i.e. torrents, បណ្ដាញចែកចាយឯកសារ, ដូចជា WeTransfer, ។ល។) ។
- អ្នកមិនត្រូវចម្លង, បង្ហោះ, បញ្ចូល, ឬបរិហារកេរ្តិ៍, រំខានយាយី, រំលោភបំពាន, ឬ សម្ភារៈគំរាមកំហែងដែលបង្កគ្រោះថ្នាក់ដល់រាងកាយ, ការខូចខាតទ្រព្យសម្បត្តិ ឬ រំខានដល់អ្នកដទៃ។
- អ្នកមិនត្រូវក្លែងបន្លំក្បាលលិខិត មិនថាកែផ្នែកណាមួយ ឬ កែទាំងអស់ ដើម្បីបិទបាំងខ្លឹមសារដើមឡើយ។
- អ្នកមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការចម្លងមេរោគតាមអុីនធឺណិត ដូចជា Malware, worms, Trojan horses, pinging, flooding, mail-bombing ឬសកម្មភាពរំខាន់ផ្សេងៗ។
- អ្នកមិនត្រូវបើកចូលទៅវិបសាយ និង/ឬសេវាដែលត្រូវបានប្រើប្រាស់ជាល្បែងស៊ីសងអនឡាញ, ទិញ ឬផលិតអាវុធខុសច្បាប់ និង/ឬសារធាតុ ក៏ដូចជាវត្ថុខុសខ្បាប់។
- អ្នកត្រូវទទួលខុសត្រូវទាំងស្រុងសម្រាប់រាល់ព័ត៌មាន ឬទិន្នន័យដាក់ចូល, ទាញយក ឬអ្វីផ្សេងៗតាមរយៈសេវាអ៊ីនធឺណិតនេះ និងត្រូវទទួលខុសត្រូវលើការរក្សាទុកឈ្មោះប្រើប្រាស់ ពាក្យសំងាត់ និងព័ត៌មានសុវត្ថិភាព និងឯកជនផ្សេងៗរបស់ខ្លួន។
បម្រាមទូទៅ
ខាងក្រោមនេះ គ្រាន់ជាឧទាហរណ៍តំណាង ហើយមិនទាន់បញ្ចូលខ្លឹមសារទាំងស្រុងនៃការប្រើប្រាស់ខុសខ្បាប់ ឬមិនអាចទទួលយកបានជុំវិញសេវានេះឡើយ៖