ធនាគារអនឡាញ
អតិថិជនប្រើប្រាស់សេវាធនាគារអនឡាញ ABA សម្រាប់បុគ្គល ជាទីគោរព!
យើងខ្ញុំសូមជម្រាបថា គណនីសេវាធនាគារអនឡាញ ABA សម្រាប់បុគ្គល នឹងឈប់បន្តសេវាកម្ម ចាប់ពីថ្ងៃទី 1 មករា 2021 នេះតទៅ។ ដើម្បីបំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួនបានពីគ្រប់ទីកន្លែង យើងខ្ញុំសូមលើកទឹកចិត្ត លោកអ្នកឲ្យប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ ABA Mobile ដែលមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។
លោកអ្នកអាចដោនឡូតកម្មវិធី ABA Mobile បានដោយចុចទីនេះ៖ www.onelink.to/abamobile
សម្រាប់គោលបំណងអាជីវកម្ម យើងខ្ញុំសូមណែនាំឲ្យលោកអ្នកចុះឈ្មោះប្រើប្រាស់ សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) របស់ធនាគារ ABA ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តល់នូវមុខងារសេវាធនាគារសម្រាប់អាជីវកម្ម ដ៏ទូលំទូលាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនរបស់លោកអ្នក។
ដើម្បីចុះឈ្មោះប្រើប្រាស់ សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) សូមអញ្ជើញទៅកាន់សាខា ABA ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមអុីម៉ែលមកកាន់ [email protected] ababank.com ឬ ទាក់ទងមកសហការីតាមរយៈលេខ +855 23 225 333។
សេវាធនាគារអនឡាញ (iBanking) របស់ធនាគារ ABA ផ្តល់ជូនលោកអ្នកនូវលទ្ធភាពចូលទៅកាន់គណនីរបស់លោកអ្នក គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព ដោយផ្ទាល់ពីកុំព្យូទ័រ ទូរស័ព្ទ Smartphone ឬ Tablet របស់លោកអ្នក។
ជាមួយសេវាធនាគារអនឡាញ (iBanking) របស់ធនាគារ ABA លោកអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានពីគ្រប់ទីកន្លែង និងប្រតិបត្តិការសេវាធនាគារតាមពេលវេលាជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា បង់វិក្កយបត្រ ផ្ញើប្រាក់ទាំងក្នុង និងក្រៅប្រទេស បើកកាតនិម្មិតសម្រាប់ការទិញទំនិញអនឡាញ បង្កើតគំរូសម្រាប់ប្រតិបត្តិការតាមកាលកំណត់ និងសេវាផ្សេងៗជាច្រើនទៀត។
អត្ថប្រយោជន៍សំខាន់ៗ
ប្រើប្រាស់ដោយឥតគិតថ្លៃ1
សេវាធនាគារអនឡាញមានសុវត្ថិភាព និងគ្មានហានិភ័យ
អាចចូលប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកបាន 24/7
អាចចូលប្រើប្រាស់ដោយប្រើឧបករណ៍ណាមួយ ដូចជា កុំព្យូទ័រ Smartphone ឬ tablet
1 គិតកម្រៃ និងថ្លៃសេវាមួយចំនួនសម្រាប់សេវាផ្ទេរប្រាក់ចេញ/ចូល។ ទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិត។
មុខងារពិសេសៗ
- ត្រួតពិនិត្យសមតុល្យគណនី និងប្រតិបត្តិការរបស់អ្នកតាមពេលវេលាជាក់ស្តែង។
- ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ទៅគណនីធនាគារផ្សេង និងទៅក្រៅប្រទេសផងដែរ។
- បង់វិក្កយបត្រទឹកភ្លើងនិងសំរាម អុីនធឺណិត/ទូរទស្សន៍ និងបញ្ចូលលុយទូរស័ព្ទ។
- បង្កើតគំរូដើម្បីចំណេញពេលវេលា និងកំណត់ពេលវេលាដើម្បីចៀសវាងការទូទាត់យឺតយ៉ាវ។
- បើកកាតនិម្មិតភ្លាមៗសម្រាប់ការទិញទំនិញអនឡាញ និងគ្រប់គ្រងកាតត្រូវនឹងតម្រូវការរបស់អ្នក។
- ទាញយក ឬពិនិត្យមើលរបាយការណ៍គណនី និងប្រវត្តិប្រតិបត្តិការ។
សុវត្តិភាពរបស់អ្នកជាអាទិភាពរបស់យើង
ជាមួយសេវាធនាគារអនឡាញ (iBanking) របស់ធនាគារ ABA គណនីរបស់អ្នកត្រូវបានការពារដោយការបំលែងកូដ SSL ស្តង់ដារពិភពលោក។ យើងខ្ញុំក៏ផ្តល់សុវត្ថិភាពបន្ថែមតាមរយៈលេខសម្ងាត់សម្រាប់ប្រើមួយដងៗ (OTP) ដែលផ្ញើតាមសារ (SMS) ទៅកាន់លេខទូរស័ព្ទដែលអ្នកបានចុះឈ្មោះ គ្រប់ពេលដែលអ្នកចូលប្រើប្រាស់។
សម្រាប់អ្នកដែលឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេស និងមិនអាចប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័តកម្ពុជា កម្មវិធី Crypto Calculator1 របស់យើងផ្តល់នូវជម្រើសសុវត្ថិភាពក្នុងការបង្កើតលេខសម្ងាត់សម្រាប់ប្រើមួយដងៗ (OTP) សម្រាប់ផ្ទៀងផ្ទាត់ដោយមិនចាំបាច់មានសារ (SMS)។
សម្រាប់ការទិញទំនិញអនឡាញ ម្ចាស់កាតត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាព 3D-Secure ដែលផ្តល់ការពារមួយជាន់បន្ថែមទៀតនៅពេលធ្វើការទិញទំនិញតាមរយៈវិបសាយដែលការពារដោយប្រព័ន្ធសុវត្ថិភាព “Verified by VISA” “Mastercard SecureCode “ និង “UnionPay Online Payment “។
1 សម្រាប់ការចេញ Crypto Calculator ត្រូវគិតថ្លៃសេវា 25 ដុល្លារអាមេរិក។
ចំនួនទឹកប្រាក់កំណត់សម្រាប់ការផ្ទេរ (ដុល្លារ)
សេវា | កំណត់/មួយប្រតិបត្តិការ | កំណត់/ថ្ងៃ | កំណត់/ខែ |
ផ្ទេរទៅគណនី ABA ផ្ទាល់ខ្លួន | 250,000 | 250,000 | - |
ផ្ទេរទៅគណនី ABA ផ្សេង | 50,000 | 100,000 | - |
ផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT | 50,000 | 50,000 | 100,000 |
ផ្ទេរប្រាក់ចេញក្នុងស្រុក | 50,000 | 50,000 | 100,000 |
កំណត់ចំណាំ
ចំនួនទឹកប្រាក់កំណត់ប្រតិបត្តិការដែលធ្វើឡើងពីគណនីប្រាក់រៀលត្រូវបានគណនាផ្អែកលើអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារ ABA។
របៀបស្នើសុំ?
ដើម្បីចាប់ផ្តើមប្រើប្រាស់សេវាធនាគារអនឡាញ (iBanking) របស់ធនាគារ ABA អ្នកចាំបាច់ត្រូវមានគណនី ABA និងបំពេញទម្រង់ស្នើសុំសេវាធនាគារអនឡាញ (iBanking) នៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត។ ដើម្បីចំណេញពេលវេលា អ្នកក៏អាចដោនឡូតទម្រង់ស្នើសុំនៅ ត្រង់នេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 225 333។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។