ភ្នាក់ងារ eMoney

ដើម្បី​បន្ត​ពង្រីក​បណ្តាញ​សេវា​ទូទាត់​កម្ចី​របស់​ខ្លួន​ ធនាគារ​ ABA​ បាន​សហការ​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ eMoney​ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភ្នាក់ងារ​ eMoney​ ជាង​ 8,000​ ទូ​ទាំង​ប្រទេស​ដែល​នៅ​ជិត​លោក​អ្នក​ជាង​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​សាខា​ធនាគារ​ ABA​ ។​ ជាមួយ​ថ្លៃ​សេវា​ចាប់ពី​ 0.30​ ដុល្លារ​ ឬ​ 1,200​ រៀល​ នោះ​ការ​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ របស់​អ្នកមាន​ភាព​ងាយស្រួល​ និង​មាន​តម្លៃ​សមរម្យ​។​

ទទួល​បទ​ពិសោធ​ពី​មធ្យោបាយ​លឿន​រហ័ស​ និង​ងាយស្រួល​ក្នុង​ការ​បង់​សង​កម្ចី​របស់​អ្នកតា​មរយៈ​ភ្នាក់ងារ​ eMoney​ ។​

​ជំហាន​ងាយស្រួល​ក្នុង​ការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​លោក​អ្នក​តាម​ភ្នាក់ងារ​ eMoney​

  1. ​​អញ្ជើញ​ទៅ​ភ្នាក់ងារ​ eMoney​ ដែល​នៅ​ជិត​អ្នក​បំផុត​ (​សម្រាប់​ទីតាំង​ភ្នាក់ងារ​ជាក់ស្តែង​ សូម​ទូរស័ព្ទ​មក​ ផ្នែក​ផ្តល់​ព័ត៌មាន​ eMoney​ តាម​លេខ​ទូរស័ព្ទ​ 023​ 6​ 555​ 666)​។​
  2. ផ្តល់​ឲ្យ​ភ្នាក់ងារ​ eMoney​ នូវ​លេខ​គណនី​ ABA​ ទាំង​ 9​ ខ្ទង់​ លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ និង​ចំនួន​ទឹកប្រាក់​ត្រូវ​ដាក់​ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​ រួម​ទាំង​ថ្លៃ​សេវា​ផង​ដែរ​។​
  3. ​​រួចរាល់​!​  អ្នក​នឹង​ទទួល​បាន​បង្កាន់ដៃ​ពី​ភ្នាក់ងារ​ eMoney​ ព្រមទាំង​សារ​ជូនដំណឹង​បញ្ជាក់​ថា​បាន​ដាក់​ប្រាក់​រួចរាល់​ហើយ​។​

ថ្លៃ​សេវា​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​ ABA​ តាម​រយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ eMoney​ ត្រូវ​បាន​គិត​ជា​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដូច​ខាងក្រោម​៖

រូបិយប័ណ្ណ ប្រាក់ដុល្លារ

ចំនួនថ្លៃសេវាកំណត់/ថ្ងៃកំណត់/ខែ
0.01 - 500.30 2,500 5,000
50.01 – 1000.40
100.01 – 5000.75
500.01 – 1,0001.00
1,000.01 – 2,5001.50 

រូបិយប័ណ្ណ ប្រាក់រៀល

ចំនួនថ្លៃសេវាកំណត់/ថ្ងៃកំណត់/ខែ
1 - 200,0001,20010លាន20លាន
200,001 – 400,0001,600
400,001 – 2លាន3,000
2,000,001 – 4លាន4,000
4,000,100 – 10លាន6,000 
សេវាបង់កម្ចី ABA តាម eMoney ជាសេវាភ្ជាប់ ឬបញ្ចូលគ្នារវាងធនាគារ ABA និងសេវាផ្ទេរប្រាក់ eMoney ដើម្បីអនុញ្ញាតឲ្យអតិថិជន ABA អាចបង់កម្ចីរបស់ខ្លួនបានដោយងាយស្រួលតាមរយៈបណ្តាញភ្នាក់ងារ eMoney ទូទាំងប្រទេស។
អ្នកអាចដាក់ប្រាក់តាមចំនួនដែលត្រូវដាក់នៅតាមភ្នាក់ងារ eMoney ដែលនៅជិតអ្នក ឬកន្លែងអាជីវកម្មរបស់អ្នក។ ក្រោយដាក់ប្រាក់រួច ទឹកប្រាក់នោះនឹងដាក់ចូលទៅក្នុងគណនីដែលត្រូវបង់កម្ចី ABA របស់អ្នកភ្លាមៗតែម្តង។
អ្នកត្រូវផ្តល់លេខគណនី ABA 9 ខ្ទង់ លេខទូរស័ព្ទផ្ទាល់ខ្លួន និងចំនួនសាច់ប្រាក់ (ជាប្រាក់ដុល្លារ ឬប្រាក់រៀល) រួមទាំងថ្លៃសេវាទៅឲ្យភ្នាក់ងារ eMoney ជាការស្រេច។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីភ្នាក់ងារ eMoney សូមទូរស័ព្ទទៅកាន់ផ្នែកផ្ដល់ព័ត៌មាន eMoney តាមរយៈលេខ 023 655 5666
អ្នកត្រូវប្រាប់ភ្នាក់ងារភ្លាមៗ ដើម្បីឲ្យគាត់អាចទាក់ទងទៅផ្នែកផ្ដល់ព័ត៌មាន eMoney ដើម្បីធ្វើការបង្វិលប្រាក់នោះមកវិញ។
ចំណាំ៖ រាល់ពេលដាក់ប្រាក់ ភ្នាក់ងារ eMoney តែងតែផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយអ្នកដើម្បីបញ្ជាក់ថាច្បាស់លាស់ជាមុនសិន មុនធ្វើប្រតិបត្តិការ។ ដូច្នេះសូមពិនិត្យឲ្យបានត្រឹមត្រូវ ហើយស្នើឲ្យភ្នាក់ងារកែតម្រូវលេខគណនីរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកយល់ថាវាខុសនោះ។ សូមរក្សាទុកបង្កាន់ដៃដែលទទួលបានពីភ្នាក់ងារដើម្បីទុកជាឯកសារយោង ឬភ័ស្តុតាង។
អ្នកអាចឲ្យសាច់ញាតិបង់ជំនួសបាន។ សូមប្រាកដថាសាច់ញាតិរបស់អ្នកស្គាល់លេខគណនី ABA 9 ខ្ទង់របស់អ្នក ហើយផ្តល់នូវចំនួនសាច់ប្រាក់ត្រឹមត្រូវ (ជាប្រាក់ដុល្លារ ឬប្រាក់រៀល) រួមទាំងកម្រៃសេវាទៅឲ្យភ្នាក់ងារ eMoney។
ក្នុងករណីបែបនេះ សូមថតរូបបង្កាន់ដៃរបស់អ្នក ហើយផ្ញើទៅឲ្យមន្ត្រីឥណទានរបស់ធនាគារ ABA តាមមធ្យោបាយណាមួយសម្រាប់ជាឯកសារយោង ឬជាភ័ស្តុតាង។ ឬក៏អ្នកអាចទូរស័ព្ទទៅកាន់ផ្នែកផ្ដល់ព័ត៌មាន eMoney តាមរយៈលេខ 023 655 5666 សម្រាប់ជំនួយ។
តម្លៃសេវា គឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកបង់។ សូមពិនិត្យមើលតារាងតម្លៃសេវាដាក់ប្រាក់លម្អិត។
ចំណាំ៖ ថ្លៃសេវាត្រូវបង់ដោយឡែកពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ទៅគណនីធនាគារ ABA របស់អ្នក។

ដោនឡូត ABA Mobile

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ App​ Store​ ឬ​ Play​ Store​។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!

    

 

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader