បណ្តាញ Easy Cash
ធនាគារ ABA គឺជាសមាជិក Easy Cash ដែលជាបណ្ដាញ ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ បណ្តាញនេះបានផ្តល់ដល់ម្ចាស់កាត ABA VISA កាន់តែមាន ភាពងាយស្រួលក្នុងការប្រើប្រាស់ គណនី ABA របស់ពួកគេ តាមរយៈចំនួនដ៏ច្រើននៃម៉ាស៊ីន ATM របស់ធនាគារនានា ជាដៃគូនៅកម្ពុជា។ ម្ចាស់កាត ABA VISA ទាំងអស់អាចដកសាច់ប្រាក់ ឫ ពិនិត្យសមតុល្យគណនីរបស់ពួកគេនៅគ្រប់ម៉ាស៊ីន ATM ដែលជាសមាជិក Easy Cash ដោយចំណាយថ្លៃសេវាទាបបំផុត។
- ប្រតិបត្តិការដកសាច់ប្រាក់៖ 0.50ដុល្លារ
- ប្រតិបត្តិការពិនិត្យមើលសមតុល្យ៖ 0.10ដុល្លារ
ប្រតិបត្តិការទាំងអស់របស់ ម្ចាស់កាតធនាគារ ABA នៅតាមបណ្ដាម៉ាស៊ីន ATM របស់ធនាគារ ABA គឺនៅតែឥតគិតថ្លៃដដែល។
តាមរយៈការចូលរួម នៅក្នុងបណ្ដាញនេះ ធនាគារ ABA បានក្លាយជាអ្នកចូលរួមទីប្រាំបី នៅក្នុងបណ្ដាញ Easy Cash នេះ ដែលអាចឲ្យអតិថិជនប្រើប្រាស់កាតរបស់ខ្លួននៅតាម ម៉ាស៊ីន ATM របស់ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេស, ធនាគារកម្ពុជាសាធារណៈ, កាថេយូណៃធីត, ធនាគារកម្ពុជាអាស៊ី, ធនាគារសហពាណិជ្ជ, ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី និងធនាគារ ABA ដែលមានបិទស្លាកសញ្ញា Easy Cash។ បច្ចុប្បន្ន បណ្ដាញ Easy Cash មាននៅតាមបណ្ដាម៉ាស៊ីន ATM ចំនួនជាង 450កន្លែង ហើយនឹង មានការតម្លើងម៉ាស៊ីននេះបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការកើនឡើងរបស់អតិថិជន។
បណ្ដាញ Easy Cash គឺជាបណ្ដាញ ATM ក្នុងស្រុកសម្រាប់ Visa Plus ដែលដំណើរការរួមគ្នាដោយធនាគារសមាជិក ទាំងប្រាំបីនៅក្នុងប្រទេសកម្ពុជា។ បណ្ដាញនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី28 ខែសីហា ឆ្នាំ2008។