ផ្ទេរ​​ពី ABA ទៅ TrueMoney​

ធនាគារ​ ABA​ និង​ TrueMoney​ បាន​ចាប់ដៃ​គ្នា​ ដើម្បី​ផ្ដល់​មធ្យោបាយ​ផ្ទេរ​ប្រាក់រ​វា​គណនី​ ABA​ និង​ TrueMoney​ ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ទូរស័ព្ទ​ តាម​កម្មវិធី​ ABA​ Mobile​ និង​ កម្មវិធី​ TrueMoney​។​ ជាមួយ​ថ្លៃ​សេវា​ត្រឹម​ 0.65​ ដុល្លារ​ ឬ​ 2,600​ រៀល​ ក្នុង​មួយ​ប្រតិបត្តិការ​ អតិថិជន​ អាច​ផ្ទេរ​ប្រាក់​ទៅ​មករ​វាង​កម្មវិធី​ទាំង​ពីរ​បាន​យ៉ាង​ងាយស្រួល​រហូត​ដល់​ 2,500​ ដុល្លារ​។​

សូម​រីករាយ​ផ្ទេរ​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល​រវាង​គណនី​ ABA​ និង​ TrueMoney​ App តាម​រយៈ​កម្មវិធី​ដ៏​ទំនើប​ទាំង​ពីរ​នេះ​!

ចុច​រូប​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​ កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។​ ក្រោយ​ពី​ដោ​ន​ឡុ​ត​រួច​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ពេល​នោះ​ លោក​អាច​ប្រើប្រាស់​បាន​ហើយ​!​

    

សេវាផ្ទេរប្រាក់ រវាង TrueMoney និង ABA គឺសេវាផ្ទេរប្រាក់រួមបញ្ចូលគ្នារវាងធនាគារ ABA និង TrueMoney ដែលអនុញ្ញាតឲ្យអតិថិជន ធ្វើការផ្ទេរប្រាក់រវាងគណនី ABA និង TrueMoney ដោយប្រើកម្មវិធី ABA Mobile និង កម្មវិធី TrueMoney។
ដំបូង លោកអ្នក ត្រូវមាន ទឹកប្រាក់គ្រប់គ្រាន់តាមចំនួនត្រូវផ្ទេរ។ បន្ទាប់មកទៀត លោកអ្នក ត្រូវបើកកម្មវិធី TrueMoney នៅលើទូរស័ព្ទដៃរបស់អ្នក, រួចចុចមុខងារ ផ្ទេរប្រាក់, ជ្រើសរើស ធនាគារ ABA ហើយបំពេញព័ត៌មានដែលតម្រូវ។ លោកអ្នកអាចស្វែងយល់បន្ថែម អំពីជំហានងាយៗក្នុងការផ្ទេរពី TrueMoney App ទៅ ABA Mobile ដូចមានបង្ហាញជូនខាងលើ។
ប្រហាក់ប្រហែលគ្នានេះដែរ លោកអ្នក ត្រូវមាន ទឹកប្រាក់ក្នុងគណនី ABA គ្រប់ចំនួនដែលត្រូវផ្ទេរ។ បន្ទាប់មក ត្រូវបើកកម្មវិធី ABA Mobile, ចុចប៊ូតុង ផ្ទេរប្រាក់, រួចចុចមុខងារ ផ្ទេរប្រាក់ទៅ TrueMoney, ជ្រើសរើសគណនី ABA ដែលត្រូវប្រើដើម្បីផ្ទេរប្រាក់ចេញ ហើយបំពេញព័ត៌មាននៅក្នុងបែបបទផ្ទេរប្រាក់។ លោកអ្នក អាចស្វែងយល់បន្ថែមអំពីជំហានងាយៗក្នុងការផ្ទេរពី ABA Mobile ទៅ TrueMoney App ដូចមានបង្ហាញជូនខាងលើ។​
​លោកអ្នក ត្រូវជូនដំណឹងមកផ្នែកទំនាក់ទំនងអតិថិជន ABA ជាបន្ទាន់ តាមរយៈលេខ 1​800​ 203​ 203 ដើម្បីឲ្យក្រុមការងាររបស់យើងខ្ញុំ ចាត់វិធានការបន្តជាមួយ TrueMoney ក្នុងការផ្ទេរប្រាក់នោះចូលមកគណនីរបស់អ្នកវិញ។ចំណាំ៖ ត្រូវផ្ទៀងផ្ទាត់ឈ្មោះ និង ID របស់អ្នកប្រើ TrueMoney ក្នុងកម្មវិធី មុនពេលបញ្ជាក់ការផ្ទេរប្រាក់។
សូមថត (screenshot) វិក្កយបត្រលើអេក្រង់ទូរស័ព្ទ ឬរបាយការណ៍ប្រតិបត្តិការ ហើយផ្ញើមកផ្នែកទំនាក់ទំនងអតិថិជន ABA តាមរយៈប្រអប់សារ (Messenger) នៃទំព័រ Facebook ផ្លូវការរបស់ធនាគារ ឬ ឆាតតាមវិបសាយ ឬអ៊ីមែលទៅ [email protected] ដើម្បីយើងខ្ញុំ ស្វែងរកដំណោះស្រាយជូន។ ក្រៅពីនេះ លោកអ្នកក៏អាចទាក់ទងមកលេខ 023 225 333 ដែលជាផ្នែកទំនាក់ទំនងអតិថិជន 24/ 7។
លោកអ្នកត្រូវបើក ABA Mobile ឡើងវិញ ហើយចូលមើលរបាយការណ៍ប្រតិបត្តិការ ដើម្បីឲ្យដឹងថាតើប្រតិបត្តិការមុននេះ ធ្វើបានរួចរាល់ឬនៅ។ ប្រសិនបើមានបញ្ហាកើតឡើង សូមទាក់ទងមក ផ្នែកទំនាក់ទំនងអតិថិជន 24/7 តាមរយៈលេខ 023 225 333 ដើម្បីស្វែងរកដំណោះស្រាយ។
សម្រាប់ព័ត៌មានលំអិតអំពីចំនួនផ្ទេរ សូមឆែកមើលតារាង ចំនួនទឹកប្រាក់ផ្ទេរ និងថ្លៃសេវា។
បាទ/ចាស លោកអ្នកអាចផ្ទេរបានច្រើនលើក។ រាល់ការផ្ទេរមួយលើកៗ ត្រូវគិតថ្លៃសេវាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមឆែកមើលតារាង ចំនួនទឹកប្រាក់ផ្ទេរ និងថ្លៃសេវា។