ផ្ទេរប្រាក់ពី ABA ទៅ Pi Pay

​ធនាគារ​ ABA​ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Pi​ Pay​ ដែល​ជា​សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់​ទៅ​មករ​វាង​កម្មវិធី​ ABA​ Mobile​ និង​គណនី​ Pi​ Pay​ បាន​កាន់តែ​ងាយស្រួល​។​ លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​បាន​រហូត​ដល់​ 200​ ដុល្លារ​ រវាង​កម្មវិធី​ទាំង​ពីរ​នេះ​ ដោយ​ចំណាយ​ត្រឹមតែ​ 0.10​ ដុល្លារ​ ឬ ​400 ​រៀល​ប៉ុណ្ណោះ​ ក្នុង​មួយ​ប្រតិបត្តិការ​ឬ​មួយ​លើក​។​

​មធ្យោបាយ​ផ្ទេរ​ប្រាក់​ដែល​ងាយស្រួល​បែប​នេះ​ អនុញ្ញាត​ឲ្យ​លោក​អ្នក​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ និង​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ជា​ច្រើន​នៅ​តាម​បណ្តា​ហាង​ទំនិញ​,​ ភោជនីយដ្ឋាន​,​ ឬ​កន្លែង​នានា​ផ្សេង​ទៀត​ដែល​ចូលរួម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​!

ជំហាន​ងាយៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​រវាង​ ABA​ Mobile​ និង​ Pi​ Pay៖

ខាងក្រោម​នេះ​ជា​ជំហាន​ងាយៗ​សម្រាប់​លោក​អ្នក​ផ្ទេរ​ប្រាក់​រវាង​ ABA​ និង​ Pi​ Pay​។​

ABA​ Mobile​ ទៅ​ Pi​ Pay

  • បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ជ្រើសរើស​មុខងារ​ “​ផ្ទេរ​ប្រាក់​”
  • ជ្រើស​ពាក្យ​ “​ផ្ទេរ​ប្រាក់​ទៅ​គណនី​ Pi​ Pay”
  • ជ្រើសរើស​គណនី​ ABA​ ដែល​អ្នក​ចង់​ផ្ទេរ​ប្រាក់​ចេញ​
  • បញ្ចូល​លេខ​ទូរស័ព្ទ​
  • ជ្រើសរើស​រូបិយប័ណ្ណ​ដែល​ចង់​ផ្ទេរ​ (​ដុល្លារ​ /​ រៀល​)
  • បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ទេរ​
  • បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​របស់​អ្នក​។

Pi​ Pay​ ទៅ​ ABA​ Mobile

  • បើក​កម្មវិធី​ Pi​ Pay​ ហើយ​ជ្រើសរើស​មុខងារ​ “​ផ្ទេរ​ប្រាក់​”
  • ជ្រើសរើស​ពាក្យ​ "​ទៅ​គណនី​ ABA"
  • បញ្ចូល​លេខ​គណនី​ធនាគារ​ ABA​
  • បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ទេរ​
  • ចុច​ពាក្យ​ “​ផ្ទេរ​ប្រាក់​”​ ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​។

​មិន​ទាន់​មានកម្ម​វិធី​ ABA​ Mobile?

ចុច​រូប​ខាងក្រោម​ដើម្បី​ទាញ​យក​កម្មវិធី​ ABA​ Mobile​ ពី​ App​ store​ របស់​ Apple​ ឬ​ Play​ Store​ របស់​ Google​ ដោយ​ឥត​គិតថ្លៃ​។​ ក្រោយ​ទាញ​យក​ សូម​ធ្វើ​តាម​ការ​ណែនាំ​នានា​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​ ដើម្បី​ចាប់ផ្តើម​ប្រើ​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​របស់​អ្នក​!

  

មិន​ទាន់​មាន​គណនី​ ABA?

​ចូល​ទៅ​កាន់​វិ​ប​សាយ ​បង្កើត​គណនី​តាម​អន​ឡាញ​ ដើម្បី​ចុះ​ឈ្មោះ​បង្កើត​គណនី​ ABA​ លើក​ដំបូង​របស់​អ្នក​ ឬ​សូម​មក​កាន់​សាខា​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ និង​ជួប​ជាមួយ​ប្រធាន​ទំនាក់ទំនង​ដែល​អាច​ណែនាំ​លោក​អ្នក​ក្នុង​ការ​ដាក់​ពាក្យសុំ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​មក​កាន់​លេខ​ 023​ 225​ 333​។​