ប្រូម៉ូសិនពី Agoda.com


តើអ្នកកំពុងរៀបគំរោងធ្វើដំណើរមែនទេ? ធនាគារ ABA បានសហការជាដៃគូជាមួយ Agoda.com ដែលជាវិបសាយកក់សណ្ឋាគារនាំមុខគេនៅអាស៊ី នាំមកជូនការបញ្ចុះតំលៃពិសេសរហូតដល់ 7% ពីសណ្ឋាគារនាៗជុំវិញពិភពលោក។ គ្រាន់តែប្រើប្រាស់កាត ABA ដូចជា កាត Visa ឫ កាត​ Mastercard របស់អ្នក នៅលើគេហទំព័រ agoda.com/ababank ប៉ុណ្ណោះ អ្នកនឹងរីករាយការបញ្ចុះតំលៃភ្លាមៗពីការកក់បន្ទប់ពីសណ្ឋាគាររាប់ពាន់កន្លែងនៅពាសពេញពិភពលោក។

តារាងការបញ្ចុះតម្លៃ

ប្រភេទកាតអត្រាបញ្ចុះតម្លៃ
Visa Classic / Business5%
Mastercard Standard5%
Visa Platinum / Platinum Lite7%
Mastercard Platinum7%

ជំហានណែនាំលំអិតដើម្បីទទួលបានការបញ្ចុះតំលៃ

  • ចូលទៅកាន់៖ agoda.com/ababank
  • ជ្រើសរើសសណ្ឋាគាដែលមាន និងថ្ងៃស្នាក់នៅ
  • ជ្រើសរើសបន្ទប់ដែលមានដាក់ "Promo Eligible" សំគាល់
  • បញ្ចូលលេខកូដ 16 នៃកាត ABA VISA ឬ Mastercard របស់អ្នក ហើយមើលការបញ្ចុះតម្លៃនៅខាងស្តាំទំព័រ
  • ចុចបញ្ចាក់ការទូរទាត់។

*ប្រសិនបើអ្នកមិនឃើញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយធ្វើវាម្តងទៀត

លក្ខខណ្ឌនានា

  • ការផ្តល់ជូននេះមិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន និងមិនអាចប្រើជាកម្មវត្ថុក្នុងការបញ្ចុះតំលៃ ការផ្តល់ជូន ឬបញ្ចុះតំលៃ និងកំណត់ថ្លៃថេរ ជាផ្នែកណាមួយផ្សេងឡើយ (លុះត្រាតែមានការបញ្ជាក់)
  • ការផ្តល់ជូននេះសម្រាប់តែម្ចាស់កាតឥណទាន ABA ដែល៖
    (a) មានឈ្មោះធនាគារ ABA ឬមានឈ្មោះ និងស្លាកសញ្ញានៅខាងមុខកាត និង/ឬក៏
    (b) មានឈ្មោះដៃគូសហការជាមួយធនាគារ ABA ក្នុងការចេញកាត ឬជាដៃគូដែលចូលរួមជាមួយធនាគារលើប្រភេទកាតនេះ ជៀសវាងការភាន់ច្រឡំជាមួយដៃគូចេញកាតផ្សេងទៀត របស់ធនាគារ ABA។ ម្ចាស់កាតត្រូវតែធ្វើការទូទាត់តាមរយៈកាត ABA របស់ពួកគេដើម្បីរីករាយទទួលបានការផ្តល់ជូននេះ។
  • ការផ្តល់ជូននេះ គឺសម្រាប់តែការធ្វើការកក់ទុកសណ្ឋាគារដែលបានជ្រើសរើស និងបានកំណត់ក្នុងបញ្ជីដែលមានទីតាំងជាក់លាក់ និងធ្វើការកក់តាមរយៈគេហទំព័រនេះ http://www.agoda.com/ababank តែប៉ុណ្ណោះ
  • Agoda រក្សាសិទ្ធិជ្រើសរើស ក្នុងការកំណត់រយៈពេលបណ្តោះអាសន្ននៃ “កម្មវិធីផ្តល់ជូនពិសេស” ដែលអាចបញ្ចុះតម្លៃច្រើនជាងនេះសម្រាប់បណ្តាប្រទេសផ្សេងៗដែលបានជ្រើសរើស។
  • ការផ្តល់ជូននេះ គឺស្ថិតក្នុងលក្ខខន្តិកៈរបស់ Agoda។ ករណីមានវិវាទណាមួយកើតឡើង សេចក្តីសម្រេចរបស់ Agoda ជាសេចក្តីសម្រចចុងក្រោយ។
  • ការបញ្ចុះតំលៃទាំងនេះ គឺមានតែទៅលើបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលកម្រៃផ្សេងៗ ដូចជាពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ព្រមទាំងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតនោះទេ។
  • ធនាគារ ឬ Agoda អាចធ្វើការផ្លាស់ប្តូរលក្ខខ័ន្តិកៈនានាបានគ្រប់ពេល។ ការផ្តល់ជូននេះអាចនឹងត្រូវព្យួរទុក ឬលើកលែងដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។
  • ការផ្តល់ជូននេះ គឺមានភាពឯករាជ្យ មិនជាប់ពាក់ព័ន្ធទៅនឹងការផ្តល់ជូនផ្សេងទៀតរវាងធនាគារ និងម្ចាស់កាតដូចជា ការទូទាត់វិក័យប័ត្រផ្សេងៗទៀតជាដើម ដែលជាសិទ្ធិ និងការទទួលខុសត្រូវរបស់ធនាគារតែឯកឯង។
  • ការបញ្ចុះតំលៃនឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់បន្ទាប់ពីវាយបញ្ចូលលេខកាតរបស់ធនាគារ ABA ណាមួយដែលមានសុពលភាពបានរួចរាល់។