ឈ្មោះកម្មវិធីៈ ទទួល ចំណាយ និង រង្វាន់

ស្នើយករង្វាន់ជា វ៉ាលិសទេសចរបែបអាមេរិកាំង នៅពេលដែលបានចំណាយ តាមរយៈកាតABA Visaរបស់អ្នក។

ព័ត៌មានលំអិត

កាតដែលអាចទទួល:គ្រប់កាតវីសារបស់ ABA Visa កាតលើកលែងតែកាត Visa Business។
រយៈពេលយុទ្ធនាការបន្តរហូតដល់ត្រឹមថ្ងៃទី 31 ខែ កក្កដា 2016

យន្តការនៃយុទ្ធនាការ

សម្រាប់ម្ចាស់កាតវីសាថ្មីៈ

 • សម្រាប់ម្ចាស់កាតវីសាដែលទទួលបានកាតចាប់ពីថ្ងៃទី 1 មេសា ឆ្នាំ 2016(លើកលែងតែកាត VISA Business)។
 • លក្ខខណ្ឌៈ បានធ្វើការបញ្ជាទិញតាមអនឡាញឫម៉ាស៊ីនឆូតកាតដែលទឹកប្រាក់អប្បបរមាមានចំនួន $500 និង ចំនួនដងនៃការទិញមិនតិចជាង5ដងក្នុងមួយខែ ក្នុងអំឡុងពេល ផ្តល់ជូនពិសេស។
 • ម្ចាស់កាតដែលអាចឈ្នះត្រូវតែជាអ្នកប្រើABA Mobile។
 • រង្វាន់ៈ វ៉ាលិសឥវ៉ាន់មានប្រវែង 20អ៊ីញ(ពណ៌ខ្មៅ)។

និយមន័យៈ
ម្ចាស់កាតថ្មី គឺអ្នកដែលទទួលបានកាតប្រើចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2016 ទៅ។

 • រយៈពេលផ្តល់ជូនចាប់ផ្តើមពីថ្ងៃទី1 ខែមេសា ឆ្នាំ 2016 រហូតដល់ថ្ងៃទី 31 ខែ កក្កដា រូមបញ្ចូលទាំងថ្ងៃបើកនិងបិទ។
 • ម្ចាស់កាត30នាក់ដំបូង(ទាំងពីរប្រភេទ)ដែលបានប្រើប្រាស់លក្ខខណ្ឌនេះក្នុងខែនីមួយៗនឹងទទួលបានសារជូនដំណឹងពីការស្នើយករង្វាន់ ដោយការហៅទូរស័ព្ទ ឫ ផ្ញើអ៊ីមែល ដើម្បីស្នើយករង្វាន់។
 • អតិថិជនម្នាក់អាចជាអ្នកឈ្នះតែម្តងគត់ក្នុងអំឡុងពេលយុទ្ធនាការ។អ្នកឈ្នះត្រូវធ្វើការស្នើសុំបាន តែក្នុងអំឡុងពេលដែលកំនត់សម្រាប់យករង្វាន់ប៉ុណ្ណោះ។
 • បុគ្គលិកធនាគារមិនអនុញ្ញាតិឲ្យចូលរួមក្នុងយុទ្ធនាការនេះឡើយ។
 • ការស្នើយករង្វាន់អាចធ្វើទៅតាមបាននៅតាមសាខាធនាគារABA ដែលនៅជិតអ្នកបំផុត។
 • ABA មិនមែនជាអ្នកផ្គត់ផ្គង់ឫផលិតរង្វាន់ទាំងនេះឡើយ ដូច្នេះរង្វាន់នានាអាចផ្លាស់ប្តូរទៅតាមលក្ខខណ្ឌបន្ថែមនានារបស់អ្នកផ្គត់ផ្គង់។
 • ABA រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល លើកលែង ឫ បន្ថែមលក្ខខណ្ឌនានាដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។
 • សេចក្តីសម្រេចរបស់ធនាគារABA ដែលទាក់ទងនឹងកាផ្តល់ជូននេះ ចាត់ទុកជាសេចក្តីចុងក្រោយនិងមានសុពលភាពចំពោះម្ចាស់កាតទាំងអស់។

ការទិញទំនិញតាមអនឡាញត្រូវតែទិញនៅតាមហាងដែលបញ្ជាក់ថាជាដៃគូជាមួយវីសា។ ការបញ្ជាក់ដោយវីសា នឹងការពារកាតរបស់អ្នកពីការចំណាយដោយគ្មានការអនុញ្ញាតិពីអ្នកនិងធ្វើឲ្យអ្នកស្ងប់ចិត្តមិនបារម្ភពេលទិញទំនិញតាមអនឡាញ។

របៀបបញ្ជាក់របស់ Visa®

ការបញ្ជាក់ដោយវីសា គឺជាសេវាដោយឡែក ដែលអាចជួយការពារលេខកាតវីសា ពីការប្រើដោយគ្មានការអនុញ្ញាតិ សេវានេះគឺការសុំឲ្យមានការបញ្ជាក់បន្ថែមនៅពេលដែលធ្វើចាប់ផ្តើមធ្វើប្រតិបត្តិការណាតាមអនឡាញ។

 • វីសាបានបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និង ព័ត៌មានហិរញ្ញវត្ថុរបស់អ្នក ។ ព័ត៌មានសាច់ប្រាក់ក្នុងកាត និង ទិន្នន័យផ្ទាល់ខ្លួន ត្រូវបានផ្ទេរ និង ការពារដោយប្រពន្ធ័សុវត្ថិភាពខ្ពស់ និង រក្សាទុកប្រកបដោយសុវត្ថិភាពជៀសបានពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ។
 • នៅពេលដែលធ្វើការទូទាត់ចំណាយតាមរយៈកាតវីសារបស់អ្នក សេវាបញ្ជាក់ដោយវីសាបានដាក់ឲ្យមានរួចជាស្រេចសម្រាប់អ្នកនៅតាមហាងអនឡាញដែលជាដៃគូ។
 • បន្ទាប់ពីអ្នកបានបញ្ចូលលេខកាតរបស់អ្នក ហើយចុចបញ្ជូនការកុម្មង់ទិញ អេក្រង់មួយនឹងលេចចេញមក។ ករណីមួយចំនួនអ្នកមិនអាចធ្វើការទិញនិងស្នើសុំបញ្ជាក់ពីព័ត៌មានបន្ថែមរបស់អ្នកបានទេ ដូច្នេះអ្នកអាចស្នើទៅធនាគារនៅសហរដ្ឋអាមេរិកជាមុនដើម្បីធ្វើការទិញ និង បញ្ជាក់ថារូបអ្នកជាប្រើកាតនោះ។

បើទោះបីជាការទិញទំនិញរបស់អ្នកនៅតាមគេហទំព័រដែលមិនផ្តល់ការបញ្ជាក់របស់វីសា ក៏យើងនៅតែអាចការពារសុវត្ថិភាពយ៉ាងសាមញ្ញដូចជា៖

 • ទិញទំនិញជាមួយអ្នកលក់រាយដែលអ្នកស្គាល់ ឫ សិក្សាពីហាងទាំងនោះជាមុនសិនដើម្បីបានដឹងពីកេរ្តិ៍ឈ្មោះ និង ជំនឿទុកចិត្តរបស់អតិថិជនចំពោះហាងនោះ។
 • រក្សាទុកប្រវត្តិប្រតិបត្តិការតាមអនឡាញរបស់អ្នក និង រក្សាទុកអ៊ីមែលដែលបញ្ជាក់ពីការទិញរបស់អ្នក។
 • ពិនិត្យមើល គោលការណ៏បញ្ជូន និង ការសងត្រលប់របស់គេហទំព័រនោះដើម្បីបញ្ជាក់ពីលក្ខខណ្ឌក្នុងការផ្លាស់ប្តូរទំនិញ ឫ សងប្រាក់ត្រលប់វិញ។
 • សូមរកមើលពាក្យគន្លឹះ ឫ សោសុវត្ថិភាពនៅផ្នែកខាងក្រោមអេក្រង់ហើយពិនិត្យពីអាសយដ្ឋានរបស់គេហទំព័រនោះថាបានផ្តើមដោយ https:// ជាជាងដោយពាក្យថា
 • ត្រូវប្រាកដថា browser និង ប្រពន្ធ័កម្មវិធីកុំព្យូទ័ររបស់អ្នកជាកម្មវិធីទំនើបចុងក្រោយបង្អស់។
សូមទៅកាន់សាខា ABA ណាមួយដែលនៅជិតបំផុត ហើយជួបជាមួយប្រធានទំនាក់ទំនងរបស់យើងប្រាប់ពួកគាត់ពីតម្រូវការរបស់អ្នក នោះពួកគេនឹងបង្ហាញអ្នកពីរបៀបដាក់ពាក្យស្នើសុំ។
ពិតជាបាន ហើយដើម្បីឈ្នះបានលុះត្រាតែប្រើប្រាស់កាតទាំងនោះទិញទំនិញតាមលក្ខខណ្ឌដែលកំណត់ជាក់លាក់សម្រាប់កាតនីមួយៗ។
ផ្អែកតាមលក្ខខណ្ឌនានារបស់យុទ្ធនាការ អតិថិជនម្នាក់អាចឈ្នះបានតែម្តងប៉ុណ្ណោះក្នុងអំឡុងយុទ្ធនាការ។ ដូច្នេះអ្នកនឹងអាចទទួលបានរង្វាន់តែមួយប៉ុណ្ណោះ។
អ្នកអាចពិនិត្យទាំងចំនួន  និង ប្រភេទប្រតិបត្តិការដោយប្រើប្រាស់ ABA Mobile ហើយអ្នកត្រូវតែចុះឈ្មោះប្រើប្រាស់ ABA Mobile ដើម្បីអាចចូលរូមក្នុងយុទ្ធនាការនេះបាន។ ព័ត៌មានអាចរកបានតាមកម្មវិធីនេះគឺមានទាំងការជូនដំណឹងនិងការជ្រើសរើសគណនីដើម្បីធ្វើប្រតិបត្តិការកាតវីសារបស់អ្នកផងដែរ។
ទេ ប្រតិបត្តិការក្នុងយុទ្ធនាការនេះគឺការដាក់ប្រាក់ ការប្រើប្រាស់លេខកាតនិងលេខកូដកាតវីសារបស់អ្នកក្នុងការបញ្ជាទិញ ។ វិក្ក័យប័ត្រពី ABA Mobile គឺប្រភេទប្រតិបត្តិការតាមគណនីមិនមែនតាមរយៈកាតឡើយ។
ផ្អែកតាមលក្ខខណ្ឌរបស់កម្មវិធី អ្នកមិនអាចចូលរួមបានទៀតទេ យើងខ្ញុំសូមផ្តល់ជូនជម្រើសដែលសក្តិសមបំផុតសម្រាប់អ្នកក្នុងការស្នើយករង្វាន់ គឺថា អ្នកអាចអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតអ្នកបំផុត ដើម្បីស្នើសុំ ឫ ក៏ចាត់តំណាងជំនួសអ្នកដើម្បីស្នើសុំករណីអ្នកមិនអាចមកបាន។