ប័ណ្ណឥណទាន

ធនាគារ ABA ចេញប័ណ្ណឥណទាន VISA និង Mastercard អន្តរជាតិដែលមានការទទួលស្គាល់ទូទាំង​ពិភព លោក។ ប័ណ្ណឥណទាន​ផ្តល់លទ្ធភាពដ៏មានសារសំខាន់ជូនលោកអ្នកក្នុងការប្រើប្រាស់ទឹកប្រាក់ដែល​មានក្នុង ឥណទានពីទឹកប្រាក់ដែលលោកអ្នកមានក្នុងធនាគារ នៅពេលលោកអ្នក​ត្រូវការជាបន្ទាន់។ 

ប្រភេទកាតMastercard
Standard/
Visa Classic
Visa
Business
Visa
Platinum
ការចេញកាតថ្មីដំបូង/ផុតកំណត់ឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំសំរាប់កាតថ្មីដំបូង$15$30$300
ការចេញកាតថ្មីបន្ទាប់/ផុតកំណត់$10$20/$30ឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំសំរាប់កាតបន្ទាប់ឥតគិតថ្លៃឥតគិតថ្លៃ$200
រយៈពេលផុតកំណត់ 4ឆ្នាំ5ឆ្នាំ
សេវាប្រចាំឆ្នាំកាតដើម/កាតបន្ទាប់ឥតគិតថ្លៃ
ការដកប្រាក់នៅតាម POS/ATM របស់ ABAមិនគិតថ្លៃប្រតិបត្តិការ*
ការដកប្រាក់ក្នុងស្រុកតាម ATM/POS ធនាគារផ្សេង2% នៃចំនួនដែលបានដក, តិចបំផុត $5
ការទិញក្នុង/ក្រៅប្រទេសកម្ពុជាឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម ATM/POS ធនាគាផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម ATM/POS ធនាគាផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង$0.5ឥតគិតថ្លៃ
ចេញលេខសំងាត់ថ្មី$2/ដងឥតគិតថ្លៃ
សេវាបំលែងរូបិយប័ណ្ណនៅពេលទិញ/ដកប្រាក់
ក្រៅប្រទេស ដែលមិនមែនជាប្រាក់ដុល្លារ
2% 
ការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)$1,000$5,000$5,000
ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)$1,000$5,000$13,000
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)51010
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)102020
សិទ្ធចូលសំរាកឥតគិតថ្លៃក្នុងបន្ទប់រង់ចាំពិសេស
នៅព្រលានយន្តហោះភ្នំពេញ រឺសៀមរាប
0010ដង/ឆ្នាំ

*សម្រាប់ការដក់ប្រាក់នៅតាម POS/ATM ការប្រាក់សំរាប់ការដកប្រាក់ប្រើមុននឹងត្រូវបានអនុវត្ត។

សំរាប់ព័ត៌មានលំអិតអំពីលក្ខខ័ន្តិកៈនៃប័ណ្ណ​ និងអត្រាម្លៃសេវាកម្ម លោកអ្នកទំនាក់ទនងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

ថ្លៃសេវាតាមប្រភេទប័ណ្ណMastercard Standard/
Visa Classic
Mastercard Gold/
Visa Gold/
Visa Business

Visa
Platinum

ការប្រាក់សំរាប់ការដកប្រាក់មុន2%/ខែ
ការប្រាក់សំរាប់ការទិញ1.5%/ខែ1.5%/ខែ1.2%/ខែ
រយៈពេលដែលមិនគិតការប្រាក់រហូតដល់ 45ថ្ងៃ
ថ្លៃសេវាបង់យឺត5% យ៉ាងតិច នៃចំនួនប្រាក់ត្រូវបង់ប្រចាំខែ (តិចបំផុត $10)
ការសងប្រចាំខែ អប្បបរមា20% យ៉ាងតិច នៃចំនួនប្រាក់ត្រូវបង់ប្រចាំខែ (តិចបំផុត $50)

ព័ត៌មានពេញលេញអំពី ខ និងលក្ខខណ្ឌនៃប័ណ្ណឥណទាន ថ្លៃឈ្នួល និងការគិតថ្លៃសេវា លោកអ្នកអាច​ទទួល​បានពីបុគ្គលិកជំនាញទំនាក់ទំនង។

អ្នកអាច

ជាមួយ VISA និង Mastercard របស់ធនាគារ ABA អ្នកអាច៖

 • ប្រើ​ប្រាស់បានទូទាំងពិភពលោកនៅតាមទីតាំង Mastercard ATM និងពាណិជ្ជករដៃគូរាប់លាន​កន្លែង 
 • បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់លោកអ្នកនៅតាម ABA ATM និង ABA iBanking
 • ប្រើប្រាស់ Visa/Mastercard របស់ធនាគារ ABA នៅក្នុងប្រទេសជាង 200 
 • ទទួលបានសន្តិសុខខ្ពស់បំផុត។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណរបស់ខ្លួនដើម្បីបញ្ជាក់នៅក្នុង iBanking របស់​ធនាគារ ABA។ 
 • ទូទាត់ប្រាក់សម្រាប់តែការទិញដែលលោកអ្នកបានអនុញ្ញាតប៉ុណ្ណោះ។ ការទិញ ឬការទូទាត់មិនមានការ​អនុញ្ញាត​មិនមែនជាទំនួលខុសត្រូវរបស់លោកអ្នកឡើយ (ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត) 
 • ទទួលកំណត់ត្រាហិរញ្ញវត្ថុ និងបន្តតាមដានលើប្រតិបត្តិការប័ណ្ណ
 • ប្រើប្រាស់ខ្សែទូរស័ព្ទបន្ទាន់បម្រើអតិថិជនពេញ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈលេខ ទូរស័ព្ទលេខ (855) 98 203 333 / 23 222 995

គ្រប់កា​តរបស់​ ABA​ សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ទាំងនេះ

បើក​ជូន​ដោយ​ឥត​គិតថ្លៃ​ផលិត​កាត

គ្រប់កា​តរបស់​យើងខ្ញុំ​ បើក​ជូន​អ្នក​
ដោយ​ឥត​គិតថ្លៃ​ផលិត​ ដើម្បី​ឲ្យ​អ្នក
មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់
ប្រាក់​កាស​របស់​ខ្លួន​

ការពារ​ប្រតិបត្តិការ​ក្លែងបន្លំ

លោក​អ្នក​ទទួល​បាន​ប្រាក់​វិញ​គ្រប់​ចំនួន​
សម្រាប់​ប្រតិបត្តិការ​ក្លែងបន្លំ​ ក្នុង​ករណីដែល​​
​ លោក​អ្នក​ប្រើ​គណនី​របស់​ខ្លួន​ដោយ​សុចរិត​ភាព

សុវត្ថិភាព​អន​ឡាញ

គ្រប់កា​តរបស់​យើងខ្ញុំ​ ត្រូវ​បានការ​ពារ
ដោយ​ស្រទាប់​សុវត្ថិភាព​បន្ថែម​ ដែល​ប្រើ
ពាក្យ​សម្ងាត់​ប្រើ​ម្ដង​(One-Time​ Password)
ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​

ផ្នែក​បម្រើ​អតិថិជន​ 24/7

ប្រសិនបើ​កាត​បាត់​ ឬ​ត្រូវ​គេ​លួច​​ ​
អ្នក​អាច​បិទ​កាត​នោះ​បាន​ភ្លាមៗ​ តាម
ABA​ Mobile​ ឬ​អាច​តេ​មក​យើងខ្ញុំ​បាន​គ្រប់ពេល​

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ +855 23 225 333 សម្រាប់ព័ត៌មានបន្ថែម។ 

ដើម្បី​ធ្វើការ​ទាមទារ​នូវ​ទឹកប្រាក់​ដែល​បាត់បង់​ត្រលប់​មក​វិញ​ លោក​អ្នក​តម្រូវ​ឲ្យ​ទាក់ទង​មក​កាន់​ ធនាគារ​ឲ្យ​បាន​ឆាប់រហ័ស​ និង​រាយការណ៍​នូវ​ការ​បាត់បង់​នេះ​យ៉ាង​ហោច​ណាស់​មិន​លើស​ពី​ ១៥​ថ្ងៃ​ពី​ ថ្ងៃ​ប្រតិបត្តិការ​ដំបូង​។
 • ប្រសិនបើ​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​មិន​ទាន់​ផុតកំណត់​នោះ​ទេ​ ពួក​យើង​នឹង​សើ្ន​ឲ្យ​លោក​អ្នកធ្វើការ​រង់ចាំ​រហូត​ដល់​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​នោះ​ ផុតកំណត់​សិន​។ 
 • ប្រសិនបើ​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​បាន​ផុតកំណត់​ ហើយ​លោក​អ្នក​នៅ​តែ​មិន​ទាន់​ទទួល​បាន​ផលិតផល​ឬ​សេវាកម្ម​ដែល​បាន​ទិញ​ លោក​អ្នក​អាច​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​នោះ​ដោយ​ផ្ទាល់​ម្តងទៀត​ ដើម្បី​ស្វែងរក​ ដំណោះស្រាយ​សម​ស្រប​ណាមួយ​ពី​ពួក​គេ​។
 • ក្នុង​ករណី​ដែល​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​បាន​ផុតកំណត់​ ហើយ​លោក​អ្នក​នៅ​តែ​មិន​ទទួល​បាន​ផលិតផល​ឬ​សេវាកម្ម​បន្ទាប់​ពី​លោក​អ្នក​បាន​ធ្វើការ​ទាក់ទង​ទៅ​ពួក​គេ​រួច​មក​នោះ​ទេ​ លោក​អ្នក​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សាខា​របស់​យើង​ដែល​នៅ​ជិត​បំផុត​ដើម្បី​បំពេញ​នូវ​បែបបទ​សំរាប់​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​។​
 • បន្ទាប់​មក​ទៀត​ ពួក​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​លោក​អ្នក​ ប៉ុន្តែ​ពួក​យើង​អាច​នឹង​ត្រូវការ​ព​ត៌​មាន​ និង​ ឯកសារ​ផ្សេងៗ​ទៀត​ដូច​ជា៖
  i. ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​
  ii. ការ​ពិពណ៌នា​អំពី​ប្រភេទ​ផលិតផល​ ឬ​សេវាកម្ម​
  iii. ថៃ្ង​ដែល​លោក​អ្នក​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​របស់​ពួក​គេ​
  iv. ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​អ្នក​ និង​ អ្នកតំណាង​លក់​របស់​ក្រុមហ៊ុន​ និង​ប្រភេទ​ផលិតផល​ ឬ​សេវាកម្ម​។​
នៅ​ពេល​ដែល​លោក​អ្នក​មិន​ចំណាំ​ប្រតិបត្តិការ​ណាមួយ​ អ្នក​ប្រហែលជា​ចង់​ដឹង​អំពី​ព​ត៌​មាន​លំអិត​របស់​វា​ ដូច​ជា​ប្រភេទ​មុខទំនិញ​ដែល​អ្នក​បាន​ទិញ​ ចំនួន​ទឹកប្រាក់​ ថ្ងៃ​ដែល​ប្រតិបត្តិការ​បាន​កើតឡើង​និង​ ព​ត៌​មាន​ផ្សេងៗ​ទៀត​។​ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​ពួក​យើង​ ហើយ​ពួក​យើង​នឹង​ជួយ​អ្នក​អំពី​បញ្ហា​នេះ​។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក​អ្នក​ក៏​អាច​ស្វែងរក​ព​ត៌​មាន​លំអិត​នៃ​ប្រតិបត្តិការ​នោះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ម្ចាស់​គណនី​ផ្សេង​ទៀត​ (​គណនី​រួម​)​ ឬ​ស្វែងរក​ព​ត៌​មាន​ផ្សេងៗ​របស់​ក្រុមហ៊ុន​តាម​រយៈ​គេហទំព័រ​ជាដើម​។​
​វា​ប្រាកដជា​មាន​បញ្ហា​ណាមួយ​ដែល​ក្រុមហ៊ុន​កាត់ទឹក​ប្រាក់​ខុស​គ្នា​ចេញពី​គណនី​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ជួប​បញ្ហា​ដូច្នេះ​ ជាដំបូង​អ្នក​អាច​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ ហើយ​អាច​ពិភាក្សា​សួរ​រក​ពី​ មូលហេតុ​លំអិត​ដែល​ពួក​គេ​កាត់ទឹក​ប្រាក់​លើស​បែប​នេះ​។

​ប្រសិនបើ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង​ ឬ​ក៏​អ្នក​មិន​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​នោះ​ទេ​ អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ​បន្ទាប់​នោះ​ គឺ​ទាក់ទង​ទៅ​កាន់​បុគ្គលិក​របស់​យើង​ដើម្បី​រាយការណ៍​ពី​បញ្ហា​នេះ​ ហើយ​សូម​មេត្តា​ភ្ជាប់​មក​ជាមួយ​អ្នក​នូវ​វិ​ក័យ​ប័ត្រ​ ឬ​បង្កាន់ដៃ​នៃ​ប្រតិបត្តិការ​ផង​ដែរ​។​
​ក្រុមហ៊ុន​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​បាន​ទឹកប្រាក់​ដែល​មិន​ជោគជ័យ​នោះ​ទេ​។​ ជា​ទូទៅ​ នៅ​ពេល​ដែល​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​បាន​ទូទាត់​ប្រតិបត្តិការ​ដោយ​វិធីសាស្ត្រ​ផ្សេង​ទៀត​ (​សាច់ប្រាក់​ មូលប្បទានប័ត្រ​ ឬ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ទៀត​)​ ក្រុមហ៊ុន​នឹង​សង​ត្រលប់​នូវ​ប្រតិបត្តិការ​ដែល​មិន​ជោគជ័យ​ទៅ​កាន់​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​វិញ​។​ សូម​មេត្តា​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដើម្បី​ជូនដំណឹង​អំពី​បញ្ហា​នេះ​ ហើយ​និង​ស្វែងរក​ដំណោះស្រាយ​ពី​ពួក​គេ​។

​ប្រសិនបើ​លោក​អ្នក​នៅ​តែ​មិន​ទទួល​បានការ​សង​ត្រលប់​មក​វិញ​នោះ​ទេ​ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​ពួក​យើង​។​ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​អ្នក​តម្រូវ​ឲ្យ​ផ្តល់​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​ ប្រតិបត្តិការ​ដែល​លោក​អ្នក​បាន​ធ្វើ​ជា​លើក​ដំបូង​ត្រូវ​បាន​ទូទាត់​ដោយ​វិធីសាស្ត្រ​ផ្សេង​ទៀត​រូ​ច​ហើយ​។​
ពួក​យើង​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​របស់​លោក​អ្នក​បន្ទាប់​ពី​លោក​អ្នក​បាន​អញ្ជើញ​មក​កាន់​ធនាគារ​របស់​យើង​ និង​បំពេញបែបបទ​ផ្សេងៗ​សម្រាប់​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​។​ លើស​ពី​ទៀត​ ពួក​យើង​ក៏​ត្រូវការ​ព​ត៌​មាន​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ លោក​អ្នក​ពិតជា​ត្រូវ​បាន​កាត់ទឹក​ប្រាក់​ទ្វេរ​ដង​ពិតប្រាកដ​មែន​។​ ព​ត៌​មាន​ទាំងនេះ​មាន​ដូច​ជា​ ថ្ងៃ​ដែល​ប្រតិបត្តិការ​កើតឡើង​ ឈ្មោះ​ក្រុមហ៊ុន​ ផលិតផល​ឬ​សេវាកម្ម​ដែល​ត្រូវ​បាន​ទិញ​ ចំនួន​ទឹកប្រាក់​ជាដើម​។​
ប្រសិនបើ​លោក​អ្នក​ជួប​បញ្ហា​នេះ​ ពួក​យើង​សូម​ណែនាំ​ឲ្យ​លោក​អ្នក​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ ក្នុង​គោលបំណង​ដើម្បី​សាកសួរ​ពី​ការ​សង​ត្រលប់​មក​វិញ​នេះ​។

​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​នោះ​មិន​ព្រម​សហការ​ ឬ​មិន​គោរព​តាម​ពាក្យ​សន្យា​ សូម​លោក​អ្នក​ទាក់ទង​មក​កាន់​ពួក​យើង​ ហើយ​ពួក​យើង​នឹង​រីករាយ​ក្នុង​ការ​ជួយ​ដល់​លោក​អ្នក​។​a. បន្ថែម​ពី​នេះ​ ពួក​យើង​នឹង​ធ្វើការ​រង់ចាំ​រយៈពេល​១៥​ថ្ងៃ​ពី​ថ្ងៃមួយ​ក្នុង​ចំណោម​ថ្ងៃ​ខាងក្រោម៖
i. ថ្ងៃ​ដែល​ការ​សង​ត្រលប់​ត្រូវធ្វើ​ឡើង​
ii. ថ្ងៃ​ដែល​ផលិតផល​ ឬ​សេវាកម្ម​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​វិញ​ ឬ​ត្រូវ​បាន​លុប​ចោល​
b. ឯកសារ​ដែល​ពួក​យើង​ត្រូវការ​អាច​មាន​ដូច​ខាងក្រោម៖
i. លិខិត​សង​ត្រលប់​មក​វិញ​
ii. សារ​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​ ឬ​កិច្ច​ព្រម​ពៀង​ចំពោះ​ការ​សង​ត្រលប់​នេះ​
iii. (​ប្រសិនបើ​មាន​)​ ភស្តុ​តាង​ដែល​បង្ហាញ​ថា​ផលិតផល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​វិញ​ ឬ​សេវាកម្ម​ត្រូវ​បាន​លុប​ចោល​។​
សូម​លោក​អ្នក​កុំ​បារម្ភ​ថា​លោក​អ្នក​នឹង​បាត់បង់​នូវ​ចំនួន​ទឹកប្រាក់​នោះ​។​សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ​ABA ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​រាយការណ៍​ពី​បញ្ហា​នេះ​។​ បន្ទាប់​មក​ខាង​ធនាគារ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​ដឹង​ច្បាស់​ថា​ទូរ ​ATM ​ពិតជា​មាន​បញ្ហា​ដែរ​ឬទេ​។​ បើសិនជា​បញ្ហា​ពិតជា​កើតឡើង​នៅ​លើ​ទូរ​ ATM​ មែន​ យើង​នឹង​ធ្វើការ​ដាក់​ទឹកប្រាក់​ត្រឡប់​ចូល​ទៅ​ក្នុង​គណនី​របស់​លោក​អ្នក​វិញ​។​
ស្រ​ដៀង​ទៅ​នឹង​ករណី​ខាងលើ​ដែរ​ប្រសិនបើ​សាច់ប្រាក់​ពិតជា​មិន​បាន​ចេញពី​ទូរ​ ATM​ សូម​អ​ញ្ចើ​ញ​មក​កាន់​សាខា​ធនាគារ ​ABA ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បំពេញ​សំណុំ​បែបបទ​ទាក់ទង​នឹង​បញ្ហា​នេះ​។​
ពេល​ដែល​លោក​អ្នកដឹង​ពី​បញ្ហា​នេះ​ភ្លាម​លោក​អ្នក​អាច​ធ្វើការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នក​តាម​វិធី​មួយ​ក្នុង​ចំណោម​ពីរ​ខាងក្រោម​៖
 • ជំរើស​ទី​មួយ៖ ​សូម​លោក​អ្នកធ្វើការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នកជា​បណ្តោះអាសន្ន​ដោយ​ចូល​ទៅ​កាន់​ iBanking ​របស់​លោក​អ្នក​បន្ទាប់​មក​សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចនេះ​ជា​អចិន្ត្រៃយ៍​។​ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​តាម ​iBanking​ លោក​អ្នក​អាច​ទាក់ទង​មក​កាន់​ធនាគារ​យើង​ដើម្បី​ទទួល​បានការ​ប្រឹក្សា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​
 • ជំរើស​ទី​ពីរ៖ ​លោក​អ្នក​អាច​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ (៨៥៥)​ ៩៨​ ២០៣ ៣៣៣ /​ (៨៥៥)​ ៩៨ ២០៣ ៥៥៥ /​ (៨៥៥)​ ៩៨ ២០៣ ១១១​ ឬ​តាម​រយៈ​អ៊ី​ម៉េ​ល ​customerservice@ababank.com ​បន្ទាប់​មក​សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ​ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បំពេញ​សំណុំ​បែបបទ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នកជា​​អចិន្ត្រៃយ៍​ហើយ​លោក​អ្នក​ក៏​អាច​ធ្វើការ​ស្នើ​សុំ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​បាន​ភ្លាមៗ​។​
ក្នុង​ករណី​នេះ​ដើម្បី​បញ្ឈប់​ការ​បង្ខាំង​លើ​ចំនួន​ទឹកប្រាក់​នោះ​លោក​អ្នក​អាច​ធ្វើ​តាម​វិធី​មួយ​ក្នុង​ចំណោម​ពីរ​ខាងក្រោម​៖
 • វិធី​ទី​មួយ៖ ​លោក​អ្នក​ត្រូវ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ឬ​អ្នកលក់​ឲ្យ​ទាក់ទង​មក​ធនាគារ​ ABA​ និង​រាយការណ៍​ប្រាប់​ពួក​យើង​ថា​ប្រតិបត្តិការ​នោះ​ពិតជា​មិន​ទទួល​បាន​ជោគជ័យ​ឬ​លោក​អ្នក​អាច​ធ្វើការ​ស្នើរ​សុំ​អោយ​ក្រុមហ៊ុន​ឬ​ហាង​លក់ទំនិញ​ធ្វើ​ប្រតិបត្តិការ​ (Transaction​ Reversal)​ ត្រឡប់​ទឹកប្រាក់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​វិញ​។​
 • វិធី​ទី​ពីរ៖ ​លោក​អ្នក​អាច​រង់ចាំ​រយៈពេល ​៣២​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​នៃ​ប្រតិបត្តិការ​ដំបូង​នោះ​ទឹកប្រាក់​នឹង​លែង​ត្រូវ​បាន​បង្ខាំង​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​គ្មាន​ការ​កាត់ទឹក​ប្រាក់​ពី​ក្រុមហ៊ុន​ ឬ​គេហទំព័រ​ដែល​លក់ទំនិញ​នោះ​ទេ​។​
ប្រតិបត្តិការ​ខ្លះ​ជា​ប្រភេទ​ប្រតិបត្តិការ​ដែល​កើតឡើង​ដដែលៗ​។ ​វា​មាន​ន័យ​ថា​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​លើក​ទី​មួយ​អ្នក​ប្រហែលជា​បាន​រើស​យក​ល័ក្ខខ័ណ្ឌ​ឲ្យ​វា​កើតឡើង​ដដែលៗ​ដោយ​ដឹង​ឬ​មិនដឹង​ខ្លួន​ ដូច្នេះ​ប្រតិបត្តិការ​លើក​ក្រោយ​នឹង​កើតឡើង​មួ​យស​ប្តា​ហ៍ម្ត​ង​ឬ​មួយ​ខែ​ម្តង​ អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អ្នក​នៅ​ក្នុង​ប្រតិបត្តិការ​លើក​ទី​មួយ​។​ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ប្រហែលជា​មិន​បាន​ Log​ Out ​ចេញពី​គេហទំព័រ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​ទី​មួយ​រួចរាល់​នោះ​ទេ​។​ នៅ​ពេល​ដែល​លោក​អ្នកធ្វើការ​បញ្ជា​ទិញ​លើក​ក្រោយ​គេហទំព័រ​នោះ​នឹង​ធ្វើការ​កាត់ទឹក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ទាមទារ​ User​ និង​ Password ​របស់​លោក​អ្នក​ឡើយ​។​ ដូច្នេះ​ហើយ​សូម​លោក​អ្នក​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ តើ​ប្រតិបត្តិការ​ជា​ប្រភេទ​ដែល​កើតឡើង​ដដែលៗ​ ឬ​មិនមែន​។​ លោក​អ្នក​អាច​ធ្វើការ​កំណត់​ឲ្យ​វា​កើតឡើង​ដដែលៗ​បាន​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក​។​
លោក​អ្នក​គួរ​ធ្វើការ​រាយការណ៍​ទៅ​កាន់​ធនាគារ​អោយ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​របស់​អ្នក​ឬ​អ្នក​អាច​បិទ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​តាម​រយៈ​ iBanking​ របស់​លោក​អ្នក​ដើម្បី​កុំអោយ​មាន​ប្រតិបត្តិការ​ទាំងនោះ​កើតឡើង​តទៅ​ទៀត​។ ​បន្ទាប់​មក​លោក​អ្នក​អាច​ធ្វើការ​សាកសួរ​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ដែល​លោក​អ្នក​ធ្លាប់​អនុញ្ញាត​អោយ​ប្រើប្រាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នក​ថា​តើ​គាត់​បាន​ស្គាល់​នូវ​ប្រតិបត្តិការ​ទាំងអស់​នោះ​ដែរ​ឬទេ​។

 • លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​គួរ​៖

  i. សាកសួរ​អ្នក​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​គណនី​ម្នាក់​ទៀត​ (​គណនី​រួម​)​។​
  ii. ត្រួតពិនិត្យ​មើល​ថា​តើ​ប្រតិបត្តិការ​ទាំងនោះ​មាន​ជាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​ដែល​អ្នក​ធ្លាប់​ធ្វើ​ដែរ​ឬទេ​។​
  iii. ត្រួតពិនិត្យ​មើល​ឈ្មោះ​ក្រុមហ៊ុន​ព្រោះ​ឈ្មោះ​ក្រុមហ៊ុន​នៅ​ពេល​កាត់ទឹក​ប្រាក់​អាច​ខុស​ពី​ឈ្មោះ​ក្រុមហ៊ុន​ពិតប្រាកដ​។​
  iv. ត្រួតពិនិត្យ​មើល​ថា​តើ​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ដទៃ​ឬទេ​។​ ឧទាហរណ៍៖ ​PayPal,​ Amazon,​ Ebay​ ។​ល​។​

 • ​ប្រសិនបើ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​ធនាគារ​​​ ABA ​ដើម្បី​បំពេញ​សំណុំ​បែបបទ​ទាក់ទង​នឹង​ប្រតិបត្តិការ​ដែល​លោក​អ្នក​មិន​បាន​ស្គាល់​ទាំង​អស់នោះ​ធនាគារ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​លោក​អ្នក​ឲ្យ​អស់ពី​លទ្ធភាព​។​
 • ប្រសិនបើ​លោក​អ្នក​ទទួល​បាន​ផលិតផល​ដែល​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​រៀបរាប់​មុន​ពេល​ទិញ​ដំបូង​លោក​អ្នក​គួរ​ព្យាយាម​ទាក់ទង​ទៅ​កាន់​អ្នកលក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​មុន​សិន​។​
 • ប៉ុន្តែ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ដែល​លោក​អ្នក​អាច​ទទួលយក​បាន​លោក​អ្នក​អាច​មក​កាន់​ធនាគារ​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​នោះ​។​ បន្ទាប់​មក​ទៀត​ ធនាគារ​នឹង​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​លោក​អ្នក​។​
ដើម្បី​ដោះស្រាយ​បញ្ហា​លើ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច ​យើង​ជា​ភាគី​ធនាគារ​របស់​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​ (Mastercard,​ VISA,​ and​ UPI)​។ ​ម្យ៉ាងវិញទៀត​វា​ជាប់​ពាក់ព័ន្ធ​នឹង​ភាគី​ធនាគារ​ម្ខាង​ទៀត​ដែល​ការ​ដោះស្រាយ​បញ្ហា​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​លំដាប់លំដោយ​និង​គោរព​តាម​ពេលវេលា​ជាក់លាក់​។ ​រាល់ពេល​ដែល​យើង​ទទួល​បាន​បណ្តឹង​ពី​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​យើង​តែងតែ​ចាត់វិធានការ​ភ្លាមៗ​។​ សូម​លោក​អ្នក​កុំ​បារម្ភ​ រាល់ពេល​មាន​ព័ត​មាន​ថ្មី​ទាក់ទង​នឹង​បញ្ហា​របស់​លោក​អ្នកយើង​នឹង​ទាក់ទង​ទៅ​កាន់​លោក​អ្នក​ភ្លាមៗ​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader