ប្រម៉ូសិនបញ្ចុះតម្លៃពី Cambodia Angkor Air

នេះ​ជា​ព័ត៌មាន​ដ៏​រីករាយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​!​ គ្រប់​អតិ​ជិ​ជន​ ABA​ ដែល​ប្រើ​កាត​ Mastercard​ ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 50%​ ពី​ការ​កក់​សំបុត្រ​យន្តហោះ​ ជាមួយ​ក្រុមហ៊ុន​ Cambodia​ Angkor​ Air​។​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ ម្ចាស់​កាត​ Mastercard​ ទាំងអស់​ត្រូវធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​ចន្លោះ​ពី​ថ្ងៃ​ទី​15​ ដល់​ថ្ងៃ​ទី​22​ រៀង​រាល់​ខែ​នៅ​ក្នុង​ឆ្នាំ​2018​ នេះ​ ដោយ​គ្រាន់តែ​ប្រើប្រាស់​លេខ​កូដ​ប្រ​ម៉ូ​សិន​ “MASTERCARD”​។​ ការ​បញ្ចុះតម្លៃ​នេះ​មាន​សម្រាប់​តែ​ជើងហោះហើរ​មក​កាន់​ ឬ​ទៅ​កាន់​កម្ពុជា​ វៀតណាម​ ថៃ​ ចិន​ ហុងកុង​ និង​គោលដៅ​ផ្សេងៗ​ទៀត​ដែល​មាន​បង្ហាញ​ក្នុង​ទំព័រ​ប្រ​ម៉ូ​សិន​របស់​ Mastercard​។​

​សូម​ប្រាកដ​ថា​ អ្នក​ទទួល​បានការ​បញ្ចុះតម្លៃ​ដ៏​ទាក់ទាញ​នេះ​ សម្រាប់​ការ​ហោះហើរ​ ជើង​ក្រោយ​ពី​ Mastercard​ របស់​ធនាគារ​ ABA​។​

រយៈពេលនៃការបញ្ចុះតម្លៃ

ពីថ្ងៃទី 15 ដល់ថ្ងៃទី 22 រៀងរាល់ខែ រហូតដល់ខែធ្នូ ឆ្នាំ2018

លក្ខខ័ន្តិកៈ

  • ការ​ផ្តល់​ជូន​នេះ​ អាច​កក់​បាន​សម្រាប់​ជើងហោះហើរ​ K6​។​
  • ថ្ងៃធ្វើដំណើរ៖ ចន្លោះថ្ងៃទី៥នៅខែបន្ទាប់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។​
  • សិទ្ធិ​ក្នុង​ការ​ចូលរួម​៖​ ឈ្មោះ​ម្ចាស់​កាត​ត្រូវ​តែ​ដូច​គ្នា​ទៅ​នឹង​សំបុត្រ​យន្ត​ដែល​បាន​កក់​។​
  • ការ​ផ្តល់​ជូន​នេះ​ មាន​សម្រាប់​តែ​ជើងហោះហើរ​ដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន​ Cambodia​ Angkor​ Air​ តែ​ប៉ុណ្ណោះ​។​
  • រយៈពេល​នៃ​ការ​កក់​ ចន្លោះ​ថ្ងៃ​ដែល​ត្រូវ​កក់​ និង​ថ្ងៃ​ហោះហើរ​ នឹង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ជូន​ជា​រៀង​រាល់​ខែនៅលើវិបសាយរបស់ Cambodia Angkor Air​។​
  • សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ផ្តល់​ជូន​ និង​លក្ខខណ្ឌ​នៃ​កម្មវិធី​ សូម​ចុច​នៅ​ទី​នេះ​។​