ប្រូម៉ូសិនពិសេសរាល់ថ្ងៃពុធ ពី Agoda

តើ​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ ហើយ​ចង់​ចំណេញ​មែន​ទេ​?​ ធនាគារ​ ABA​ បាន​សហការ​ជា​ដៃគូ​ ជាមួយ​ Agoda នាំ​មក​ជូន​នូវ​ការ​បញ្ចុះតំលៃ​ពិសេស​រហូត​ដល់​ 10%​  ចំពោះ​ការ​កក់​សណ្ឋាគារ​ រៀងរាល់ ថ្ងៃ​ពុធ​ ចាប់ពី​ថ្ងៃ​ទី​17​ ខែមករា ឆ្នាំ​2018​ រហូត​ដល់​ ថ្ងៃ​28 ខែកុម្ភៈ​ ឆ្នាំ​2018​។​ ហើយថ្ងៃស្នាក់នៅចន្លោះពី ថ្ងៃទី17 ខែមករា ឆ្នាំ2018 រហូតដល់ ថ្ងៃទី30 ខែមេសា ឆ្នាំ2018។ នៅ​ពេល​ដែល​លោក​អ្នកធ្វើការ​កក់​សណ្ឋាគារ​ដោយ​ប្រើប្រាស់​កាត​ ABA​ ដូច​ជា​ Visa​ និង Mastercard​ របស់​អ្នក​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ agoda.com/ababank​ នេះ​ដើម្បី​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​នេះ​។​

​សូម​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការ​កក់​សណ្ឋាគារ​ជាមួយ​ Agoda​ ដែល​ជា​គេហទំព័រ​កម្រិត​ពិភពលោក​ ដែល​មានរាប់ពាន់​សណ្ឋាគារ​នៅ​ពាសពេញ​ពិភពលោក​ ហើយ​សូម​ឲ្យ​ថ្ងៃ​ពុធ​ ក្លាយជា​ថ្ងៃ​ដែល​ពិសេស​របស់​លោក​អ្នក​។

ជំហានងាយៗ ដើម្បីទទួលបានការបញ្ចុះតំលៃ

  • ចូលទៅកាន់៖ agoda.com/ababank
  • ជ្រើសរើសសណ្ឋាគាដែលមាន និងថ្ងៃស្នាក់នៅ
  • ជ្រើសរើសបន្ទប់ដែលមានដាក់ "Promo Eligible" សំគាល់
  • បញ្ចូលលេខកូដ 16 នៃកាត ABA VISA ឬ Mastercard របស់អ្នក ហើយមើលការបញ្ចុះតម្លៃនៅខាងស្តាំទំព័រ
  • ចុចបញ្ចាក់ការទូរទាត់។

*ប្រសិនបើអ្នកមិនឃើញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយធ្វើវាម្តងទៀត

លក្ខខណ្ឌ

  • ការផ្តល់ជូននេះមិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន និងមិនអាចប្រើជាកម្មវត្ថុក្នុងការបញ្ចុះតំលៃ ការផ្តល់ជូន ឬបញ្ចុះតំលៃ និងកំណត់ថ្លៃថេរ ជាផ្នែកណាមួយផ្សេងឡើយ (លុះត្រាតែមានការបញ្ជាក់)
  • ការផ្តល់ជូននេះសម្រាប់តែម្ចាស់កាតឥណទាន ABA ដែល៖
    (a) មានឈ្មោះធនាគារ ABA ឬមានឈ្មោះ និងស្លាកសញ្ញានៅខាងមុខកាត និង/ឬក៏
    (b) មានឈ្មោះដៃគូសហការជាមួយធនាគារ ABA ក្នុងការចេញកាត ឬជាដៃគូដែលចូលរួមជាមួយធនាគារលើប្រភេទកាតនេះ ជៀសវាងការភាន់ច្រឡំជាមួយដៃគូចេញកាតផ្សេងទៀត របស់ធនាគារ ABA។ ម្ចាស់កាតត្រូវតែធ្វើការទូទាត់តាមរយៈកាត ABA របស់ពួកគេដើម្បីរីករាយទទួលបានការផ្តល់ជូននេះ។
  • ការផ្តល់ជូននេះ គឺសម្រាប់តែការធ្វើការកក់ទុកសណ្ឋាគារដែលបានជ្រើសរើស និងបានកំណត់ក្នុងបញ្ជីដែលមានទីតាំងជាក់លាក់ និងធ្វើការកក់តាមរយៈគេហទំព័រនេះ agoda.com/ababank តែប៉ុណ្ណោះ
  • Agoda រក្សាសិទ្ធិជ្រើសរើស ក្នុងការកំណត់រយៈពេលបណ្តោះអាសន្ននៃ “កម្មវិធីផ្តល់ជូនពិសេស” ដែលអាចបញ្ចុះតម្លៃច្រើនជាងនេះសម្រាប់បណ្តាប្រទេសផ្សេងៗដែលបានជ្រើសរើស។
  • ការផ្តល់ជូននេះ គឺស្ថិតក្នុងលក្ខខន្តិកៈរបស់ Agoda។ ករណីមានវិវាទណាមួយកើតឡើង សេចក្តីសម្រេចរបស់ Agoda ជាសេចក្តីសម្រេចចុងក្រោយ។
  • ការបញ្ចុះតំលៃទាំងនេះ គឺមានតែទៅលើបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលកម្រៃផ្សេងៗ ដូចជាពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ព្រមទាំងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតនោះទេ។
  • ធនាគារ ឬ Agoda អាចធ្វើការផ្លាស់ប្តូរលក្ខខ័ន្តិកៈនានាបានគ្រប់ពេល។ ការផ្តល់ជូននេះអាចនឹងត្រូវព្យួរទុក ឬលើកលែងដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។
  • ការផ្តល់ជូននេះ គឺមានភាពឯករាជ្យ មិនជាប់ពាក់ព័ន្ធទៅនឹងការផ្តល់ជូនផ្សេងទៀតរវាងធនាគារ និងម្ចាស់កាតដូចជា ការទូទាត់វិក័យប័ត្រផ្សេងៗទៀតជាដើម ដែលជាសិទ្ធិ និងការទទួលខុសត្រូវរបស់ធនាគារតែឯកឯង។
  • ការបញ្ចុះតំលៃនឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់បន្ទាប់ពីវាយបញ្ចូលលេខកាតរបស់ធនាគារ ABA ណាមួយដែលមានសុពលភាពបានរួចរាល់។