SWIFT​ តាម​ទូរស័ព្ទ​

ដើម្បី​សម្រួល​ឲ្យ​លោក​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​ បាន​កាន់តែ​ងាយស្រួល​ និង​ចំណេញ​ពេលវេលា​ យើងខ្ញុំ​សូម​ណែនាំ​ សេវា​ SWIFT​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស តាម​ ABA​ Mobile ជាដុល្លារ និងរូបិយប័ណ្ណផ្សេងទៀត (GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY) ​។

​មុខងារ​នេះ​ នឹង​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេលវេលា​បាន​យ៉ាងច្រើន​ ព្រោះ​លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ទាល់​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ និង​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​ ABA​ ឡើយ​!​ លោក​អ្នក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ផ្ទះ​ ឬ​កន្លែងធ្វើការ​ 24​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​។​ ​

អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ សេវា​ផ្ទេរ​ប្រាក់​ SWIFT​ តាម​ ABA​ Mobile

  • ​ងាយស្រួល — មិនចាំបាច់អញ្ជើញទៅសាខា ABA​។​
  • ដើម្បី​ចំណេញ​ពេលវេលា​ អ្នក​អាច​បង្កើត​បែបបទ​គំរូ​ឲ្យ​ហើយ​ សម្រាប់​ប្រតិបត្តិការ​ SWIFT​ ដែល​ត្រូវការ​ធ្វើ​ឡើង​ញឹកញាប់​។​
  • តាមរយ: ​កម្មវិធី​ ABA​ Mobile លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដោយប្រើរូបិយប័ណ្ណណាមួយ ក្នុងចំណោម 10 ​រូបិយប័ណ្ណ​៖ GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY និង USD។
  • លោក​អ្នក​អាច​ដោ​ន​ឡូត​របាយការណ៍​ប្រតិបត្តិការ​ជា​ហ្វា​ល់​ PDF​ ដើម្បី​ទុកជា​ឯកសារយោង​។​

តម្លៃសេវាកម្ម

  • កម្រៃជើងសារ 0.15% នៃចំនួនទឹកប្រាក់ផ្ទេរ ឬអប្បបរមា 15 ដុល្លារ (ឬអត្រាពិសេសដែលធនាគារផ្តល់ជូនអ្នក)
  • ថ្លៃបណ្តាញ 15 ដុល្លារ
  • ថ្លៃសេវាបន្ថែម 30 ដុល្លារ នឹងត្រូវអនុវត្ត ប្រសិនបើអ្នកជ្រើសរើសយក "OUR" (នោះទឹកប្រាក់ផ្ទេរនឹងត្រូវបានផ្ទេរទៅកាន់ធនាគារអ្នកទទួលបានគ្រប់ចំនួនពេញលេញ)។​
  • ​អប្បបរមា​ក្នុង​មួយ​ប្រតិបត្តិការ៖​ 100​ ដុល្លារ
  • អតិបរមា​ក្នុង​មួយ​ប្រតិបត្តិការ៖​ 100,000​ ដុល្លារ
  • អតិបរមា​ក្នុង​មួយ​ថ្ងៃ៖​ 100,000​​ ដុល្លារ

លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​ប្រាក់​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ ចំកាត់​ “ABA”

​សូម​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ លក្ខខណ្ឌ​នេះ​ គឺជា​ “​កិច្ចព្រមព្រៀង​”​ រវាង​រូប​អ្នក​និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ “​ធនាគារ​”​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​។​

  1. អ្នក​ផ្ទេរ​បាន​អះអាង​ និង​បញ្ជាក់​ថា​ រាល់​ព័​ត៌មាន​ដែល​ផ្ដល់​ជូន​ គឺជា​ព័ត៌មាន​ពិត​ និង​ត្រឹមត្រូវ​ ហើយ​ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​យឺតយ៉ាវ​,​ អាក់​ដំណើរការ​,​ និង​ការ​ដក​ចេញ​ ដែល​បង្ក​ឡើង​ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ និង​/​ឬ​ មិន​ត្រឹមត្រូវ​។​
  2. អ្នក​ផ្ទេរ​ឯកភាព​ថា​ Username,​ លេខ​សម្ងាត់​ (PIN),​ ពាក្យ​សម្ងាត់​,​ និង​ព័ត៌មាន​ផ្សេង​ទៀត​ សម្រាប់​បើក​ប្រើប្រាស់​ ABA​ Mobile​ ជា​ព័ត៌មាន​សម្ងាត់​ដែល​មិន​ត្រូវ​ប្រាប់​ឲ្យ​ភាគី​ទី​បី​ដឹង​ឡើយ​។​
  3. អ្នក​ផ្ទេរ​អះអាង​ថា​ខ្លួន​ ប្រើប្រាស់​ ABA​ Mobile​ ក្នុង​នាម​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ​ ដោយ​មិន​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ ឬ​ជួសមុខ​ឲ្យ​ភាគី​ទី​បី​ឡើយ​។​
  4. អ្នក​ផ្ទេរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ទេរ​នូវ​ចំនួន​ប្រាក់​ រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។​
  5. អ្នក​ផ្ទេរ​ បាន​យល់​ និង​ឯកភាព​ថា​ ធនាគារ​នឹង​អនុវត្ត​តាម​អត្រា​ប្ដូរ​ប្រាក់​ក្នុងស្រុក​ ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​។​
  6.  អ្នក​ផ្ទេរ​ អនុញ្ញាត​ឲ្យ​ធនាគារ​ ធ្វើការ​ពន្យារ​,​ បង្កក​,​ ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ ធនាគារ​ ឬ​ធនាគារ​អន្តរការី​ រក​ឃើញ​ថា​ ការ​ផ្ទេរ​ប្រាក់​នោះ​ មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​ និង​/​ឬ​ អំពើ​ល្មើសច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ ឬ​អន្តរជាតិ​។​
  7. អ្នក​ផ្ទេរ​ ធានា​ថា​ការ​ផ្ទេរ​ប្រាក់​នេះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​នានា​ និង​/​ឬ​ ការសម្អាត​ប្រាក់​ និង​/​ឬ​សកម្មភាព​ហិរញ្ញប្បទាន​ភេរវកម្ម​ណាមួយ​ឡើយ​។​ ធនាគារ​ មាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ ឬ​បង្កក​ការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ចាំបាច់​ ដើម្បី​ស៊ើបអង្កេត​/​សិក្សា​បន្ថែម​អំពី​អតិថិជន​។​
  8. អ្នក​ផ្ទេរ​ ធានា​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ និង​/​ឬ​ ឯកសារ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​តម្រូវ​ដោយ​ធនាគារ​។​
  9. ធនាគារ​ ABA​ មាន​សិទ្ធិ​ធ្វើការ​កែប្រែ​ថ្លៃ​សេវាកម្ម​និង​កម្រៃ​ ក៏​ដូច​ជា​លក្ខខណ្ឌ​ទាំងអស់​គ្រប់ពេលវេលា​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  10. ធនាគារ​ ABA​ មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​បី​ដែល​កំណត់​ដោយ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​បញ្ចូល​ដោយ​មិន​កំណត់​លើ​ការ​សម្រេច​ពី​តុលាការ​ ការ​ស៊ើបអង្កេត​ និង​បទបញ្ជា​នានា​។​
  11. ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បដិសេធ​ ឬ​បញ្ឈប់​ ធនាគារ​ ABA​ នឹង​ផ្ទេរ​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អ្នក​ផ្ទេរ​វិញ​ នៅ​ពេល​ធនាគារ​ ABA​ ទទួល​បាន​ប្រាក់​ពី​ធនាគារ​អន្តរការី​។​ អ្នក​ផ្ទេរ​បាន​យល់​ និង​ឯកភាព​ថា​ ធនាគារ​អន្តរការី​ អាច​នឹង​គិតថ្លៃ​បញ្ឈប់​ការ​ផ្ទេរ​ និង​កម្រៃ​ផ្សេងៗ​ ហើយ​អត្រា​ប្ដូរ​ប្រាក់​លើ​ការ​ទូទាត់​នោះ​ នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​។​
  12. ធនាគារ​ មិន​ទទួលខុសត្រូវ​លើ​ពន្ធ​នានា​ កាតព្វកិច្ច​ និង​ការ​ចំណាយ​ផ្សេងៗ​ ដែល​នឹង​អាច​កើត​មាននៅ​ប្រទេស​ដទៃ​ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​។​
  13. ដើម្បី​បំពេញ​បញ្ចប់​ការ​ផ្ទេរ​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​ ធនាគារ​ធ្វើការ​ជ្រើសរើស​ធនាគារ​អន្តរការី​ដោយ​ខ្លួនឯង​។​ ធនាគារ​អន្តរការី​ អាច​នឹង​គិត​កម្រៃ​ ដែល​កម្រៃ​នោះ​ នឹង​ត្រូវ​ដក​ចេញពី​ប្រាក់​ផ្ទេរ​ ឬ​ទូទាត់​ពី​ធនាគារ​យើងខ្ញុំ​។​ ប្រសិនបើ​ធនាគារ​អន្តរការី​ យក​កម្រៃ​ពី​ធនាគារ​យើងខ្ញុំ​ នោះ​ធនាគារ​យើងខ្ញុំ​ នឹង​ដក​កម្រៃ​នោះ​ពី​គណនី​អ្នក​ផ្ទេរ​វិញ​។​
  14. ប្រាក់​ដែល​ដាក់​ផ្ទេរ​ ក្រោយ​ម៉ោង​4​រសៀល​ ម៉ោង​នៅ​កម្ពុជា​ នឹង​ត្រូវ​ដំណើរការ​ផ្ទេរ​នៅ​ថ្ងៃ​បន្ទាប់​នៃ​ថ្ងៃ​ធ្វើការ​។​
  15. សម្រាប់​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ មិន​ទាន់​មាននៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ នៅឡើយ​ទេ​ ដូច្នេះ​អ្នក​ផ្ទេរ​ត្រូវ​អញ្ជើញ​មក​សាខា​ ទើប​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​បាន​។​
  16. ដើម្បី​ធ្វើការ​កែប្រែ​ ឬ​បញ្ឈប់​ប្រតិបត្តិការ​ផ្ទេរ​ អ្នក​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​កែប្រែ​/​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​ រួច​ចុះហត្ថលេខា​ ហើយ​ប្រគល់​ជូន​សាខា​ណាមួយ​របស់​ធនាគារ​យើងខ្ញុំ​។​ ការ​សុំ​កែប្រែ​ ឬ​បញ្ឈប់​ មិន​អាច​ធ្វើ​តាម​អ៊ីមែល​ ឬ​ទូរស័ព្ទ​បាន​ឡើយ​។​ ពាក្យ​ស្នើ​សុំ​នេះ​ អាច​ទាញ​យក​ ឬ​ដោ​ន​ឡូត​ពី​វិ​ប​សាយ​របស់​យើងខ្ញុំ។​
  17. ជម្រើស​បង់ថ្លៃ​សេវា​ “OUR”​ មាន​ន័យ​ថា​ ចំនួន​ប្រាក់​ នឹង​ត្រូវ​ផ្ទេរ​ជូន​អ្នក​ទទួល​គ្រប់​ចំនួន​ ដោយ​មិន​កាត់ថ្លៃ​សេវា​ធនាគារ​ទទួល​ឡើយ​។​ ទោះ​យ៉ាងណា​ ធនាគារ​ទទួល​អាច​នឹង​គិតថ្លៃ​ជាក់ស្ដែង​ផ្សេង​ទៀត​។​ ធនាគារ​យើងខ្ញុំ​ មិន​ធានា​ថា​ទឹកប្រាក់​នឹង​ត្រូវ​ផ្ទេរ​ជូន​អ្នក​ទទួល​ពេញ​គ្រប់​ចំនួន​ឡើយ​។​
  18. ជម្រើស​បង់ថ្លៃ​សេវា​ “BEN”​ មាន​ន័យ​ថា​ ថ្លៃ​សេវា​ធនាគារ​យើងខ្ញុំ​ និង​ថ្លៃ​សេវា​ធនាគារ​អន្តរការី​ នឹង​ត្រូវ​ដក​ចេញពី​ទឹកប្រាក់​ផ្ទេរ​។​ អ្នក​ផ្ទេរ​បាន​យល់​ និង​ឯកភាព​ថា​ ប្រសិនបើ​ក​ខ្លួន​ជ្រើស​យក​ជម្រើស​ “BEN”​ នោះ​ថ្លៃ​សេវា​ នឹង​ត្រូវ​ដក​ចេញពី​ប្រាក់​ផ្ទេរ​។​
  19. សម្រាប់​ប្រទេស​មួយ​ចំនួន​ លេខ​ IBAN​ គឺជា​តំរូវការ​ចាំបាច់​។​ សូម​ត្រួតពិនិត្យ​ជាមួយ​អ្នក​ទទួល​ជា​មុន​សិន​មុន​នឹង​អ្នកធ្វើការ​ផ្ទេរ​ប្រាក់​។​ សូម​មើល​គេហទំព័រ​នេះ​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​។

របៀបផ្ទេរប្រាក់ SWIFT តាមទូរស័ព្ទ

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. រើ​ស​យក​ផ្នែក​ផ្ទេរ​ប្រាក់​
  3. រើស​យក​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​
  4. ជ្រើសរើស​គណនី​
  5. ដាក់​លេខ​ទូរស័ព្ទ​
  6. ជ្រើសរើស ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន ឬគណនីអ្នកផ្សេង (ប្រសិនបើជ្រើសរើស គណនីផ្ទាល់ខ្លួន នោះឈ្មោះអ្នកទទួលនឹងចាប់យកដោយស្វ័យប្រវត្តិ ហើយមិនចាំបាច់ត្រូវការឯកសារគាំទ្រទេ)
  7. បំពេញ​ព័ត៌មាន​អ្នក​ទទួល​ប្រាក់​ ដូច​ជា​ឈ្មោះ​ អាសយដ្ឋាន​ និង​ប្រទេស​
  8. ដាក់​កូដ​ SWIFT​ នៃ​ធនាគារ​ទទួល​
  9. បញ្ចូលលេខគណនី ឬ IBAN អ្នកទទួល (ដាក់ទាំងអស់)
  10. ជ្រើសរើសប្រភេទរូបិយប័ណ្ណ​
  11. បញ្ចូលចំនួនទឹកប្រាក់ដែលចង់ផ្ទេរ1
  12. រើស​ជម្រើស​ភាគី​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ មាន​ជម្រើស​ 3​ ដែល​ត្រូវ​ជ្រើសរើស​ មាន​ដូច​ជា​ SHA,​ OUR,​ ឬ​ BEN​
  13. សរសេរគោលបំណងនៃការផ្ទេរ យ៉ាងតិច 70តួរ
  14. បញ្ចូលលេខកូត SWIFT របស់ធនាគារអន្តរការី (មិនដាក់ក៏បាន)
  15. ចុច​ “​ខ្ញុំ​បាន​អាន​ និង​យល់ព្រម​តាម​លក្ខខណ្ឌ​”​ រួចចុច​ពាក្យ​ រួចរាល់
  16. ប្រសិនបើ​ព័ត៌មាន​ត្រឹមត្រូវ​អស់ហើយ​ សូម​ចុច​ប៊ូ​តុង​ ផ្ទេរ​ ហើយ​បញ្ជាក់​យល់ព្រម​ផ្ទេរ​ ដោយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក​ទាំង​ 4​ខ្ទង់​។​

ប្រទេស​មួយ​ចំនួន​ខាងក្រោម​នេះ​ មាន​តម្រូវការ​ព័ត៌មាន​ដោយឡែកៗ​ពី​គ្នា​៖​

ប្រទេសផ្ញើទៅ តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល
USA Routing Number/Fedwire Number/ABA
United Kingdom Sort code
New Zealand BSB Number
Australia BSB Number
Canada1 Transit Number and Institution Number
Thailand Branch Name
Japan Branch Name/Branch Code
Latvia Intermediary Bank
Vanuatu Intermediary Bank
UAE Purpose Code

1 សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសកាណាដា អាសយដ្ឋានអ្នកទទួល ត្រូវមានទម្រង់ "លេខផ្លូវ/អគារ ឬអាផាតមនត៍, ឈ្មោះផ្លូវ, ទីក្រុង, លេខកូដខេត្ត, លេខកូដប្រៃសណីយ៍, ប្រទេស" ដើម្បីចៀសវាងការបដិសេធ ឬផ្អាកប្រតិបត្តិការ ដោយធនាគារទទួល។

លក្ខខន្តិកៈផ្សេងទៀត

  • លោក​អ្នក​អាច​ធ្វើការ​ផ្ទេរ​បាន​ 24​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​។​ ពេលវេលា​ចប់​ម៉ោង​ គឺ​ម៉ោង​ 4​ល្ងាច​ សម្រាប់​ថ្ងៃ​ធ្វើការ​ធម្មតា​ (​ចន្ទ​-​សុក្រ​)​។​ ដូច្នេះ​ រាល់​ប្រតិបត្តិការ​ដែល​អ្នក​បញ្ចប់​រួចរាល់​ចំ​ពេល​ចប់​ម៉ោង​ នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃ​តែ​មួយ​ ប៉ុន្តែ​ប្រតិបត្តិការ​ដែល​អ្នក​ធ្វើ​ក្រោយ​ចប់​ម៉ោង​ នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​របស់​ធនាគារ​។​
  • សេវា​ផ្ទេរ​ប្រាក់​ SWIFT​ ​ធ្វើប្រតិបត្តិការតាម​រូបិយប័ណ្ណ​ GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY និង ដុល្លារ​អា​មេ​រិ​ក​។
  • អតិថិជន​ត្រូវ​ដំឡើង​កម្មវិធី​ ABA​ Mobile​ ជំនាន់​ចុង​ក្រោយ​បង្អ​ស់​ ដើម្បី​ប្រើប្រាស់​សេវា​នេះ​បាន​។​
  • ដើម្បី​កែ​ និង​/​ឬ​បញ្ឈប់​ប្រតិបត្តិការ​ អតិថិជន​ត្រូវ​អញ្ជើញ​ទៅ​សាខា​ ABA​ ដោយ​នាំ​មក​ជាមួយ​នូវ​​ ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់ ដែល​បំពេញ​រួចរាល់​។​
  • ដើម្បី​ជម្រាប​អំពី​លក្ខខណ្ឌ​ពេញលេញ​នៃ​សេវា​នេះ​​ ចុចទីនេះ​។

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader